ព័ត៌មានអន្ដរជាតិ
កាសែត Nikkei៖ Nissan ផ្អាកការចរចាច្របាច់បញ្ចូលគ្នាជាមួយ Honda
កាសែតជប៉ុន Nikkei បានរាយការណ៍ថា ក្រុមហ៊ុនផលិតរថយន្តជប៉ុន Nissan បានផ្អាកការចរចាអំពីការច្របាច់បញ្ចូលគ្នាជាមួយក្រុមហ៊ុនផលិតរថយន្ត Honda ។ នេះបើតាមការចុះផ្សាយរបស់បន្តរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

កាលពីឆ្នាំមុន Honda ដែលជាក្រុមហ៊ុនផលិតរថយន្តធំទី២របស់ជប៉ុន និង Nissan ដែលជាក្រុមហ៊ុនធំបន្ទាប់ បាននិយាយថា ពួកគេកំពុងចរចាដើម្បីច្របាច់បញ្ចូលគ្នា ដោយបង្កើតជាក្រុមហ៊ុនផលិតរថយន្តធំបំផុតទី៣របស់ពិភពលោក (ដោយគិតលើការលក់រថយន្ត) ចំពេលមានការប្រកួតប្រជែងកាន់តែខ្លាំងពីក្រុមហ៊ុនផលិតរថយន្តចិន។ យ៉ាងណាមិញ ប្រភព២រូបដែលដឹងពីបញ្ហានេះ បានសុំអះអាងជាអនាមិកថា ការចរចាមានភាពស្មុគស្មាញដោយសារការខ្វែងគំនិតគ្នារវាងភាគីទាំងសងខាង។
ប្រភពម្នាក់បាននិយាយថា ក្រុមហ៊ុន Honda ចង់ឱ្យ Nissan ក្លាយជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួន ជាអ្វីដែលខុសពីការចរចាគ្នាពីដំបូង ដែលស្នើឱ្យមានភាពស្មើគ្នាលើការច្របាច់បញ្ចូល។
យ៉ាងណាមិញ បើតាមរ៉យទ័រ អ្នកនាំពាក្យ Nissan បាននិយាយថា អ្វីដែលកាសែត Nikkei រាយការណ៍មិនផ្អែកលើព័ត៌មានរបស់ក្រុមហ៊ុននោះទេ ខណៈក្រុមហ៊ុនគ្រោងបញ្ចប់ការសម្រេចចិត្តរបស់ទិសដៅអនាគតរបស់ខ្លួននៅពាក់កណ្ដាលកុម្ភៈ។
ចំណែកឯអ្នកនាំពាក្យរបស់ Honda វិញ បាននិយាយថា ក្រុមហ៊ុនមិនបានទទួលដំណឹងអ្វីពីក្រុមហ៊ុន Nissan អំពីការសម្រេចចិត្តដកខ្លួនចេញពីការចរចាច្របាច់បញ្ចូលគ្នានោះទេ៕
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៣ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


