សេចក្ដីជូនដំណឹង
ឱកាសអាហារូបករណ៍សិក្សានៅឥណ្ឌូនេស៊ី និងប្រទេសថៃឆ្នាំ ២០២៤
ក្រសួងអប់រំ យុវជន និងកីឡា កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ បានផ្សព្វផ្សាយពីអាហារូបករណ៍បន្តការសិក្សានៅសាធារណរដ្ឋឥណ្ឌូនេស៊ី និងប្រទេសថៃសម្រាប់ឆ្នាំសិក្សា ២០២៤ ជាមួយនឹងអត្ថប្រយោជន៍ និងលក្ខខណ្ឌផ្សេងៗដែលអាហារូបករណ៍បានកំណត់។

១.អាហារូបករណ៍ទៅសាធារណរដ្ឋឥណ្ឌូនេស៊ី (TIAS) ឆ្នាំ២០២៤
អាហារូបករណ៍ Indonesian AID (TIAS) របស់សាធារណរដ្ឋឥណ្ឌូនេស៊ី គឺជាកម្មវិធីជំនួយឥតសំណងពីរដ្ឋាភិបាលឥណ្ឌូនេស៊ីដែលមានគោលបំណងគាំទ្រដល់ការសម្រេចបាននូវគោលដៅ SDG ជាពិសេសក្នុងវិស័យអប់រំ។ បន្ថែមពីនេះ ក៏ជាការពង្រឹងមិត្តភាពជាមួយប្រទេសដៃគូ និងអភិវឌ្ឍន៍ភាពជាអ្នកដឹកនាំ និងធនធានមនុស្សឱ្យកាន់តែប្រសើរទៅមុខទៀត។ កម្មវិធីអាហារូបករណ៍នេះផ្តល់ជូនតម្លៃសិក្សា តម្លៃសុំទិដ្ឋាការ សំបុត្រធ្វើដំណើរទៅមក ធានារ៉ាប់រងសុខភាព ប្រាក់ឧបត្ថម្ភប្រចាំខែ ប្រាក់សម្រាប់កន្លែងស្នាក់នៅ គាំទ្រការអប់រំ សិក្ខាសាលាអន្តរជាតិ និងកម្មវិធីសិក្សាភាសាឥណ្ឌូនេស៊ីជាដើម។

សម្រាប់ព័ត៌មានបន្ថែម និងរបៀបដាក់ពាក្យអាចពិនិត្យតាមរយៈតំណភ្ជាប់ https://link.moeys.gov.kh/u58rhj ។ អាហារូបករណ៍នេះ ឈប់ទទួលពាក្យនៅថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤។
២.អាហារូបករណ៍ទៅប្រទេសថៃ ឆ្នាំ២០២៤
កម្មវិធីអាហារូបករណ៍ទៅប្រទេសថៃនេះ ជាកម្មវិធីអន្តរជាតិថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត សម្រាប់ឆ្នាំសិក្សា២០២៤ ហើយកម្មវិធីនេះ ផ្តល់ឱ្យកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម។ អាហារូបករណ៍នឹងផ្តល់ជូនសម្រាប់និស្សិតដូចជា ថ្លៃសិក្សា ប្រាក់ឧបត្ថម្ភប្រចាំខែ កន្លែងស្នាក់នៅ ការចំណាយលើការធ្វើដំណើរ ធានារ៉ាប់រងលើគ្រោះថ្នាក់ និងសុខភាព និងផ្គត់ផ្គង់លើសម្ភារៈសិក្សា និងសៀវភៅជាដើម។ អាហារូបករណ៍ទៅប្រទេសថៃនេះ ផុតកំណត់នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ខាងមុខ។
និស្សិតអាចអានពត៌មានលម្អិត ពីអាហារូបករណ៍ ការចំណាយដែលកម្មវិធីផ្តល់ឱ្យ កម្មវិធីសិក្សា ឬ ព័ត៌មានពីសាកលវិទ្យាល័យ និងការដាក់ពាក្យតាមរយៈ https://mhesi.e-office.cloud/d/a79ca346 ៕
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


