Connect with us

ព័ត៌មានជាតិ

ដូនចាស់វ័យ ៧៣ ឆ្នាំ តស៊ូលក់រូបសត្វ​កែច្នៃ​ពី​គ្រាប់ត្នោត និងត្រឡោកដូង តាមរបងវត្ត រកប្រាក់ផ្គត់ផ្គង់ជីវភាព

បានផុស

នៅ

ស្ថិតនៅក្នុង ៧៣ ឆ្នាំ លោកយាយ​ ជិន សារី បាន​តស៊ូក្នុងមុខរបរលក់រូបសត្វផ្សេងៗ​នៅតាមរបងវត្ត និងសាលារៀន ដើម្បីបានប្រាក់សម្រាប់ផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ត្បិតមានជំងឺប្រចាំកាយ ដូនចាស់ ជិន សារី (ហៅ យាយរី) មានស្រុកកំណើតនៅឃុំទងត្រឡាច ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម បានងើបតាំងពីព្រលឹម ដើម្បីមកលក់រូបសត្វនៅតាមរបងវត្តមួយ ក្នុងភូមិសាស្រ្តស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ដើម្បីបានប្រាក់កម្រៃខ្លះទុកដោះស្រាយជីវភាពប្រចាំថ្ងៃ។

មុខរបរលក់រូបសត្វនេះ ដូន ចាស់ ជិន សារី បានចាប់ផ្តើមដើរលក់អស់រយៈពេលជាង ២ ឆ្នាំមកហើយ ខណៈដែលលោកយាយ ក៏មានកូនប្រុស និងចៅស្រី ដែលមានជំនាញធ្វើរូបសត្វទាំងនេះ។ រូបទាំងនោះ មានដូចជា៖ ស្រមោច រូបក្ដាម និងរូបសត្វផ្សេងៗទៀត ដែលសុទ្ធសឹងតែធ្វើឡើងដោយគ្រាប់ត្នោត និងត្រឡោកដូង ពិសេសគឺធ្វើឡើងដោយដៃទាំង​អស់។

តាំងពីព្រលឹមដល់ព្រលប់ ដូនចាស់ ជិន សារី អះអាងថា មុខរបរលក់រូបសត្វនេះ ១ ថ្ងៃ អាចត្រឹមរកចំណូលបាន ៤ ម៉ឺលរៀល ទៅ ៥ ម៉ឺនរៀលតែប៉ុណ្ណោះ។

លោកយាយបន្តថា « ពេលខ្លះ ១ថ្ងៃពេញ រកប្រាក់១ម៉ឺនរៀល ក៏មិនបានផង នេះក៏ដោយសារតែគ្មានអ្នកជួយទិញ»។ យ៉ាងណាមិញ ទាក់ទងនឹងរូបសត្វទាំងនេះ លោកយាយ ជិន សារី បានបញ្ជាក់ដែរថា លោកយាយផ្ទាល់គ្រាន់តែយករូបសត្វទាំងនេះមកពីកូនប្រុសដែលជាម្ចាស់សិប្បកម្មដើម្បីមកលក់បន្ត។ ក្រោយពេលលក់បានប្រាក់ចំណេញខ្លះ ក៏ចែកគ្នាគ្រាន់បានទិញអង្ករ និងទុកសម្រាប់ទិញសម្ភារៈដើម្បីធ្វើរូបសត្វទាំងនេះឡើងវិញផងដែរ។

គួរឱ្យដឹងថា មុខរបរលក់រូបសម្រោច និងរូបក្ដាមនេះ ដូនចាស់ ជិន សារី ជានិច្ចកាលតែងតែបានផ្សងព្រេងដើរលក់ជារៀងរាល់ថ្ងៃ ពេលខ្លះក៏នៅតាមរបងសាលារៀន និងរបងវត្ត ​និងនៅតាមផ្សារមួយចំនួនក្នុងរាជធានីភ្នំពេញ៕

អត្ថបទ ៖ សួស សិត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម