សន្តិសុខសង្គម
កម្មករនៃក្រុមហ៊ុន តារាល បានចូលធ្វើការជាធម្មតាវិញនៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៥នេះ
នៅទីបំផុតកម្មករកម្មការិនីនៃរោងចក្រ តារាល ដែលមានអាសយដ្ឋាននៅឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺបានចូលធ្វើការជាធម្មតាវិញនៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៥ នេះ បន្ទាប់ពីភាគីទាំងពីរបានឈានដល់ការព្រមព្រៀងគ្នា។ នេះជាការបញ្ជាក់ពីលោក ស៊ុន មេសា អ្នកនាំពាក្យនៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។

លោក ស៊ុន មេសា ប្រាប់ឲ្យដឹងថា ការវិលត្រលចូលធ្វើការជាធម្មតាវិញរបស់កម្មករកម្មការិនីនៃរោងចក្រ តារាល គឺបន្ទាប់ពីការសម្របសម្រួលយ៉ាងយកចិត្តទុកដាក់របស់មន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអាជ្ញាធរមូលដ្ឋានដោយមានការចូលរួមពីតំណាងកម្មករនិយោជិត និងនិយោជកក្រោយការតវ៉ារបស់កម្មករកម្មការិនីកាលពីថ្ងៃព្រហស្បតិ៍ ទី២ ខែតុលា ឆ្នាំ២០២៥។

ចំណុចដែលឯកភាពនោះរួមមាន ការបន្តរក្សាប្រាក់ឈ្នួល និងអត្ថប្រយោជន៍ ក្នុងថ្ងៃតវ៉ាការពារ ថ្ងៃទី២ និងថ្ងៃទី ៣ ខែតុលា ការស្នើសុំដំឡើងប្រាក់រង្វាន់ និងការអនុញ្ញាតឱ្យស្ត្រីដែលមានផ្ទៃពោះពីរខែអាចចេញមុនបាន ១៥នាទីជាដើម។ ជាមួយគ្នានេះខាងភាគីនិយោជក និងក្រសួងនឹងបន្តពិភាក្សា និងពិនិត្យលើសំណើរបស់បងប្អូនកម្មករដែលស្នើសុំថវិកាថ្លៃបាយថ្ងៃត្រង់២000 រៀលយ៉ាងយកចិត្តទុកដាក់បំផុត។

ជាមួយគ្នានេះអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានថ្លែងអំណរគុណទៅដល់កម្មករកម្មការិនីតំណាងសហជីព និងខាងភាគីនិយោជកដែលបានសម្របសម្រួលគ្នាជាអន្តទៅដល់ការសម្រេចបាននូវការព្រមព្រៀងដែលអាចឱ្យបងប្អូនកម្មករកម្មការិនីបានចូលធ្វើការវិញទៅថ្ងៃទី៤ ខែតុលានេះ។

បន្ថែមពីនេះ ក្រសួងការងារក្នុងនាមអាណាព្យាបាលស្នើសុំឱ្យបងប្អូនកម្មករកម្មការិនីក៏ដូចជារោងចក្រសហគ្រាសសូមបន្តជឿជាក់មកលើរាជរដ្ឋាភិបាលកម្ពុជាដែលមានក្រសួងការងារជាសេនាធិការដែលបាននិងកំពុងយកចិត្តទុកដាក់ដោះស្រាយចំពោះសំណូមពររបស់បងប្អូនដោយមិនព្រងើយកន្តើយឡើយ៕



-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


