Connect with us

កីឡា

កូន​ប្រុស​ ធន់​​ រិទ្ធី​ ជាប់​ឈ្មោះ​ទៅ​ប្រកួត​កីឡា​យុវជន​អាស៊ី​ នៅ​ប្រទេស​បារ៉ែន​

បានផុស

នៅ

កីឡាករ​វ័យ​ក្មេង​ ធន់​ សុវណ្ណស្កាយ​ ដែល​ជា​កូន​ប្រុស​របស់​អ្នក​លេង​គុនខ្មែរ ធន់​ រិទ្ធី​ ក៏​បាន​ជាប់​ឈ្មោះ​ចេញ​ទៅ​ប្រកួត​ព្រឹត្តិការណ៍​កីឡា​យុវជន​អាស៊ី​ លើក​ទី៣​ នៅ​ប្រទេស​បារ៉ែន​ ផង​ដែរ​ ខណៈ​នេះ​ជា​ការ​ចេញទៅ​ប្រទេស​លើក​ដំបូង​ផង​ដែរ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ធន់ សុវណ្ណស្កាយ

កីឡាករ​ ធន់​ រិទ្ធី​ បាន​បង្ហោះ​វីដេអូ​កំពុង​បង្វឹក​កូន​ប្រុស​យ៉ាង​សកម្ម​ដើម្បី​ពង្រឹង​សមត្ថភាព​ឲ្យ​បាន​ល្អ​គ្រប់គ្រាន់​ត្រៀម​ចេញ​ទៅ​ប្រកួត​នៅ​ព្រឹត្តិការណ៍កីឡាយុវជន​អាស៊ី​ ឯ​ប្រទេស​បារ៉ែន​ឆាប់​ៗ​ខាង​មុខ​នេះ។​ ជា​មួយ​គ្នា​នោះ​ដែរ​ រិទ្ធី​ បាន​ជួនពរ​កូនឲ្យ​ឈ្នះ​ក្នុងការ​ប្រកួត​ និង​សំណូមពរ​ដល់​មហាជន​ឲ្យ​ជួយ​គាំទ្រ​ការ​ប្រកួត​របស់​កូន​ប្រុស​ផង​ដែរ។​

រិទ្ធី កំពុងបង្ហាត់កូន

បញ្ជាក់​ដែរ​ថា​ ព្រឹត្តិការណ៍​កីឡា​យុវជន​អាស៊ី​ជា​កម្មវិធី​ប្រកួត​ដ៏​ធំ​មាន​ប្រទេស​ជា​ច្រើន​ក្នុង​ទ្វីបអាស៊ី​ចូលរួម​ប្រកួត​ប្រជែង។​ ការ​ប្រកួត​នេះ​នឹង​ធ្វើ​ឡើងនៅ​ប្រទេស​បារ៉ែន​ ចាប់​ពី​ថ្ងៃ​ទី២២​ ដល់​ ៣១ ខែតុលា​ ឆ្នាំ​២០២៥​។​ ដោយ​ឡែក​សម្រាប់​សហព័ន្ធ​ប្រដាល់​គុនខ្មែរ​បញ្ជូន​គ្រូ​បង្វឹក​ កីឡាករ​ កីឡាការិនី​ សរុប​ ១១​នាក់​ដើម្បី​ប្រជែង​មេដាយ​ជូន​កម្ពុជា៕​

អត្ថបទដោយ៖ នូន ស៊ីណា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម