សេចក្ដីជូនដំណឹង
គុណភាពល្អឥតខ្ចោះ! ខុនដូប្រណិតរំដួលស៊ីធីលំដាប់ខ្ពស់ដំបូងនៅភ្នំពេញត្រូវបានប្រគល់ជូនជាផ្លូវការ
ថ្មីៗនេះ អគារA នៃខុនដូរំដួលស៊ីធីដំបូង ដែលមានទីតាំងនៅផ្លូវសហព័ន្ធរុស្សី នៅទល់មុខមន្ទីរពេទ្យរ៉ូយ៉ាល់ត្រូវបានប្រគល់ជូនជាផ្លូវការតាមការគ្រោងទុក និងទទួលបានការគាំទ្រយ៉ាងខ្លាំងពីទីផ្សារ។
ក្នុងនាមជាអចលនទ្រព្យខុនដូលក់ដាច់មួយនៅក្នុងទីផ្សារអចលនទ្រព្យក្រុងភ្នំពេញក្នុងឆ្នាំ២០២៣ រាល់សកម្មភាពរបស់គម្រោងតែងតែទទួលបានចំណាប់អារម្មណ៍ពីទីផ្សារ។
ចាប់ពីពាក់កណ្តាលឆ្នាំ២០២៣មក គម្រោងបានឈានចូលដំណាក់កាលបញ្ចប់ការដ្ឋានសាងសង់ ចាប់ពីផ្លាហ្សាកណ្ដាលជាន់ទី១ ដល់សួនច្បារទេសភាពនៅច្រកចូល រហូតដល់ការបញ្ចប់ការតុបតែងខាងក្នុងខុនដូ ការប្រគល់ផ្ទះដំបូងរបស់រំដួលស៊ីធី បានបំពេញតាមការសន្យារបស់ខ្លួនក្នុងការបង្កើតតំបន់លំនៅដ្ឋានអន្តរជាតិដែលមានគុណភាពខ្ពស់ក្នុងរាជធានីភ្នំពេញ។

គម្រោងរំដួលស៊ីធី បានផ្តោតលើគោលជំហរនៃសហគមន៍វរជនខ្នាតអន្តរជាតិ បង្កើតបរិយាកាសរស់នៅបែបសិល្បៈ និងគុណភាពខ្ពស់សម្រាប់អ្នករស់នៅ ហើយបង្កើតសហគមន៍អេកូឡូស៊ីដែលមានស្តង់ដារខ្ពស់ និងដង់ស៊ីតេទាប។ ការប្រគល់គម្រោងយ៉ាងរលូនដំបូងរបស់ខុនដូប្រណិតក្នុងអគារ A នៃរំដួលស៊ីធីភ្នំពេញបានទាក់ទាញចំណាប់អារម្មណ៍ទីផ្សារផងដែរ។
ក្នុងអំឡុងពេលដូចគ្នានេះ ផលិតផលខុនដូរបស់គម្រោងដែលមានទំហំចាប់ពី ៤៣ ទៅ ៨៨ ម៉ែត្រការ៉េ (ទំហំសាងសង់)កំពុងតែពេញនិយមនៅលើទីផ្សារ ដោយសម្រេចបានការលក់លើសពីមួយលានដុល្លារអាមេរិកសម្រាប់រយៈពេលប្រាំខែជាប់ៗគ្នា។ នៅថ្ងៃបុណ្យណូអែលក្នុងឆ្នាំ ២០២៣ ផ្ទះខុនដូចំនួន១៣ លក់អស់ត្រឹមរយៈពេលតែមួយថ្ងៃ។ ការរចនាឯកតាស្ថាបត្យកម្មដែលមានគុណភាពខ្ពស់ ម៉ាកសម្ភារៈសំណង់លំដាប់អន្តរជាតិ និងការតុបតែងប្រកបដោយគុណភាពត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយដោយទីផ្សារ។
រំដួលស៊ីធី មានទីតាំងនៅខាងជើងផ្លូវធំទូលាយ តាមបណ្តោយមហាវិថីសហព័ន្ធរុស្សីខណ្ឌសែនសុខ ចំកណ្តាលទីក្រុង តំបន់ជុំវិញសំបូរទៅដោយធនធានដូចជា មន្ទីរពេទ្យ សាលារៀន តំបន់ពាណិជ្ជកម្មជាដើម ស្ថិតនៅលើផ្ទៃដីសរុបប្រហែល១៦០០០ម៉ែត្រការ៉េរួមបញ្ចូលគ្នានូវមុខងារនៃ «ទេសភាពបៃតងនៅអាស៊ីអាគ្នេយ៍ សកម្មភាពកម្សាន្តសម្រាប់មនុស្សគ្រប់វ័យ ទីតាំងវប្បធម៌ និងពាណិជ្ជកម្ម» ដើម្បីបង្កើតបាននូវរចនាបថថ្មី គុណភាពខ្ពស់ បរិយាកាសរស់នៅប្រកបដោយស្តង់ដារខ្ពស់ និងបរិយាកាសស្រស់ស្រាយ។ មានខុនដូចំនួន៤អគារ និងផ្លូវថ្មើរជើងពាណិជ្ជកម្មពីរជាន់។

ជាមួយនឹងខុនដូក្នុងអគារ A នៃរំដួលស៊ីធីបានប្រគល់ជូនដោយរលូន ហាងលក់ទំនិញជាប់ផ្លូវដំបូងនៃគម្រោងក៏បានបើកការផ្សព្វផ្សាយការវិនិយោគ និងបើកលក់ជាផ្លូវការដែរ ដោយមួយហាងប្រហែល១៥០-៣០០ ម៉ែត្រការ៉េ (ទំហំសាងសង់) ជាផលិតផលពាណិជ្ជកម្មដែលខ្វះខាតខ្លាំងនៅលើអ័ក្សមាសនៃទីក្រុងនៅក្នុងតំបន់ស្នូលនៃព្រលានយន្តហោះអន្តរជាតិ។
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ គួបផ្សំនឹងការកែលម្អជាបន្តបន្ទាប់នៅក្នុងទីក្រុង ជាកត្តាធ្វើឲ្យមានអ្នកជំនួញ និងវរជនដែលមានទ្រព្យសម្បត្តិជាច្រើនបានចូលមកវិនិយោគនៅទីនេះ។ តំបន់ជុំវិញរំដួលស៊ីធី ជាទីតាំងមួយបានប្រមូលផ្តុំនូវការវិនិយោគ ការរស់នៅ ការអប់រំដែលមានគុណភាពខ្ពស់ ការថែទាំវេជ្ជសាស្ត្រ ពាណិជ្ជកម្ម ការដឹកជញ្ជូន និងគាំទ្រពេញលេញនូវអត្ថប្រយោជន៍ ផ្សេងទៀត។ គម្រោងចម្ងាយ៦គីឡូម៉ែត្រនេះ បានភ្លឺចែងចាំងដល់បរិវេណទីស្តីការគណៈរដ្ឋមន្ត្រីកម្ពុជា និងអគាររដ្ឋាភិបាលរបស់ក្រសួងការពារជាតិដ៏ស្កឹមស្កៃផងដែរ។ ផ្នែកអប់រំវិញ រំដួលស៊ីធីក៏ផ្សារភ្ជាប់នឹងបរិវេណសាកលវិទ្យាល័យល្បីៗចំនួនពីរដែរ គឺសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងសកលវិទ្យាល័យបច្ចេកវិទ្យានៃកម្ពុជា រួមទាំងសាលាបឋមសិក្សា និងមធ្យមសិក្សាអន្តរជាតិល្បីៗជាច្រើន មានធនាគារ មជ្ឈមណ្ឌលទិញទំនិញ ផ្សារទំនើប មន្ទីរពេទ្យជាដើម ដែលទាំងអស់នេះ បានរួមចំណែកដល់ការធានាសក្តានុពលនៃលំហូរអតិថិជន។
ជឿជាក់ថាការដាក់ចេញមុខជំនួញដំបូងនេះ នឹងធ្វើឱ្យមានការចាប់អារម្មណ៍ជាថ្មីនៅលើទីផ្សារ

SRE Group ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩៣ មានប្រវត្តិនៃការអភិវឌ្ឍន៍ដ៏សម្បូរបែបជាង៣០ឆ្នាំ ដោយគ្របដណ្តប់លើគម្រោងអចលនទ្រព្យល្បីៗជាច្រើននៅក្នុងប្រទេសចិន និងបណ្ដាប្រទេស ហើយបានប្រមូលនូវបទពិសោធន៍ដ៏មានតម្លៃនៅក្នុងវិស័យអភិវឌ្ឍន៍លំនៅដ្ឋាន ការកែទម្រង់ទីក្រុង និងការគ្រប់គ្រងទ្រព្យ។
SRE Group·Romdoul City នៅតែមានទំនុកចិត្តលើការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់កម្ពុជាក្នុងឆ្នាំ២០២៤។ មានរបាយការណ៍បានបង្ហាញថា ប្រទេសកម្ពុជាត្រូវបានរំពឹងថានឹងសម្រេចបាននូវអត្រាកំណើនសេដ្ឋកិច្ច៥,៣% ទៅ 6% ក្នុងឆ្នាំ២០២៤នេះ ដែលបង្ហាញថាដំណើរការសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាមានភាពរឹងមាំជាងប្រទេសដទៃទៀត និន្នាការកំណើននេះផ្តល់នូវមូលដ្ឋានដ៏រឹងមាំសម្រាប់ការអភិវឌ្ឍទីផ្សារអចលនទ្រព្យ។
លើសពីនេះទៅទៀត ខណៈដែលប្រជាជននៅទីក្រុងភ្នំពេញនិងសៀមរាបមានចំនួនកើនឡើង តម្រូវការលំនៅឋាន និងអចលនទ្រព្យពាណិជ្ជកម្មបន្តកើនឡើង“ភាគលាភប្រជាសាស្ត្រ” របស់កម្ពុជាដែលមានយុវជនជាចម្បង នឹងបន្តបញ្ចេញតម្រូវការសម្រាប់ទីផ្សារអចលនទ្រព្យ។
SRE Group·Romdoul City ជាមួយនឹងគុណសម្បត្តិទីតាំងដ៏ល្អឥតខ្ចោះ តំបន់ពាណិជ្ជកម្មជុំវិញ និងបរិក្ខារពេញលេញ គឺជាជម្រើសដ៏ល្អសម្រាប់ការទិញផ្ទះនៅក្នុងតំបន់។
លេខទូរសព្ទទំនាក់ទំនងផ្នែកលក់គម្រោង៖ +855(0)23-955-555 ស្វាគមន៍សម្រាប់ការខលមកសួរ
អាស័យដ្ឋាន៖ផ្លូវសហព័ន្ធរុស្សី ទល់មុខមន្ទីរពេទ្យរ៉ូយ៉ាល់ SRE Group·Romdoul City

-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?