Connect with us

សេចក្ដីជូនដំណឹង

ស្វាគមន៌ការមកដល់ផលិតផលលំដាប់ពិភពលោក ហុងដា Giorno+ (ជីអរណូផ្លឹស) មកកាន់ប្រទេសកម្ពុជានាំចូលដោយក្រុមហ៊ុន អិន ស៊ី អិច

បានផុស

នៅ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមហ៊ុន អិន ស៊ី អិច គឺជាក្រុមហ៊ុន  នាំចូល និងចែកចាយផ្តាច់មុខនូវផលិតផលរបស់ Honda  ជាច្រើនប្រភេទដើម្បីបំពេញរាល់សេចក្តីត្រូវការរបស់អតិថិជននៅក្នុងព្រះរាជាណាចក្រកម្ពុជាដែលប្រកបដោយគុណភាពខ្ពស់ និងបច្ចេកវិទ្យាឈានមុខគេ ដូចជា៖​ ម៉ូតូHonda, រថយន្ត Honda និងម៉ាស៊ីនកសិឧស្សាហកម្ម Honda ដោយមានការគាំទ្រជាច្រើនពីសំណាក់អតិថិជនទូទាំងប្រទេសកម្ពុជា នឹងដើម្បីជាការឆ្លើយតបទៅនឹងរាល់តម្រូវការរបស់អតិថិជន នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រុមហ៊ុន អិន ស៊ី អិច បានរៀបចំព្រឹត្តិការណ៌សម្ពោធជាផ្លូវការនូវម៉ូតូហុងដា​ ជីអរណូផ្លឹសស៊េរីថ្មី! នៅអគារវឌ្ឍនៈក្រោមគំនិត “BEYOND ALL STYLES” ឆ្លុះបញ្ចាំងស្ទាយលេចធ្លោរ ​មិនត្រឹមតែប្លែក ​តែត្រូវស៊ីវិល័យលើសគេដែលអាចបង្ហាញភាពជាខ្លួនអ្នកទៅកាន់អ្នករាល់គ្នាពីភាពកាលីប និង អេលេហ្គង់បែបក្លាស៊ិក New Honda GIORNO+។ ម៉ូតូស៊េរីថ្មីហុងដា ជីអរណូផ្លឹស នេះបំពាក់ដោយបច្ចេកវិទ្យាទំនើបជំនាន់ចុងក្រោយបង្អស់ អនុភាពម៉ាស៊ីនខ្លាំង១២៥CC នឹងបំពេញនូវបរិបទជីវិតដ៏សំបូរបែបរបស់អ្នកឲ្យកាន់តែវិសេសលើសលប់។

លោក បេន កៀស្រ៊ីថាណាកន (Ben Kiasrithanakorn), ប្រធានក្រុមហ៊ុន អិន ស៊ី អិច បានមានប្រសាសន៍ថា«នេះគឺជាលើកតំបូងដែលក្រុមហ៊ុន អិន ស៊ី អិច នាំយកហុងដា GIORNO+ មកកាន់ប្រទេសកម្ពុជាដែលជាផលិតផលលំដាប់ពិភពលោក ជាមួយរូបរាងរចនាប័ទ្មប្រកបដោយសោភ័ណភាពដ៏ទាក់ទាញពិសេស បែបអេលេហ្គង់ក្លាស៊ិក បំពាក់ជាមួយបច្ចេកវិទ្យាទំនើប ស្របតាមស្តង់ដាររបស់ហុងដា។ សម្រាប់ហុងដា GIORNO+ ដែលនាំចូលដោយ ក្រុមហ៊ុន អិន ស៊ី អិច បានគោរពតាមបទបញ្ញាតិស្តង់ដាសុវត្ថិភាពយ៉ាងពេញលេញរបស់ប្រទេសកម្ពុជា ខុសពីម៉ូតូដែលមិនមែននាំចូលដោយក្រុមហ៊ុន ក្រុមហ៊ុន អិន ស៊ី អិច។ យើងផ្តល់ឲ្យនូវផលិតផលប្រកបដោយគុណភាពទៅកាន់អតិថិជន ហើយយើងក៏ផ្តល់នូវការធានាទៅលើគុណភាពផលិតផលរបស់យើងរហូតដល់ទៅ ២ឆ្នាំ ស្មើរហ្នឹង ២៤០០០គីឡូ។

លោកក៏បន្ថែមទៀតថា ដើម្បីសុវត្ថិភាពនិងទំនុកចិត្តទទួលបានផលិតផលសុទ្ធ ១០០% ចេញពីរោងចក្រជាមួយទំនុកចិត្តខ្ពស់ សូមជ្រើសរើសផលិតផលរបស់ក្រុមហ៊ុន អិន ស៊ី អិច។​​

តោះមកមើលពីចំណុចពិសេសរបស់ហុងដា GIORNO+ ម្តង សម្រាប់ម៉ូឌែលនេះ មានចំណុចពិសេសជាច្រើនដូចជា:

-LED Headlight ចង្កៀងមុខ LED: ចង្កៀងមុខទាក់ទាញឥតទាស់ ប្រភេទLED រចនារាងមូល ហ៊ុំព័ទ្ធដោយក្រូម៉េជុំវិញបន្ថែមជាមួយនឹងភ្លើងឌឺមីខាងមុខកាន់តែលេចធ្លោរ។

-Multi Function Speedometer: កុងទ័រឌីជីថល ទំនើប បង្ហាញរាល់មុខងារ រាល់ដំណើរការ​បានយ៉ាងជាក់លាក់ ធ្វើអោយបទពិសោធនៃការបើកបរកាន់តែប្រសើរ។

-Honda SMART KEY and Honda SMART CONTROLLER: កាន់តែទំនើប! ជាមួយកូនសោរដ៏ឆ្លាតវៃជំនាន់ចុងក្រោយ បញ្ឆេះម៉ាស៊ីនដោយមិនប្រើកូនសោរ និងប្រព័ន្ធឆ្លើយតបត្រលប់មកវិញផ្តល់សុវត្ថិភាពខ្ពស់។

-USB Socket & Console Box: អស់បារម្ភពីរឿងអស់ថ្ម ឃ្លុបសាកថ្មធំ ជាមួយ USB Socket កាន់តែងាយស្រួល ដែលអ្នកអាចសាកថ្មតាមតម្រូវការរក្សារទំនាក់ទំនងរបស់អ្នកគ្រប់ពេលវេលា គ្រប់ទីកន្លែង។

-30 LITERS LARGE U-BOX: ឃ្លុបធំទំហំ៣០លីត្រ សម្រាប់ដាក់រាល់សម្ភារៈចាំបាច់របស់អ្នកបានច្រើនតាមការគួរ។

-Front Fuel Tank: ធុងសាំងបំពាក់នៅផ្នែកខាងមុខ បង្កើនភាពងាយស្រួល ដោយអ្នកមិនចាំបាច់ចុះចេញពីម៉ូតូពេលចាក់សាំង។

-ABS: បំពាក់ជាមួយ ប្រព័ន្ធហ្រ្វាំងមុខ ABS បញ្ឈប់ម៉ូតូបានដោយសុវត្ថិភាពគ្រប់ស្ថានការណ៍។

Powerful Engine eSP+: ម៉ាស៊ីន125 cc eSP+ បំពាក់មកជាមួយស៊ូប៉ាប់4 និងប្រព័ន្ធប៊ិចសាំង PGM-FI ផ្តល់នូវអនុភាពកាន់តែខ្លាំង ធ្វើឲ្យការបើកបរក្នុងក្រុងឬ ទីឆ្ងាយៗ កាន់តែរំជើបរំជួល សន្សំសំចៃប្រេងសាំងបានយ៉ាងល្អឥតខ្ចោះ និងជួយកាត់បន្ថយជាតិពុលទៅក្នុងបរិស្ថាន។

សម្រាប់ម៉ូតូ ហុងដា Giorno+ស៊េរីថ្មីគឺមាន ៣ ​ពណ៌សម្រាប់ជ្រើសរើស​ពណ៌ដូចជា៖ ពណ៌ស, ពណ៌ប្រផះ នឹងពណ៌ក្រហម។

លោកអ្នកក៏អាចរកទិញ ហុងដា GIORNO+ ស៊េរីថ្មី! នេះនៅតាមបណ្តាលហាងនានានូវទូទាំងប្រទេស ចាប់ពីថ្ងៃទី ១៨ ខែវិច្ឆិកា​ ឆ្នាំ២០២៣​ នេះតទៅ។

សម្រាប់ព័ត៌មានបន្ថែម៖ 010 922 922 ឬ ចូលទៅកាន់គេហទំព័រ : https://www.ncxhonda.com/motorcycles/en/ACF125CAR-CA-1

(អត្ថបទពាណិជ្ជកម្ម)

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៧ ម៉ោង មុន

សម្ដេច​តេជោថា​ការ​ភៀសសឹករបស់ពលរដ្ឋ​ខ្មែរ​បង្ហាញច្បាស់ពីចរិតឈ្លានពាន​របស់ថៃ

ព័ត៌មានជាតិ៧ ម៉ោង មុន

បណ្ឌិត ចន ណារិទ្ធ ចុះសិក្សាស្ថានភាព និងតម្រូវការផ្តល់ការគាំពារជូនពលរដ្ឋ នៅតាមច្រកទ្វារជាប់ព្រំដែន

សេចក្ដីជូនដំណឹង៨ ម៉ោង មុន

ឯកឧត្តម ឃួង ស្រេង ផ្ញើសារអបអរសាទរ ជូនចំពោះឯកឧត្តម ហ៊ី សោភា ដែលត្រូវបានបោះឆ្នោតជ្រើសតាំងជាប្រធានក្រុមប្រឹក្សាធម្មនុញ្ញអាណត្តិថ្មី សម្រាប់អាណត្តិ៣ឆ្នាំ លើកទី១០

hun sen
នយោបាយ៨ ម៉ោង មុន

សម្ដេចតេជោ៖ ​បើ​អ្នក​ចាត់​ទុក​ខ្ញុំ​ជា​សត្រូវខ្ញុំ​អត់​មាន​ជម្រើស​អ្វី​ក្រៅពីតទល់​ជា​មួយ​អ្នក​ឯងទេ!

ហ៊ុន សែន
នយោបាយ៨ ម៉ោង មុន

សម្ដេចតេជោព្រមានលាតត្រដាងអំពើក្បត់របស់លោក ថាក់ស៊ីន

សន្តិសុខសង្គម១៩ ម៉ោង មុន

ឆ្មក់បង្រ្កាបភោជនីយដ្ឋានយីហោ «ចំការស្នេហ៍» សង្ស័យលួចបង្កប់បម្រើសេវាកម្មផ្លូវភេទ

សេដ្ឋកិច្ច១៨ ម៉ោង មុន

ក្រុមហ៊ុនរុករកប្រេងលំដាប់ពិភពលោករបស់អាមេរិក ប្តេជ្ញាធ្វើការជាមួយ​កម្ពុជា​

ព័ត៌មានជាតិ១៦ ម៉ោង មុន

រដ្ឋមន្ត្រីការពារជាតិអាម៉េរិក Hegseth គ្រោងធ្វើទស្សនកិច្ចនៅកម្ពុជា ក្នុងពេលឆាប់ៗនេះ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ក្រោយជោគជ័យនៅអ៊ីរ៉ង់ ត្រាំ ហាក់ចង់ប្តូរឈ្មោះក្រសួងការពារជាតិ ទៅ «ក្រសួងសង្គ្រាម» វិញ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ផែថងថាន «បារម្ភ» ពីផល​ប៉ះពាល់​សេដ្ឋកិច្ច​ទាំង​ថៃ និង​កម្ពុជា ​ដោយសារ​ការ​បិទ​ព្រំដែន

Sokha Hotels

ព័ត៌មានពេញនិយម