Connect with us

សេចក្ដីជូនដំណឹង

LA VISTA ONEនាំមកនូវស្តង់ដារថ្មីនៃផ្ទះធំប្រណីតនៅកម្ពុជា

បានផុស

នៅ

បន្ទាប់​ពី​បាន​ឃើញផ្ទះធំៗជាច្រើននៅភ្នំពេញ តើ​អ្នក​​មាន​អារម្មណ៍​ថាវាសុទ្ធតែដូចៗគ្នាដែរឬអត់?ប្លង់សំណង់ដូចគ្នា ទិដ្ឋភាពមើលមកដូចគ្នា ជញ្ជាំងវាំងននកញ្ចក់ដូចគ្នា និងភាព ប្រណីតដែលចម្លងតាមស្ទើរតែដូចគ្នា។

តើអ្នកកំពុងឆ្ងល់ដែរឬទេ? ថាស្តង់ដាររបស់ផ្ទះធំៗនៅកម្ពុជាមានតែប៉ុណ្ណឹង? បើអចលនទ្រព្យប្រណិត គ្រាន់តែមើលលើទីតាំង +ផ្ទៃទីធ្លា នោះវាគ្រាន់តែជាការគណនាតាមបែពគណិតវិទ្យាប៉ុណ្ណោះ។ ពេលអគារសញ្ញាសម្គាល់នៃទីក្រុងក្លាយទៅជាពាក្យស្លោកដូចៗគ្នា តើអ្នកកំពុងរងចាំនូវផ្ទះប្រណិតធំៗពិតប្រាកដមែនទេ?​ ឥឡូវនេះ វាមាននៅទីនេះ ប្រវត្តិសាស្ត្រអចលនទ្រព្យប្រណិតនៅភ្នំពេញ កំពុងចាប់ផ្តើមទំព័រថ្មីហើយ!

នាថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥នេះ !ផ្ទះធំប្រណិតLA VISTA ONE បើកឱ្យអតិថិជនធ្វើការកក់ជាមុន បានចាប់ផ្តើមហើយ!

“ផ្ទះប្រណីតលំដាប់សកល”មកដល់ហើយ មាន​តែ​ការ​រួម​បញ្ចូល​ភាព​ខ្លាំង​ខ្លាគ្រប់ផ្នែក ទើបអាច​កំណត់អ្ចីជា​ផ្ទះ​ប្រណីត​ពិត​ប្រាកដ​បាន។

ផ្ទះធំប្រណិត LA VISTA ONE

តើអ្វីជាស្តង់ដារផ្ទះធំនៅភ្នំពេញ?

ស្តង់ដារ១៖ ទីតាំងមានសារៈសំខាន់បំផុត និងកម្រមាន

ភាពឈានមុខគេនៃទីតាំង៖​ ទីតាំងល្អបំផុតនៅភ្នំពេញសម្រាប់១០ឆ្នាំខាងមុខ

ពេលអ្នកដទៃនិយាយពី “ទីតាំងល្អ” LA VISTA ONE និយាយពី “ទីតាំងល្អកម្រិតខ្ពស់”។

​LA VISTA ONE មានទីតាំងស្ថិត​នៅចំណុចប្រសព្វនៃទន្លេមេគង្គ និងទន្លេសាប ព្រមទាំងតំបន់កណ្ដាលនៃខណ្ឌជ្រោយចង្វារក្នុងរាជធានីភ្នំពេញ និងជាមួយនឹងទេសភាព ២៧០ ដឺក្រេល្អឯក អាចទស្សនាទិដ្ឋភាពដ៏អស្ចារ្យនៃទន្លេទាំងពីរ។ នេះជាទីតាំងហុងស៊ុយដ៏សំខាន់របស់អភិជន​នៅ​ទីក្រុង​ភ្នំពេញ ហើយ​ក៏​ជា​តំបន់​ស្នូលនៃផែនការអភិវឌ្ឍរបស់កម្ពុជា។

វាជាក្បាលម៉ាស៊ីនស្នូលនៃការអភិវឌ្ឍន៍សេដ្ឋកិច្ចនៅតំបន់តំបន់ជ្រោយទន្លេ។ ជាមួយការស្ថាបនានិងការបើកដំណើរការស្ពានមិត្តភាពកម្ពុជា-កូរ៉េ ទីនេះនឹងក្លាយជាចំណុចចាប់ផ្ដើមនៃការរីកចម្រើនដ៏ឈានមុខ។

នៅពេលអ្នកដទៃនៅតែគិតគូរពី “ទីតាំង” LA VISTA ONEបានឈរលើកំពូលនៃខ្សែសង្វាក់អចលនទ្រព្យប្រណិត នេះគឺដោយសារតែអំណោយផ្នែកធម្មជាតិ និងសម័យកាលដែលមិនអាចចម្លងបានឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្តង់ដារ២៖ ក្រុមអ្នករចនាល្បីឈ្មោះ លំដាប់គុណភាពខ្ពស់បំផុត

ក្រុមស្ថាបត្យករពោរពេញដោយស្នាដៃ៖ ក្រុមការងារដែលAlibabaជ្រើសរើស ប្រសិនបើទីតាំងគឺជាទេពកោសល្យ នោះការរចនាគឺជាដួងព្រលឹង​។ លំនៅឋានដែលអាចត្រូវបានគេហៅថា ជាផ្ទះប្រណិតមិនអាចបង្កើតបានដោយគ្រាន់តែដាក់បញ្ចូលគ្នានូវម៉ាកល្បីៗនានានោះទេ វាគួរតែជាការប្រមូលផ្តុំនៃការចាប់អារម្មណ៍លើសោភ័ណភាព និងភាពឆើតឆាយ។

LA VISTA ONE យល់ច្បាស់ចំពោះចំណុចនេះ,ដោយបានអញ្ជើញក្រុមរចនាពិសេសពីក្រុមហ៊ុនZhejiang Enjoy Decoration Engineering ។ ក្នុងនាមជាក្រុមហ៊ុនវិស្វកម្មតុបតែងកំពូលមួយនៅក្នុងប្រទេសចិន,មានបទពិសោធន៍ជាង២០ឆ្នាំក្នុងវិស័យស្ថាបត្យកម្មតុបតែងលំដាប់កំពូល។ បានផ្តល់នូវសេវាកម្មតាមតម្រូវការដំណើរការពេញលេញដល់ក្រុមហ៊ុនល្បីៗលើពិភពលោកចំនួន៦៨ ដូចជាXizi Group, Alibaba និងFosun Group ។

បន្ថែមពីនេះ ក្រុមហ៊ុននេះក៏បានកំណត់ស្តង់ដារក្នុងវិស័យ ដោយបានចូលរួមបង្កើតលំនៅដ្ឋានប្រណិតដ៏ជោគជ័យដូចជា៖ Beijing One Park (លំនៅដ្ឋានប្រណីតក្នុងចំណោមលំនៅដ្ឋានប្រណីតដ៏កំពូលទាំង១០នៅអាស៊ី) និងWAN LIU Shuyuan។

ក្រុមការងារបានធ្វើសមាហរណកម្មយ៉ាងស៊ីជម្រៅនូវ “សោភ័ណភាពផ្ទះប្រណិតអន្តរជាតិ” ជាមួយនឹង “របៀបរស់នៅរបស់ប្រធានក្រុមហ៊ុនអន្តរជាតិ”លាយបញ្ចូលនូវ “គុណភាពផ្ទះដ៏ប្រណិត” ទៅក្នុងលំនៅដ្ឋានប្រណិត LA VISTA ONE និងបានប្រើប្រាស់សិល្បៈហត្ថកម្មដ៏វិសេសវិសាល ដើម្បីបង្កើតលំនៅដ្ឋានកំពូលនៅតាមបណ្ដោយមាត់ទន្លេសម្រាប់ប្រធានក្រុមហ៊ុនកំពូលលើពិភពលោក ជាលើកដំបូងនៅកម្ពុជា។

នេះមិនមែនជាបន្ទប់គំរូទេ តែវាជាការងារសិប្បកម្មដ៏ប្រណិតដែលត្រូវបានច្នៃប្រឌិតតាមលំដាប់ជាងរាប់រយដំណាក់កាល ចាប់ពីប្រព័ន្ធបន្ថយសំឡេងនៅក្នុងជណ្តើរយន្តប្រអប់រហូតដល់ប្រព័ន្ធគ្រប់គ្រងផ្ទះឆ្លាតវៃ រាល់ចំណុចលម្អិតទាំងនេះបានបង្ហាញថាលំនៅដ្ឋានកំកំពូលប្រណិតពិតប្រាកដ មិនខ្លាចអ្នកយកកែវពង្រីកមកពិនិត្យនោះទេ។

ចង់ដឹងថាតើ “ភាពប្រណិតកំពូល” មួយនេះមានរូបរាងយ៉ាងដូចម្តេច?ថ្ងៃទី ២៨ ខាងមុខនេះ អាចនឹងផ្លាស់ប្ដូរការនូវការមើលឃើញរបស់អ្នក ដែលអ្នកមិនធ្លាប់ដឹងពីមុនមក

ស្តង់ដារផ្ទះប្រណិត ៣៖ ស្តង់ដារអន្តរជាតិ ព័ត៌មានលម្អិតប្រណីត

សម្ភារៈប្រណិតកំពូល៖ គ្រប់លំហសុទ្ធតែបង្ហាញពី “ភាពក្លាហានកម្រិតខ្ពស់”

ខណៈពេលដែលអ្នកផ្សេងទៀតនៅតែប្រើ “ថ្មម៉ាបនាំចូល”  ជាចំណុចលក់ ផ្ទះធំនៅ La Vista ONE បានផ្លាស់ប្តូរលំហរទៅជាសារមន្ទីរថ្មប្រណីតពិភពលោករួចទៅហើយ។

ថ្មពណ៌សដ៏ធំពីអណ្តូងរ៉ែ Carrara ក្នុងប្រទេសអ៊ីតាលី ដែលជាតំបន់ផលិតថ្មលំដាប់ខ្ពស់លំដាប់ពិភពលោក ដែលជាប្រភេទថ្មក្ងោកបើកកន្ទុយផលិតនៅប្រទេសប្រេស៊ីល​ ដែលត្រូវបានគេទទួលស្គាល់ថាជា “ស្តេចថ្មប្រណិត” ហើយមានតែ 0.១% នៃផ្ទះប្រណិតទូទាំងពិភពលោកប៉ុណ្ណោះដែលមានស្ដេចថ្មរប្រភេទនេះ ហើយជាម៉ូដទាន់សម័យក្នុងឧស្សាហកម្មថ្ម ដែលជាសម្ភារៈកម្រិតកំពូលដែលត្រូវបានសរសើរដោយអ្នករចនាទូទាំងពិភពលោក។ Fendi White ត្រូវបានកំណត់សម្រាប់ពានរង្វាន់រចនាអវកាសអន្តរជាតិប្រចាំឆ្នាំនិងជាប្រភពតែមួយគត់របស់ពិភពលោក ជាផ្កាព្រិលពណ៌ស ដែលត្រូវបានរកឃើញនៅក្នុងតំបន់រុករករ៉ែតែមួយគត់ក្នុងប្រទេសអ៊ីតាលី…ដុំថ្មនីមួយៗគឺជាបំណែកតែមួយគត់ដែលឆ្លងកាត់ពាក់កណ្តាលពិភពលោក ហើយគ្រប់លំហទាំងអស់សុទ្ធតែប្រាប់ពីមហិច្ឆតានៃ “ភាពខុសគ្នា”។

ស្រមៃថាពេលបើកទ្វារផ្ទះរបស់អ្នក ហើយបោះជំហានលើវីរភាពនៃចលនាផែនដីបន្សល់កាលពីរាប់ពាន់លានឆ្នាំមុន។

ជាការពិតណាស់ គ្រឿងសង្ហារិមកំពូលនៃផ្ទះប្រណិតមួយក៏ត្រូវការទិដ្ឋភាពដែលល្អអស្ចារ្យមកគាំទ្រផងដែរ……

ស្តង់ដារផ្ទះប្រណិត ៤៖ តំបន់ឯកជនលំដាប់ខ្ពស់ ការប្រមូលឯកជនលំដាប់កំពូល

អាទិភាពប្រណិតកំពូល៖ ឈ្មោះរបស់អ្នក = កញ្ចប់ផ្តាច់មុខ

ខណៈពេលដែលផ្ទះប្រណីតភាគច្រើននៅតែប្រកួតប្រជែងលើទីផ្សារដែលបានផ្ដោតសំខាន់ប្រវែងអាងហែលទឹក យើងបានសរសេរឡើងវិញនូវច្បាប់សម្រាប់ការរស់នៅកម្រិតខ្ពស់ទៅហើយ។ ដោយសារតែគ្រឿងបរិក្ខារនៅទីនេះមិនដែលចែករំលែកទៅ មនុស្សទាំងអស់គ្នានោះទេ ប៉ុន្តែជាប្រណីតកម្រិតកំពូលដែលជាកម្មសិទ្ធិរបស់អ្នកតែម្នាក់ឯង។

អាងហែលទឹកគ្មានគន្លងដែន, skybar, សួនផ្កាលើអាកាស, ភោជនីយដ្ឋានសកល… ទាំងនេះគ្រាន់តែជាមូលដ្ឋានគ្រឹះប៉ុណ្ណោះ។ សម្ភារចម្បងពិតប្រាកដគឺជាក្លឹបនៅជាន់ខាងលើ ដែលបើកសម្រាប់តែម្ចាស់ផ្ទះធំប៉ុណ្ណោះ។

ការិយាល័យប្រធានក្រុមហ៊ុននៅខាងក្រៅបង្អួចបែបPanoramic ទន្លេមេគង្គនិងផ្ទៃមេឃនៃទីក្រុងក្លាយជាផ្ទៃខាងក្រោយរបស់អ្នក។ នៅទីនេះ ការចុះហត្ថលេខាលើកិច្ចសន្យាបានមកជាមួយ “អារម្មណ៍ពេញចិត្តនៃអំណាច” ។

បន្ទប់វាយកូនហ្គោល គឺ បានប្រើប្រព័ន្ធអាណាឡូកនាំចូល ដែលអ្នកអាចវាយកូនហ្គោលនៅកម្ពស់ ២០០ ម៉ែត្របាន។ ខណៈពេលកំពុងជជែកគ្នាលេងសើច អាជីវកម្មរបស់អ្នកនឹងសម្រេចបានដូចការវាយកូនហ្គោលចូលក្នុងរន្ធ។

បន្ទប់ស្រា និងស៊ីហ្គានៅក្នុងបន្ទប់ស្រាឯកជនដែលមានសីតុណ្ហភាពថេរ Romanee-Conti និង Cohiba Siglo កំពុងរង់ចាំអ្នក ជាមួយពាក្យ “រសជាតិ” មានតម្លៃច្បាស់លាស់នៅទីនេះ។

អាងត្រាំទឹកលើពពក៖ ការរចនាដែលមិនមានការបិទបាំង នៅពេលដែលអ្នកត្រាំក្នុងអាងទឹក នោះអ្នកនឹងអាចមើលតាមកញ្ចក់ មើលពីលើចំណុចប្រសព្វដ៏អស្ចារ្យនៃទន្លេទាំងបី ដោយបណ្ដែតអារម្មណ៍របស់អ្នកជាមួយភាពរីករាយនៃ ជីវិតនៃការរស់នៅលើកំពូលអាកាស មិនធ្លាប់ជួបប្រទះពីមុនមក។

រឹតតែមិនចាំបាច់និយាយពីការតាំងពិពណ៌សិល្បៈឯកជននៅក្នុងតំបន់សាឡុង និងសេវាកម្មពិធីជប់លៀងឯកជនកម្រិតផ្កាយនៅក្នុងសាលជប់លៀងនោះទេគ្រប់លំហនៅទីនេះសុទ្ធតែបង្ហាញសារមួយថា: “នៅពេលអ្នកឈរនៅកម្ពស់គ្រប់គ្រាន់ សូម្បីតែទំនាក់ទំនងសង្គមក៏ក្លាយជាការបញ្ចេញអំណាចមួយផងដែរ” ។


នៅក្នុងផ្ទះធំនៃ La Vista ONE
ន័យបង្កប់នៃពាក្យ “ការផ្តល់អោយកម្រិតខ្ពស់បំផុត” គឺ៖ មានតែមនុស្សមួយចំនួនតូចប៉ុណ្ណោះដែលអាចមើលឃើញ ។
ប៉ុន្តែទោះបីជាផ្ទះទាំងនេះប្រណិតប៉ុណ្ណាក៏ដោយ ទីបំផុតវានឹងវិលមករកស្តង់ដារមនុស្សវិញ!

ស្តង់ដារផ្ទះប្រណីត ៥៖ សេវាកម្មល្អបំផុត ការប្ដូរតាមតម្រូវការអតិថិជន

របាំងចុងក្រោយនៃផ្ទះប្រណិត៖ មហិច្ឆតាដែលត្រូវបានគោរពសម្រាប់អតិថិជនរបស់យើ
ប្រណីតពិតមិនដែលមានមនុស្សច្រើនទេ។ បន្ទប់គំរូផ្ទះធំ La Vista ONE កំណត់យកការណាត់ជួប ដើម្បីធានាថាអតិថិជនក្រុមនីមួយៗរីករាយនឹងសកម្មភាពឯករាជ្យ ការផ្ដល់សិទ្ធដាច់មុខ និងបទពិសោធន៍ដ៏អស្ចារ្យដែលមិនមានការរំខាន។ អ្នកនឹងមិនជួបប្រទះការលក់ប្រញាប់ ការរំខានការសន្ទនា ឬត្រូវបានរំខានដោយសម្រិតជើងនៃក្រុមភ្ញៀវបន្ទាប់នោះទេ ពីព្រោះនៅទីនេះ “អារម្មណ៍កម្រ” មានប្រសិទ្ធភាពចាប់ពីពេលដែលអ្នកមើលផ្ទះ។


◆ អត្ថប្រយោជន៍ផ្តាច់មុខ៖ គ្មានការមកមើលផ្ទះប្រណិតជាក្រុមនោះទេ ពេលវេលារបស់អ្នកជារបស់អ្នកតែប៉ុណ្ណោះ
◆ បទពិសោធន៍ដ៏អស្ចារ្យ៖ ពេលដែលអ្នកចុចកណ្ដឹងទ្វារ ពន្លឺ ក្លិនក្រអូប និងសំឡេងផ្ទៃខាងក្រោយប្តូរដោយស្វ័យប្រវត្តិទៅអ្វីដែលអ្នកពេញចិត្ត
◆ ដំណើរការពោរពេញទៅដោយការគោរព៖ ប្តូរទៅប្រព័ន្ធពន្យល់ជាភាសាអង់គ្លេស/ខ្មែរ/ចិន ទៅតាមសញ្ជាតិ និងចំណូលចិត្តរបស់អ្នក។
◆ការសម្រាកផឹកតែក្នុងហាង៖ បង្អែមតាមតម្រូវការ + ភេសជ្ជៈ បទពិសោធន៍ដ៏អស្ចារ្យនៅពេលអ្នកបានមកមើលផ្ទះ
សម្រាប់ផលិតផលប្រណីតពិតប្រាកដ សូម្បីតែការពិនិត្យក៏ទាមទារការផ្តោតអារម្មណ៍ និងការពេញចិត្តផងដែរ។


នៅថ្ងៃទី ២៨ ខែឧសភា បន្ទប់គំរូនៃផ្ទះធំរបស់ La Vista ONE នឹងត្រូវដាក់ឱ្យដំណើរការជាសកល
“ចម្លើយចុងក្រោយ” នៃគេហដ្ឋានប្រណិតក្នុងតំបន់ឆ្នេរសមុទ្រអាស៊ាន គឺអាចរកបានដោយការណាត់ជួបតែប៉ុណ្ណោះ


ផ្ទះប្រណីតពិតៗក្នុងរាជធានីភ្នំពេញបានមកដល់ហើយ!

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម