Connect with us

សេចក្ដីជូនដំណឹង

វឌ្ឍនៈ ប្រ៊ូវើរី ទាក់ទាញចំណាប់អារម្មណ៍អ្នកជំនាញអន្តរជាតិជាច្រើនរូបមកទស្សនកិច្ចសិក្សាពីចង្វាក់ផលិតកម្មរបស់ក្រុមហ៊ុនដ៏លេចធ្លោមួយនេះ

បានផុស

នៅ

ក្រោយឈ្នះមេដាយមាសបន្តបន្ទាប់៣ឆ្នាំជាប់គ្នាពីស្ថាប័នធំៗជាច្រើន ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី បានទាក់ទាញចំណាប់ អារម្មណ៍របស់ក្រុមអ្នកជំនាញនៃសមាគមអ្នកផលិតស្រាបៀរ និងភេសជ្ជៈមកពីទូទាំងពិភពលោកហៅកាត់ថា VLB Berlin ដែលមានប្រភពមកពីទីក្រុង ប៊ែកឡាំង ប្រទេសអាល្លឺម៉ង់ តាំងពីឆ្នាំ១៨៨៣ មកទស្សនកិច្ចសិក្សានៅរោងចក្រ វឌ្ឍនៈ ប្រ៊ូវើរី កាលពីថ្ងៃអាទិត្យ ទី៩ ខែមិថុនា កន្លងទៅ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដំណើរទស្សនកិច្ចរបស់ VLB Berlin និង TBIG នេះគឺជា​ផ្នែក​មួយ​នៃ​សន្និសីទស្រាបៀរលើកទី៨ (8th Brewing Conference) ហើយទស្សនកិច្ចមកកាន់ វឌ្ឍនៈ ប្រ៊ូវើរី នេះត្រូវបានស្នើឡើងបន្ទាប់ពីកិត្តិនាមរបស់ វឌ្ឍនៈ ប្រ៊ូវើរី ល្បីសុះសាយលើឆាកអន្តរជាតិដែលបានក្លាយជាក្រុមហ៊ុនរបស់ប្រទេសកម្ពុជាទទួលបានមេដាយមាសរហូតដល់ ២១ ពានរង្វាន់ផលិតផលដែលមានគុណភាពខ្ពស់លំដាប់ពិភពលោក International High Quality Trophy ចំនួន២ និងជាប់ក្នុងបេក្ខភាព Prize of the Jury 2024 ស្រាបៀរល្អផ្ដាច់គេក្នុងចំណោមស្រាបៀរកំពូលទាំង៥ (TOP 5) ទូទាំងពិភពលោក ពីស្ថាប័នអន្តរជាតិ Monde Selection និង World Beer Award ត្រឹមរយៈពេលតែជាង២ឆ្នាំនៃប្រតិបត្តិការ។ អ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយកក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរីបានមានប្រសាសន៍ថា “ខ្ញុំសង្ឃឹមថា ទស្សនកិច្ចនេះក្លាយជាអនុស្សាវរីយ៍ដ៏ល្អ ជួយរឹតចំណងមិត្តភាពការទូតរវាង ប្រទេសនីមួយៗ បង្កើនទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឲ្យកាន់តែល្អ និងរឹងមាំ​នៅលើឆាកអន្តរជាតិ ហើយខ្ញុំក៏សង្ឃឹមផង​​ដែរថា ទស្សនកិច្ចនេះ នឹងបើកទ្វារ ព្រមទាំងឱកាសឲ្យពួកយើងអាចធ្វើដំណើរ និងជួបគ្នាបានកាន់តែច្រើនតាមរយៈការផលិតស្រាបៀរ។

នេះគឺជាមោទកភាព និងប្រវត្តិសាស្រ្តថ្មីមិនធ្លាប់មានសម្រាប់ផលិតផលរបស់កូនខ្មែរ ដែលអាចផលិតនូវផលិតផលប្រកួតប្រជែងលើឆាកអន្តរជាតិ ហើយបានក្លាយជាក្រុមហ៊ុនរបស់ប្រទេសកម្ពុជាដែលជាទីចាប់អារម្មណ៍សម្រាប់ភ្ញៀវ និងអ្នកជំនាញអន្តរជាតិអាចមកសិក្សាស្វែងយល់អំពីចង្វាក់ផលិតកម្មដែលប្រកបទៅដោយស្តង់ដារ និងគុណភាពខ្ពស់ទទួល​​ស្គាល់ដោយ ISO 9001 និង ISO 22000 របស់ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី។ ទន្ទឹមនឹងនោះ វឌ្ឍនៈ ប្រ៊ូវើរី ក៏បាននាំយកនូវទស្សនីយភាពរបាំបុរាណ​ និងក្បាច់គុនខ្មែរជាច្រើនទម្រង់ជូនដល់ភ្ញៀរអន្តរជាតិក្នុងគោលបំណងចូលរួមផ្សព្វផ្សាយសិល្បៈ​ វប្បធម៌ខ្មែរ។ ទស្សនកិច្ចនេះ ពិតជាបានចូលរួមជួយជាប្រយោជន៍ និងផ្សព្វផ្សាយអំពីវឌ្ឍនភាពរបស់ប្រទេសកម្ពុជាទៅកាន់ពិភពលោក។

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២១ នាទី មុន

គ្រឿងញៀន១៤៥គីឡូក្រាមត្រូវបានបង្ក្រាប និងឃាត់ខ្លួនឧក្រិដ្ឋជន៥នាក់

ព័ត៌មានជាតិ៣៧ នាទី មុន

ក្រសួងព័ត៌មាន និងក្រសួងទេសចរណ៍ ចាប់ដៃគ្នា ដើម្បីផ្សាយពីវិស័យទេសចរណ៍កម្ពុជាឱ្យសម្បូរបែបជាងមុន

ព័ត៌មានជាតិ២ ម៉ោង មុន

ប័ណ្ណ​សម្គាល់​ជលយាន​ចំនួន​៩៨​ប័ណ្ណ ត្រូវ​បាន​ប្រគល់​ជូន​ព​ល​រដ្ឋ​ស្រុក​កោះកុង

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​ភាព​តាន​តឹង​លើ​បញ្ហា​ដំឡើង​ពន្ធ​របស់​អឺរ៉ុប​ បង្ក​កង្វល់​​​នៃ​ «សង្រ្គាម​ពាណិជ្ជកម្ម​អឺរ៉ុប​-ចិន​»

ព័ត៌មានជាតិ២ ម៉ោង មុន

ន.ប.ប.ប បំភ្លឺថា  ឃើញស្ងាត់ៗមិនមែនមិនធ្វើការទេ ហេតុដែលស្ងាត់ៗពេលស៊ើបការ ព្រោះខ្លាចបាត់តម្រុយជនល្មើស

ព័ត៌មានជាតិ៦ ម៉ោង មុន

ក.ប.ប រកឃើញថាឈ្មួញនាំចូលផ្លែទុរេនពីប្រទេសជិតខាង និងមានជ្រលក់ថ្នាំ ហើយលក់បន្លំថាជាទុរេនក្នុងស្រុក

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្នុងឆ្នាំ២០២៤៖ ឧកញ៉ា អ្នកឧកញ៉ា ៤នាក់ ត្រូវដកហូតគោរមងារ ក្រោយរកស៊ីបោកប្រាស់ និងបាញ់ប្រហារពលរដ្ឋ

ព័ត៌មានជាតិ៨ ម៉ោង មុន

រាជ​ដំណាក់​ព្រះមហាក្សត្រ​ខ្មែរ ​លើ​កំពូលភ្នំ​បូកគោ រង់ចាំអនុញ្ញាតពីព្រះបរមរាជវាំង ​ជួសជុលតាម​គំរូ​ដើម​ឡើង​វិញ

ព័ត៌មានជាតិ៥ ម៉ោង មុន

ដំណាំកសិកម្មជាង ១ ម៉ឺនហិកតា កំពុងរងការវាយប្រហារពីសត្វដង្កូវហ្វូង

សេចក្ដីជូនដំណឹង៩ ម៉ោង មុន

តើអ្នកយល់យ៉ាងណាចំពោះក្រុមហ៊ុនផាសអ៊ែប (PassApp) បានធ្វើរឿងមួយនេះ???

Sokha Hotels

ព័ត៌មានពេញនិយម