Connect with us

កីឡា

ទើប​លេច​មុខ​ជា​ថ្មី​ ស៊ឹម​ ប៊ុនស្រ៊ន់​ មាន​ឱកាស​ប្រកួត​គុន​ចម្រុះ​ដណ្ដើម​ខ្សែក្រវាត់​ក្នុង​កម្មវិធី​ធំ​នៅ​វៀតណាម​

បានផុស

នៅ

ស៊ឹម​ ប៊ុនស្រ៊ន់​ បន្ទាប់​ពី​បង្ហាញ​មុខ​ក្នុង​វិស័យ​ប្រដាល់​ និង​បាន​បង្កើត​ក្លឹប​ផ្ទាល់ខ្លួន​មួយ​ ឥលូវ​នេះ​រូប​គេ​ឈាន​ដល់​ការ​ឡើង​ប្រកួត​ហើយ​ ខណៈ​នេះ​ជា​ការ​ប្រកួត​ដណ្ដើម​ខ្សែក្រវាត់​គុន​ចម្រុះ​ក្នុង​កម្មវិធី​ធំ​ GMA នៅ​ឯ​ប្រទេស​វៀតណាម ថ្ងៃ​ទី១១​ ខែ​តុលា​ ២០២៥។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដៃគូនៅ​វៀតណាម​

បើ​តាម​ការ​ឲ្យ​ដឹង​ពី​កីឡាករ​ ស៊ឹម​ ប៊ុនស្រ៊ន់​ ថា​រូប​គេ​បាន​ចូល​ហ្វឹកហាត់​មួយ​រយៈពេល​ហើយ​​ជា​មួយ​កីឡាករ​ផ្សេង​ៗ​ក្នុង​ក្លឹប​ Cambodian  Top Team​ របស់​លោក​ ហ៊ុន​ ច័ន្ទរាជ្យ​។​ ដោយ​សារខាន​ឡើង​ប្រកួត​យូរ​ ដូច្នេះ​មិន​ដឹង​ថាសមត្ថភាព​​យ៉ាង​ណា​នោះ​ឡើយ។​

ប៊ុនស្រ៊ន់​ រត់ធ្វើ​ទម្ងន់​

ម្ចាស់​កសិដ្ឋាន​លក់​ដើមឈើ​រូប​នេះ​បន្ថែម​ទៀត​ថា​ ឥលូវ​នេះ​គឺ​កំពុង​បារម្ភ​អំពី​ការ​ធ្វើ​ទម្ងន់​ ព្រោះ​លើស​ច្រើន​មិន​ដឹង​ថា​ធ្វើ​បាន​ដល់​កម្រិត​ណា​នោះ​ទេ។​ យ៉ាងណា​ ប៊ុនស្រ៊ន់​ នឹង​ខំប្រឹង​ប្រែង​ឲ្យ​អស់​ពី​សមត្ថភាព​សម្រាប់​ការប្រកួត​នៅ​ឯ​ប្រទេស​វៀតណាម។​

សង្វៀន​នៅ GMA

បញ្ជាក់​ដែរ​ថា​ កីឡាករ​ ស៊ឹម​ ប៊ុនស្រ៊ន់​ បាត់​មុខ​ពី​វិស័យ​ប្រដាល់​គុនខ្មែរ​ជា​យូរ​ឆ្នាំ​មក​ហើយ​ដោយ​ចាប់​យក​របរ​លក់​ដើមឈើ​​ កាហ្វេ​ នៅ​ឯ​ខេត្ត​កំពង់ចាម។​ យូរៗ​ម្ដង​គេ​ឃើញ​អ្នក​ប្រដាល់​រូបនេះ​ឡើង​ប្រកួត​នៅតាម​សង្វៀន​ខ្លះ​ដែរ។​ នៅ​ថ្ងៃ​ទី១១​ ខែ​តុលា​ ឆ្នាំ​២០២៥​ នេះ​ ប៊ុនស្រ៊ន់​ នឹង​ឡើង​ប្រកួត​គុន​ចម្រុះ​ជា​ថ្មី​ដណ្ដើម​ខ្សែក្រវាត់​ជា​មួយ​កីឡាករ​វៀតណាម​ Nguyen Hoang Thach នៅ​ថ្ងៃ​ទី១១​ ខែ​តុលា​ ឆ្នាំ​២០២៥​ ក្នុង​កម្មវិធី​ GMA នៅ​ទីក្រុង​ហូជីមិញ​៕​

ប៊ុនស្រ៊ន់​ នៅ​ហាង​កាហ្វេរបស់​គេ

អត្ថបទដោយ៖ នួន ស៊ីណា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម