ព័ត៌មានអន្ដរជាតិ
ព្រឹទ្ធសភាអាមេរិកបន្តរាំងខ្ទប់ច្បាប់ចំណាយរបស់លោក ត្រាំ ដែលលុបកញ្ចប់សុខាភិបាល
ព្រឹទ្ធសភាអាមេរិកនៅល្ងាចថ្ងៃចន្ទម៉ោងនៅសហរដ្ឋអាមេរិក (ត្រូវព្រឹកថ្ងៃអង្គារម៉ោងនៅទីក្រុងភ្នំពេញ) បានរាំងខ្ទប់ច្បាប់ចំណាយរបស់ប្រធានាធិបតី ដូណាល់ ត្រាំ ដោយការទាមទារឲ្យលោក ត្រាំ ដាក់បញ្ចូលកញ្ចប់សុខភាពទៅកម្មវិធីជាតិឡើងវិញជាថ្នូរទទួលបានការគាំទ្រនោះ។

ការបិទរដ្ឋាភិបាលរបស់សហរដ្ឋអាមេរិក បានឈានដល់ថ្ងៃទី៦ រហូតដល់ថ្ងៃអង្គារនេះ ខណៈការបោះឆ្នោតនៅក្នុងព្រឹទ្ធសភាជាលើកទី២ មិនទទួលបានបានការគាំទ្រគ្រប់គ្រាន់សម្រាប់ការយល់ព្រមលើច្បាប់ចំណាយថវិកាប្រចាំឆ្នាំរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកនោះទេ។
ការបោះឆ្នោតនៅក្នុងព្រឹទ្ធសភាដែលអាចអនុញ្ញាតឲ្យច្បាប់អនុវត្តបាន គឺត្រូវទទួលបានការគាំទ្រយ៉ាងតិចបំផុត៦០សំឡេង ក្នុងចំណោមចំនួនព្រឹទ្ធសមាជិកសរុប១០០រូប។ ខណៈពេលនេះ ព្រឹទ្ធសមាជិកមកពីគណបក្សសាធារណរដ្ឋរបស់លោក ដូណាល់់ ត្រាំ មានចំនួន៥៣ ហើយ ព្រឹទ្ធសមាជិកមកពីគណបក្សប្រជាធិបតេយ្យចំនួន៤៥ ហើយសមាជិកព្រឹទ្ធសភា២រូបទៀត ជាអ្នកឯករាជ្យ ដែលត្រូវបានគេដឹងថា បានចូលដៃជាមួយគណបក្សប្រជាធិបតេយ្យដើម្បីជំទាស់ចំនួនច្បាប់ថវិការបស់រដ្ឋបាលដូណាល់ ត្រាំ។
សំណើច្បាប់ថវិកាលើកទី២ របស់ រដ្ឋាភិបាលត្រាំ ដែលស្នើទៅកាន់ព្រឹទ្ធសភា បានទទួលការបោះឆ្នោត ៥២ទល់៤២ ប៉ុណ្ណោះនៅថ្ងៃចន្ទ ដែលមិនគ្រប់កូរ៉ុមសម្រាប់ចូលជាធរមានទេ។
អ្វីជាការទាមទារដាច់ខាតរបស់ព្រឹទ្ធសមាជិកមកពីគណបក្សប្រជាធិបតេយ្យជាថ្នូរសម្រាប់ការគាំទ្រច្បាប់ថវិការបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក គឺ ការបន្តកម្មវិធីថែរក្សាសុខភាព ឬហៅថា Obamacare ដែលគេមើលឃើញថា បានជួយប្រជាជនដែលមានចំណូលទាបនិងមធ្យមទទួលបានសេវាសុខភាពដោយស្មើភាព។
ប៉ុន្តែសម្រាប់ប្រធានាធិបតីសហរដ្ឋអមេរិក លោក ដូណាល់ ត្រាំ កម្មវិធីថែទាំងសុខភាពរបស់គណបក្សប្រជាធិបតេយ្យ គឺជាការខ្ទះខ្ជាយថវិការដ្ឋយ៉ាងធំសម្បើមដែលទាញទម្លាក់សេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក ដោយធ្វើឲ្យនិយោជក (ថៅកែ) ចំណាយប្រាក់ច្រើនណាស់សម្រាប់ការទិញធានារ៉ាប់រងសុខភាពសម្រាប់និយោជិត (កម្មករ)របស់ពួកគេ។
កាលឃោសនារកសំឡេងគាំទ្រកាលឆ្នាំ២០២៤ លោក ដូណាល់ ត្រាំ បានចាត់ទុក កញ្ចប់ថែទាំសុខភាពនេះ ជា អ្នកសម្លាប់វិស័យការងារនៅសហរដ្ឋអាមេរិកទៀតផង។
នៅមុននេះប្រមាណ២ម៉ោង លោក ដូណាល់ ត្រាំ ទាមទារឲ្យគណបក្សប្រជាធិបតេយ្យបើករដ្ឋាភិបាលរបស់លោកឡើងវិញ ហើយ លោកគម្រាមថា ការងាររដ្ឋសហព័ន្ធច្រើនថែមទៀតនឹងត្រូវផ្អាក៕
រ៉ាន់ រើយ

-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


