ព័ត៌មានជាតិ
ពលរដ្ឋ ស្នើអាជ្ញាធរជួយដោះស្រាយករណីសំណង់ខុនដូរមួយកន្លែងសង់រំលោភលើដី និងលយចូលទន្លេ
ពលរដ្ឋរស់នៅភូមិគៀនឃ្លាំង សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ បានស្នើដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់ឲ្យជួយអន្តរាគមន៍ និងដោះស្រាយក្រោយសំណង់ខុនដូរនៅទីតាំងខាងលើបានសង់រំលោភលើដីពលរដ្ឋ និងលយចូលទន្លេ។ បើតាមប្រជាពលរដ្ឋ គឺមកដល់ពេលនេះ មិនទាន់មានដំណោះស្រាយណាមួយនៅឡើយទេចំពោះបញ្ហានេះ។

ប្រជាពលរដ្ឋដែលអះអាងថាខ្លួនបានរងគ្រោះដោយសារសំណង់ខុនដូរនេះសង់រំលោភលើដីនោះ មានឈ្មោះថា ឈ្មោះ ជ្រូក ឈុនថៃ ភេទប្រុស អាយុ៧៨ឆ្នាំ រស់នៅក្នុងភូមិសង្កាត់ខាងលើ។ លោកបានអះអាងថា លោកបានកាន់កាប់ដីនេះតាំងពីឆ្នាំ១៩៧៩ ដែលមានក្បាលដីចំនួន ១៧ម៉ែត្រកន្លះ ប៉ុន្តែ ពេលម្ចាស់ដីថ្មីដែលបានទិញតពីម្ចាស់មុន ហើយទើបសាងសង់ខុនដូរនេះ គឺបានរំលោភអស់ប្រមាណ ២តឹកកន្លះ។ រីឯ ដីធ្លាប់អាស្រ័យផល (ជាដីរបស់រដ្ឋអនុញ្ញាតឲ្យអាស្រ័យផល ប៉ុន្តែមិនអាចសង់សំណង់រឹងមាំបាន) ជាប់នឹងដីរបស់គាត់មានប្លង់រឹង នៅខាងក្រោយជាប់ទន្លេ ក៏ត្រូវសំណង់ខុនដូរនេះ បានរំលោភចូលអស់ប្រមាណ ១ម៉ែត្រផងដែរ។
បើតាមប្រជាពលរដ្ឋដដែល គឺម្ចាស់សំណង់ខុនដូរ បានឲ្យក្រុមកម្មករដឹកថ្មជាច្រើនឡានចាក់លប់លើបង្គោលចាស់របស់គាត់ ហើយបានកាយយកបង្គោលចាស់នោះ យកទៅបោះចោលថែមទៀតផង។ លោកថា លោកបានជួបចរចារជាមួយភាគីខុនដូរដែរ ប៉ុន្តែ ចរចាអត់ត្រូវគ្នាសោះ។ ពាក់ព័ន្ធនឹងបញ្ហានេះ «កម្ពុជាថ្មី» មិនទាន់អាចស្វែងរកទាក់ទងសុំការបំភ្លឺពីម្ចាស់សំណង់ខុនដូរនេះបាននៅឡើយទេគិតត្រឹមព្រឹកថ្ងៃសៅរ៍ទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ នេះ។

យ៉ាងណាមិញ ដោយសារតែចរចាអត់ត្រូវគ្នា ប្រជាពលរដ្ឋដដែល បានសម្រេចប្តឹងទៅអភិបាលខណ្ឌជ្រោយចង្វារឲ្យជួយដោះស្រាយកាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣។ ក្រោយមក មន្ត្រីសុរិយោដីខណ្ឌជ្រោយចង្វារក៏ បានចុះទៅពិនិត្យ ហើយបានហាមឃាត់មិនឲ្យភាគីខុនដូរ សាងសង់បន្តទៀតនោះទេ ប៉ុន្តែ ខាងភាគីសំណង់ខុនដូរ នៅតែធ្វើការសាងសង់បន្ត។ នេះបើតាមការអះអាងរបស់ប្រជាពលរដ្ឋដដែល។ ដូច្នះហើយ លោកក៏បានស្នើម្ដងទៀតទៅខណ្ឌឲ្យជួយដោះស្រាយ ប៉ុន្តែ ខាងខណ្ឌបានប្រាប់មកវិញថា រវល់សិន ខណៈដែលសំណង់ខុនដូរនោះ បានបុកគ្រឹះបង្គោលរឹងមាំចូលដីគាត់ទៅហើយ ។
ទាក់ទិននឹងបញ្ហានេះ លោក កៅ សារ៉ាវុធ អភិបាលរងខណ្ឌជ្រោយចង្វារដែលទទួលបន្ទុកការងារដីធ្លី និងបណ្ដឹង បានឆ្លើយតបខ្លីទៅកាន់អ្នកសារព័ត៌មានទូរទស្សន៍ BTV ថា លោកបានទទួលដឹងនូវករណីនេះហើយ។ យ៉ាងណាក៏ដោយ ប្រជាពលរដ្ឋដែលរងគ្រោះ បានសំណូមពរដល់អាជ្ញាធរខណ្ឌជ្រោយចង្វារឲ្យជួយចុះទៅអន្តរាគមន៍ និងដោះស្រាយជូនគាត់ឲ្យទាន់ពេលផង។

ដោយឡែក ចំពោះការសាងសង់លយចូលទន្លេវិញ គឺខុសច្បាប់ ហើយបំពានទៅនឹងសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយមថែមទៀត។ ក្រសួងធនធានទឹក និងឧតុនិយម កាលពីឆ្នាំ២០២០កន្លងទៅ បានជូនដំណឹងទៅរដ្ឋបាលរាជធានីខេត្តទាំងអស់ ឲ្យជួយទប់ស្កាត់ការរំលោភ ចាក់ដីលុបចំណីមាត់ទន្លេ ស្ទឹក ព្រែក អូរ ប្រឡាយ អាងទឹក និងបឹងបូ៕
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


