ថៃបាញ់មុនតែទម្លាក់កំហុសលើកម្ពុជា÷ សម្ដេចតេជោ ផ្ដល់យោបល់ឱ្យIOTធ្វើកោសល្យវិច័យគ្រាប់ ព្រោះថៃ-កម្ពុជាមានប្រើគ្រាប់ខុសគ្នា
ទូតចិនផ្ដល់ជំនួយ១០ម៉ឺនដុល្លារដល់រដ្ឋបាលខេត្តព្រះវិហារ ដើម្បីជួយជនភៀសសឹករងគ្រោះព្រោះជម្លោះព្រំដែន
អ្នកនាំពាក្យក្រសួងព័ត៌មាន៖ ព័ត៌មានគឺជាទំនិញសាធារណ:ទាមទារឱ្យមានការវិចខ្ចប់ឱ្យបានល្អនិងផ្សព្វផ្សាយឱ្យចំគោលដៅ
អ្នកជំនាញឯកសារប្រវត្តិសាស្ត្រថា ថៃកំពុងបញ្ឆេះសង្គ្រាម ដើម្បីដណ្ដើមអ្វីដែលមិនអាចឈ្នះកម្ពុជាតាមផ្លូវច្បាប់
រដ្ឋលេខាធិការដ្ឋានកិច្ចព្រំដែន ហៅថៃឱ្យយកបញ្ហាព្រំដែនមកដាក់ក្នុងកិច្ចប្រជុំជាជាងដើរនិយាយផ្ដេសផ្ដាសបង្កជម្លោះ
កងទ័ពថៃបាញ់កាំភ្លើង៤លើកក្នុងដីខ្លួន ចាប់ពីរំលងអធ្រាត្រ ដល់ព្រឹកថ្ងៃទី២៥ ខែកញ្ញា តែបែជានាំគ្នាព្រួតផ្សាយចោទប្រកាន់ថាកម្ពុជាបង្កហេតុនៅភូមិភាគ២
អគ្គបញ្ជាការដ្ឋាន ថា បុគ្គល គឹម សុខ ដែលកំពុងជ្រកកោននៅបរទេស បានបន្តបង្កើតព័ត៌មានដែលគ្មានមូលដ្ឋានការពិត ក្បត់ជាតិ បំបាក់ស្មារតីប្រមាថយ៉ាងធ្ងន់ធ្ងរចំពោះកងទ័ពដែលកំពុងឈរជើងការពារបូរណភាពទឹកដី ក្នុងគ្រាដែលប្រទេសជាតិរងការឈ្លានពានពីប្រទេសជិតខាង។ អគ្គបញ្ជាការដ្ឋានចេញមកបដិសេដ និងចាត់ទុកបុគ្គល គឹម សុខ ថាជនក្បត់ជាតិដូច្នេះ បន្ទាប់ពីបុុគ្គលនេះ បានផ្សព្វផ្សាយតាមរយៈបណ្ដាញសង្គមហ្វេសប៊ុកថា “រាជរដ្ឋាភិបាលកម្ពុជាទុកចោលសពយុទ្ធជនសមរភូមិមុខពេញព្រៃ មិនយកមកធ្វើបុណ្យ ហើយអាជ្ញាធរសម្លុតគ្រួសារយុទ្ធជន មិនឱ្យនិយាយសួររកយុទ្ធជនជាសមាជិកគ្រួសារទៀតផង”។ តាមរយៈលិខិតចុះថ្ងៃទី២៥ ខែកញ្ញា អគ្គមេបញ្ជាការ អគ្គមេបញ្ជាការរង នាយទាហាន...