សេចក្ដីជូនដំណឹង
ក្រុមហ៊ុនហុងដាតែងតែនៅជាមួយប្រជាជនកម្ពុជាជានិច្ច ដោយបានផ្តល់ជំនួយដល់ជនភៀសសឹកចំនួន ៤៩៩៨ គ្រួសារនៅខេត្តព្រះវិហារ
នៅថ្ងៃទី ០១ ខែសីហា ឆ្នាំ ២០២៥ ថ្នាក់ដឹកនាំ បុគ្គលិកនិងក្រុមការងាររបស់ក្រុមហ៊ុនហុងដាបាននាំយកអំណោយជាសម្ភារៈ និងថវិកាផ្តល់ជូនដល់បងប្អូនប្រជាពលរដ្ឋកម្ពុជាចំនួន ៤៩៩៨ គ្រួសារ ដែលជាជនភៀសសឹកសិ្ថតនៅក្នុងស្រុកគូលេន ខេត្តព្រះវិហារ ដែលកំពុងស្នាក់អាស្រ័យបណ្តោះអាសន្ននៅក្នុងមណ្ឌលសុវត្ថិភាព ដោយមានការសម្របសម្រួលពីរដ្ឋបាលខេត្តព្រះវិហារ ឯកឧត្តម គឹមច័ន្ទ បញ្ញា អភិបាលរងនៃខេត្តព្រះវិហារ ។

ក្នុងឳកាសនេះដែរ លោក ណាអូអាគិ អុិស៊ិកាវា (Mr. Naoaki Ishikawa) នាយកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន អិន ស៊ី អិច ហុងដា ដែលបានសម្តែងការគោរព និងផ្ញើសារសួរសុខទុក្ខដល់បងប្អូនប្រជាពលរដ្ឋ និងមានប្រសាសន៍ថា៖ “ខ្ញុំសូមចូលរួមរំលែកភាពក្រៀមក្រំជាទីបំផុត ជាមួយបងប្អូនទាំងអស់គ្នាដែលត្រូវបានបង្ខំចិត្តជម្លៀសខ្លួន។ខ្ញុំក៏ដូចជាប្រជាជនជប៉ុនជាច្រើនទៀត បានយល់យ៉ាងច្បាស់ចំពោះការឈឺចាប់ ការភ័យខ្លាច និងការបាត់បង់ចំណូលប្រចាំថ្ងៃដូចដែលបងប្អូនកំពុងជួបប្រទះនាពេលនេះ។ការជួយគ្នាទៅវិញទៅមកក្នុងគ្រាលំបាក គឺជាចំណងមិត្តភាពមនុស្សជាតិដ៏មានតម្លៃ និងពិតប្រាកដ។ក្នុងនាមជាដៃគូរក្រុមហ៊ុនហុងដាដែលជាម៉ាកយីហោរបស់ប្រទេសជប៉ុនប្រចាំកម្ពុជា ក្រុមហ៊ុន អិន ស៊ី អិច ហុងដា ប្តេជ្ញាបន្តផ្តល់ការគាំទ្រដល់បងប្អូន តាមគ្រប់លទ្ធភាពដែលអាចធ្វើទៅបាន ដើម្បីជួយបងប្អូនឱ្យវិលត្រឡប់ទៅរកជីវភាពរស់នៅប្រចាំថ្ងៃប្រកបដោយសន្តិភាពឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។”







ពីថ្នាក់ដឹកនាំ និងបុគ្គលិកគ្រប់ជាន់ថ្នាក់ទាំងអស់របស់ក្រុមហ៊ុន អិន ស៊ី អិច ហុងដាបេ្ដជ្ញាចូលរួមនិងរួមដំណើរជាមួយប្រជាជនកម្ពុជាឆ្ពោះទៅមុខជានិច្ចជាមួយគ្នា និងសូមជូនពរដល់បងប្អូនប្រជាពលរដ្ឋកម្ពុជាទាំងអស់គ្នាឲ្យប្រកបតែសុខភាពល្អ កម្លាំងរឹងមាំ សុខភមង្គល ជួបជុំគ្រួសារ និងសុវតិ្ថភាពពេញលេញ។

ដោយក្ដីគោរពយើងខ្ញុំសង្ឃឹមថាការចូលរួមចំណែកជាជំនួយនេះនឹងជួយសម្រាលបន្ទុកដល់បងប្អូនប្រជាពលរដ្ឋដែលជាជនភៀសសឹក ដែលកំពុងត្រូវការបំផុត។
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


