បច្ចេកវិទ្យា
ចង់ដឹងថា ក្រុមហ៊ុន អិន ស៊ី អិច ធ្វើអ្វីខ្លះ ក្នុងឱកាសគម្រប់ខួប ២៥ឆ្នាំ
ក្រុមហ៊ុន អិន ស៊ី អិច គឺជាក្រុមហ៊ុននាំចូល និងចែកចាយផ្តាច់មុខនូវផលិតផលរបស់ Honda ជាច្រើនប្រភេទដើម្បីបំពេញរាល់សេចក្តីត្រូវការរបស់អតិថិជននៅក្នុងព្រះរាជាណាចក្រកម្ពុជាដែលប្រកបដោយគុណភាពខ្ពស់ និងបច្ចេកវិទ្យាឈានមុខគេ ដូចជា៖ ម៉ូតូ Honda, រថយន្ត Honda និងម៉ាស៊ីនកសិឧស្សាហកម្ម Honda ដោយមានការគាំទ្រជាច្រើនពីសំណាក់អតិថិជនទូទាំងប្រទេសកម្ពុជា។

កាលពីព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤ ក្រុមហ៊ុន អិន ស៊ី អិច បានរៀបចំនូវកម្មវិធីអបអរសាទរគម្រប់ខួបទី ២៥ឆ្នាំ ដែលរៀបចំឡើងនៅការិយាល័យកណ្តាលរបស់ខ្លួនដោយមានការចូលរួមពីថ្នាក់ដឹកនាំកំពូលៗរបស់ក្រុមហ៊ុនដូចជា៖ ក្រុមហ៊ុន អ៊ិន ស៊ី អិច ខូអិលធីឌី (N. C. X. Co., Ltd.) ក្រុមហ៊ុនហុងដាម៉ូទ័រ ខូអិលធីឌី (Honda Motor Co., Ltd.) ក្រុមហ៊ុនអាស៊ាន ហុងដាម៉ូទ័រ ខូអិលធីឌី (Asian Honda Motor Co., Ltd.)។
ក្នុងឱកាសប្រារព្ធពិធីនេះ ក្រុមហ៊ុន អ៊ិន ស៊ី អិច ក៏បានផ្តួចផ្តើមជាយុទ្ធនាការការបរិច្ចាគទៅដល់អង្គការ ស្ថាប័នជាច្រើនក្នុងប្រទេសកម្ពុជា ដើម្បីចូលរួមចំណែកដល់លើកកម្ពស់ជីវភាពរបស់ប្រជាជនកម្ពុជារួមមាន៖
១. ម៉ាស៊ីនកសិឩស្សាហកម្មហុងដាគុណភាពខ្ពស់ រួមមានម៉ាស៊ីនបូមទឹកម៉ាក និងម៉ាស៊ីនកាត់ស្មៅ សរុបចំនួន២៥០គ្រឿង ក្រោមគោលគំនិត យើងទាំងអស់គ្នាដើម្បីការរីកលូតលាស់ប្រកបដោយនិរន្តរភាព (Together for Sustainable Growth)

២. មួកសុវត្ថិភាពចំនួន ២,៥០០មួក ក្រោមគោលគំនិត យើងទាំងអស់គ្នាដើម្បីសុវត្ថិភាពក្នុងការធ្វើដំណើរ (Together for Better Road Safety) ក្នុងនោះ ១, ៥០០មួកត្រូវបានប្រគល់ជូនគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក និង ១,០០០ មួកត្រូវបានប្រគល់ជូនមូលនិធិបង្ការរបួសអាស៊ី។

៣. យុទ្ធនាការបរិច្ចាគឈាមដោយការស្ម័គ្រចិត្តពីបុគ្គលិកក្រុមហ៊ុន អិន ស៊ី អិច គ្រប់ជាន់ថ្នាក់ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៦ ខែកញ្ញា ខាងមុខនេះ នៅការិយាកណ្តាលរបស់ក្រុមហ៊ុន អិន ស៊ី អិច ក្រោមគោលគំនិត យើងទាំងអស់គ្នា បរិច្ចាគឈាមសង្គ្រោះជីវិត (Together, We share the Gift of Life)។

៤. យុទ្ធនាការកៀរគរថវិការបរិច្ចាគ ២៥,០០០៛ ក្នុងមួយគ្រឿង តាមរយះការលក់ម៉ូតូហុងដា គ្រប់សាខាតំណាងចែកចាយរបស់ក្រុមហ៊ុន អ៊ិន ស៊ី អិច ២៥ ខេត្តក្រុង ទូទាំងរាជធានី ក្នុងព្រះរាជាណាចក្រកម្ពុជាក្នុងរយះពេល២៥ថ្ងៃ ដើម្បីផ្តល់ថវិកាដល់ការព្យាបាលកុមារកម្ពុជា ក្រោមគោលគំនិត យើងទាំងអស់គ្នាដើម្បីកុមារកម្ពុជា (Together, 25,000 Riel/Unite for Cambodian Children)។
លោក បេន កៀស្រ៊ីថានាកន ប្រធានក្រុមហ៊ុន អិនស៊ីអិច បានលើកឡើងថា ក្រុមហ៊ុនពិតជាអរគុណយ៉ាងខ្លាំងដល់ប្រជាជនកម្ពុជាដែលតែងតែផ្តល់ទំនុកចិត្តមកលើក្រុមហ៊ុនហើយបានបន្តដំណើរជាមួយខ្លួនអស់រយះពេល ២៥ឆ្នាំ មកនេះ ដែលចក្ខុវិស័យរបស់ក្រុមហ៊ុន អិន ស៊ី អិច គឺដើម្បីនៅតែជាក្រុមហ៊ុនដែលផ្តល់មធ្យោបាយធ្វើដំណើរឈានមុខគេបង្អស់ និងក្លាយជាអាជីវកម្មដែលប្រជាជនកម្ពុជាពិតជាចង់បាន។ លោកបន្តទៀតថា ក្រុមហ៊ុន អិន ស៊ី អិច មិនត្រឹមតែអបអរសាទរនូវសមទ្ធផលកន្លងមកប៉ុណ្ណោះទេ យើងបាននឹងកំពុងវិនិយោគបន្ថែមសម្រាប់ប្រទេសកម្ពុជាឆ្ពោះទៅមុខ។

អ្វីដែលគួរអោយចាប់អារម្មណ៍ជាងនេះទៅទៀត ដើម្បីជាការអរអបសាទរគម្រប់ខួប ២៥ឆ្នាំ នេះ ក្រុមហ៊ុន អិន ស៊ី អិច ក៏បាន បើកសម្ពោធនូវម៉តូហុងដាឌ្រីមរចនាពិសេសដែលមានចំនួនត្រឹមតែ ៨៨ គ្រឿងប៉ុណ្ណោះ ដោយមានការរំលេចទៅដោយការបង្ហាញពីប្រាសាទអង្គរវត្តនៅលើម៉ូតូឆ្លុះបញ្ចាំងពីមោទកភាពរបស់ប្រទេសកម្ពុជា រួមជាមួយនឹងការរចនាលេខ ២៥ តំណាងអោយរយៈពេល២៥ ឆ្នាំដែលក្រុមហ៊ុន អិន ស៊ី អិច បានរួមដំណើរលើកកម្ពស់ជីវភាពប្រជាជនកម្ពុជា។
ដូចនេះ ដើម្បីជាការអរគុណដល់ប្រជាជនកម្ពុជា ក្រុមហ៊ុនក៏នឹងរៀបចំកម្មវិធីចែករង្វាន់ម៉ូតូហុងដាឌ្រីមរចនាពិសេសចំនួន ២៥គ្រឿង ដល់អតិថិជនដែលបានទិញម៉ូតូហុងដាឌ្រីមស៊េរីថ្មីនៅគ្រប់តំណាងចែកចាយរបស់ក្រុមហ៊ុន អិន ស៊ី អិច ចាប់ពី២៥ ខែកញ្ញា ២០២៤ ដល់ ថ្ងៃទី ២៥ ខែមិនា ឆ្នាំ២០២៥។ សូមបញ្ជាក់ដែរថា ម៉ូតូហុងឌ្រីមរចនាពិសេសនេះមិនមានដាក់លក់នៅលើទីផ្សារនោះទេ។ សម្រាប់ព័ត៌មានបន្ថែម សូមរង់ចាំតាមដានតាមរយៈគេហទំព័រផ្លូវការរបស់ក្រុមហ៊ុន អិន ស៊ី អិច គឺ Honda Cambodia NCX និង តាមបណ្តាហាងចែកចាយរបស់ក្រុមហ៊ុន អិន ស៊ី អិច ទូទាំងប្រទេស៕



-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


