សេចក្ដីជូនដំណឹង
ស្មារតីខ្មែរតែ១ វឌ្ឍនៈ ប្រ៊ូវើរី នាំយកផលិតផលខ្មែរទៅឆាកអន្តរជាតិ និងទទួលពានរង្វាន់ជាច្រើនពី Monde Selection ប្រចាំឆ្នាំ២០២៤
អ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយកក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី ព្រមទាំងគណៈគ្រប់គ្រងក្រុមហ៊ុន បានធ្វើដំណើរទៅទីក្រុង វ៉េនណា ប្រទេសអូទ្រីស ចូលរួមកម្មវិធីទទួលពានរង្វាន់ Monde Selection ប្រចាំឆ្នាំ២០២៤ ដើម្បីទទួលមេដាយមាសចំនួន ៧ និងពានរង្វាន់សម្រាប់ផលិតផលដែលមានគុណភាពខ្ពស់លំដាប់ពិភពលោក International High Quality Trophy ចំនួន២ ដែលផលិតផលរបស់វឌ្ឍនៈ ប្រ៊ូវើរី ទទួលបានពីស្ថាប័នដែលត្រូវគេទទួលស្គាល់និងផ្តល់តម្លៃមួយនេះ។

ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី សូមចែករំលែកភាពរីករាយជាមួយអតិថិជន និងប្រជាជនខ្មែរយើងទាំងអស់គ្នា ដែលនេះគឺជាមោទកភាព និងប្រវត្តិសាស្រ្តថ្មីមិនធ្លាប់មានសម្រាប់ផលិតផលរបស់ប្រទេសកម្ពុជា ផលិតដោយកូនខ្មែរពិតៗ មានគុណភាពខ្ពស់អាចប្រកួតប្រជែងជាមួយផលិតផលជាច្រើនទាំងក្នុងស្រុក ក្នុងតំបន់ និងពិសេសបំផុតអាចប្រកួតប្រជែងជាមួយប្រទេសក្នុងតំបន់អឺរ៉ុប ដែលតែងតែត្រូវបានគេទទួលស្គាល់ពីភាពប៉ិនប្រសប់ និងប្រវត្តិនៃការផលិតស្រាបៀរ។
អ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយកក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី មានប្រសាសន៍ថា “នេះជាសក្ខីកម្មបង្ហាញពីភាពជោគជ័យដ៏ធំធេង ដែលកើតចេញពីការប្រឹងប្រែងរបស់ក្រុមការងារគ្រប់ផ្នែកនៅ វឌ្ឍនៈ ប្រ៊ូវើរី ដែលផលិតបាននូវផលិតផលដែលមានគុណភាពខ្ពស់ រសជាតិឈ្ងុយឆ្ងាញ់ ទទួលស្គាល់តាមស្តង់ដារអន្តរជាតិសម្រាប់អតិថិជន។ ពួកយើងសូមចែករំលែកភាពរីករាយ ភាពជោគជ័យក្នុងឆ្នាំថ្មី ជាមួយអតិថិជន និងប្រជាជនខ្មែរទាំងអស់ ដែលសមិទ្ធផលនេះឆ្លុះបញ្ចាំងឲ្យឃើញថា យើងពិតជាធ្វើបាន ដោយយើងបាននាំយកផលិតផលកូនខ្មែរទៅប្រកួតនៅលើឆាកអន្តរជាតិ។ គ្រប់គ្នានៅ វឌ្ឍនៈ ប្រ៊ូវើរី ព្រមទាំងអតិថិជន ដៃគូសហការអាជីវកម្មរបស់យើង តែងតែដក់ជាប់ជានិច្ចនូវទស្សនៈជោគជ័យរួមគ្នា ឆ្ពោះទៅមុខទាំងអស់គ្នា និងបំផុសស្មារតីខ្មែរតែមួយ ខ្មែរស្រលាញ់ខ្មែរ ខ្មែរធ្វើបាន រហូតយើងសម្រេចបាននូវសមិទ្ធផលជាបន្តបន្ទាប់ដូចថ្ងៃនេះ។ ពួកយើងក៏សូមអរគុណដល់រាជរដ្ឋាភិបាលកម្ពុជា និងអតិថិជននៅទូទាំងប្រទេសដែលជឿជាក់លើផលិតផលផល និងចូលរួមគាំទ្រគ្រប់បេសកកម្មរបស់យើង។ វឌ្ឍនៈ ប្រ៊ូវើរី នឹងបន្តឆន្ទៈដ៏មុតមាំទាំងការផលិតនូវផលិតផលដែលមានគុណភាពខ្ពស់ និងការលើកស្ទួយកិត្តិយសកេរ្តិ៍ឈ្មោះប្រទេសកម្ពុជាទៅកាន់ឆាកអន្តរជាតិ។”


ត្រឹមរយៈពេលជាង២ឆ្នាំនៃប្រតិបត្តិការ ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី បានដាក់ដំណើរការផលិតផលចំនួន ១៥ មានដូចជា៖ ស្រាបៀរ វឌ្ឍនៈ, ស្រាបៀរ វឌ្ឍនៈ ព្រីមៀមឡៃ, ស្រាបៀរ វឌ្ឍនៈ ឡាហ្គឺរ៉េដ, ស្រាបៀរគ្រុឌ, ស្រាបៀរ គ្រុឌឡៃ, ស្រាបៀរប្រណិតទឹកខ្មៅដ្រាហ្គិន, ស្រាបៀរដ្រាហ្គិន ណៃត្រូ, ភេសជ្ជៈប៉ូវកម្លាំងគ្រុឌ, ភេសជ្ជៈប៉ូវកម្លាំងគ្រុឌអាយស៍, ភេសជ្ជៈប៉ូវកម្លាំងគ្រុឌកូឡា, ភេសជ្ជៈកីឡា វី-អាកទីវ, ភេសជ្ជៈកីឡា វី-អាកទីវក្រហម, ភេសជ្ជៈកីឡា វី-អាកទីវបៃតង, ភេសជ្ជៈ វី-អាកទីវក្រហម និងភេសជ្ជៈ វី-អាកទីវបៃតង។ ផលិតផលរបស់ វឌ្ឍនៈ ប្រ៊ូវើរី ទាំងអស់សុទ្ធសឹងតែទទួលបានការគាំទ្រយ៉ាងខ្លាំង។
ពីអតិថិជនគ្រប់ទិសទី ដែលទទួលបានមេដាយមាសសរុបចំនួន ២១ ពីស្ថាប័នគុណភាពអន្តរជាតិ Monde Selection និង World Beer Award ព្រមទាំងបន្តឈ្នះពានរង្វាន់សម្រាប់ផលិតផលដែលមានគុណភាពខ្ពស់លំដាប់ពិភពលោក International High Quality ចំនួន២ និងជាប់ក្នុងបេក្ខភាព Prize of the Jury 2024 ស្រាបៀរល្អផ្ដាច់គេក្នុងចំណោមស្រាបៀរកំពូលទាំង៥ (TOP 5) ទូទាំងពិភពលោក ទន្ទឹមនឹងរង់ចាំទទួលលទ្ធផលអំពីពានរង្វាន់មេដាយចំនួន៥ផ្សេងទៀតនាពេលឆាប់ៗខាងមុខនេះ។ សមិទ្ធផលដ៏អស្ចារ្យនេះបានធ្វើឲ្យ វឌ្ឍនៈ ប្រ៊ូវើរី ក្លាយជាក្រុមហ៊ុនផលិតស្រាបៀរ និងភេសជ្ជៈដ៏លេចធ្លោខ្លាំង ត្រូវបានទទួលស្គាល់លំដាប់អន្តរជាតិ និងឈ្នះមេដាយមាសច្រើនជាងគេបំផុតក្នុងប្រទេសកម្ពុជា។








-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


