ព័ត៌មានអន្ដរជាតិ
Honda ប្រកាសឈប់ផលិត Super Cub 50cc នៅឆ្នាំ២០២៥
ត្រឹមចុងឆ្នាំ២០២៥ខាងមុខ ក្រុមហ៊ុន Honda នឹងបញ្ឈប់ការផលិតម៉ូតូ ដែលមានទំហំស៊ីឡាំង 50cc ដោយក្នុងនោះក៏មានម៉ូតូដ៏ពេញនិយមស៊េរី Super Cub 50cc ផងដែរ ដើម្បីអនុលោមតាមច្បាប់ថ្មីស្ដីពីការបំភាយផ្សែងពុលរបស់ប្រទេសជប៉ុន។

ក្រុមហ៊ុន Honda បានប្រកាសថា ការបញ្ឈប់នេះ ធ្វើឡើងឲ្យសមស្របទៅតាមច្បាប់ទប់ស្កាត់ការបំភាយផ្សែងរបស់ជប៉ុន ដែលនឹងចូលជាធនមាននៅខែវិច្ឆិកា ឆ្នាំ២០២៥។ សម្រាប់ម៉ូតូដែលមានម៉ាស៊ីនតូចៗ នឹងពិបាកសម្របតាមច្បាប់ថ្មីនេះ ដែលតម្រូវឲ្យមានការបំពាក់បន្ថែមនូវបច្ចេកវិទ្យាបម្លែងផ្សែង និងកាត់បន្ថយចំហេះ ខណៈដែលតម្លៃនៃគ្រឿងបន្លាស់ទាំងនេះសុទ្ធតែមានតម្លៃថ្លៃខ្លាំង។
មួយវិញទៀត ការបញ្ឈប់ផលិតម៉ូតូទំហំស៊ីឡាំង ៥០cc នេះ ក៏ព្រោះតែតម្រូវការនៅក្នុងទីផ្សារមានការធ្លាក់ចុះយ៉ាងគំហុក ហើយអតិថិជនភាគច្រើនបានងាកទៅប្រើប្រាស់ប្រភេទម៉ូតូអគ្គិសនីវិញ។ កាលពីឆ្នាំ១៩៨២ ម៉ូតូប្រភេទ 50cc អាចលក់ចេញបានចំនួន ២,៧៨លានគ្រឿង តែមកទល់នឹងបច្ចុប្បន្ន Honda អាចលក់ចេញបានតែជាង ៩ម៉ឺនគ្រឿងប៉ុណ្ណោះ បើផ្អែកតាមរបាយការណ៍លក់កាលពីឆ្នាំ២០២៣កន្លងទៅ។

Super Cub 50cc ធ្លាប់ជាម៉ូតូដ៏ពេញនិយមខ្លាំងបំផុតនៅលើពិភពលោក ជាពិសេសនៅតាមតំបន់អាស៊ី។ គិតចាប់តាំងពីឆ្នាំ១៩៥៨ មកទល់នឹងឥលូវ ម៉ូតូ Super Cub ត្រូវបានលក់ចេញក្នុងចំនួនច្រើនជាង ១១០លានគ្រឿងឯណោះ។
ក្រៅតែពី Super Cub ក្រុមហ៊ុន Honda ក៏នឹងបញ្ឈប់ការផលិតម៉ូតូទំហំស៊ីឡាំង 50cc ផ្សេងទៀតផងដែរ ដូចជា Honda Giorno, Honda Dio, Honda Dunk និង Scoopy 50cc៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoសារព័ត៌មានអាមេរិក CBS ចុះផ្សាយពីរបៀបដែល បណ្តាញចោរមានមូលដ្ឋាននៅថៃ Latchford លួចវត្ថុបុរាណខ្មែរ លក់ទៅឲ្យសារមន្ទីរអន្តរជាតិ និង មហាសេដ្ឋី


