Connect with us

ព័ត៌មានជាតិ

អភិបាលខេត្តក្រចេះ អំពាវនាវដល់អាណាព្យាបាល នាំកូនគ្រប់អាយុចុះឈ្មោះចូលរៀនឲ្យបានគ្រប់គ្នា

បានផុស

នៅ

លោក វ៉ា ថន អភិបាលខេត្តក្រចេះ បានអំពាវនាវដល់ មាតាបិតា អាណាព្យាបាល គ្រប់រូបត្រូវយកកូនដែលគ្រប់អាយុចូលរៀន ទៅចុះឈ្មោះចូលរៀនឲ្យបានគ្រប់ៗគ្នា ដើម្បី ចំណេះដឹង ដើម្បីអនាគតកូនៗ និងដើម្បីក្លាយខ្លួនជាធនធានមនុស្ស ដោយយ៉ាងហោចណាស់ឱ្យបានរៀនចប់ថ្នាក់ទី១២។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការអំពាវនាវនេះ គឺធ្វើឡើងខណៈដែលលោក វ៉ា ថន អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជាខេត្ត ព្រមទាំងភរិយា ចុះជួបសំណេះសំណាល់ជាមួយប្រជាពលរដ្ឋ និងនាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្តក្រចេះ ចែកជូនដល់គ្រួសារងាយរងគ្រោះ ចាស់ជរា ស្ត្រីមេម៉ាយ កុមារកំព្រា និងគ្រួសារកងទ័ពជួរមុខ ចំនួន ១៤២គ្រួសារ នៅស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ នាថ្ងៃទី២ ខែតុលាឆ្នាំ២០២៥។

ការចុះឈ្មោះទទួលសិស្សឲ្យចូលរៀន ឆ្នាំសិក្សា ២០២៥~២០២៦ នេះ គឺនៅសល់តែរយៈពេល ១៣ ថ្ងៃទៀតតែប៉ុណ្ណោះ ពោលគឺ ចាប់ផ្ដើមពីថ្ងៃទី១៥ ខែតុលា ខាងមុខនេះតទៅ នៅតាមសាលារៀននីមួយៗ ដូច្នេះ សូមមាតាបិតា អាណាព្យាបាល នាំកុមារដែលគ្រប់អាយុ ទៅចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នា៕

អត្ថបទ៖ ប្រុញ វិធិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម