Connect with us

ព័ត៌មានជាតិ

អ្នកជំនាញឯកសារប្រវត្តិសាស្ត្រថា ថៃកំពុងបញ្ឆេះសង្គ្រាម ដើម្បីដណ្ដើមអ្វីដែលមិនអាចឈ្នះកម្ពុជាតាមផ្លូវច្បាប់

បានផុស

នៅ

«ប្រទេសថៃកំពុងញុះញង់បង្កសង្គ្រាមដោយចេតនា ដោយប្រើប្រាស់វិធានការយោធា ដើម្បីសម្រេចបាននូវអ្វីដែលខ្លួនមិនអាចសម្រេចបានតាមរយៈផ្លូវច្បាប់នៃតុលាការ។»។ នេះគឺជាការមើលឃើញរបស់នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា លោក ឆាំង យុ ជុំវិញសកម្មភាពបង្កហេតុថ្មីៗម្ដងហើយម្ដងទៀតដោយភាគីថៃ រំលោភបំពានមកកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឆាំង យុ កត់សម្គាល់ឃើញថា ច្បាប់អន្តរជាតិបានឆ្លើយតបទៅលើករណីមួយចំនួន ទោះបីជាមិនគ្រប់រឿងទាំងអស់យ៉ាងណាក៍ដោយ នៅលើបញ្ហាព្រំដែនដែលប្រទេសថៃកំពុងតែមានជម្លោះជាមួយកម្ពុជា គឺជាបញ្ហាកំពុងទទួលរងការវាយប្រហារ ការឈ្លានពានដោយខុសច្បាប់ សូម្បីតែក្រោយពេលដែលមានដំណើរការសន្តិភាពត្រូវបានដាក់ឱ្យអនុវត្តរួចហើយក្តី ប្រតិបត្តិការនិងសកម្មភាពដ៏គ្រោះថ្នាក់របស់យោធាថៃ ដែលបង្កជាការរំខានធ្វើឡើងកៀកទៅនឹងសកម្មភាពរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើអធិបតេយ្យភាពរបស់ប្រទេសកម្ពុជា។

ខណៈពេលដែលសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងសហរដ្ឋអាមេរិក អាចមើលឃើញថាសកម្មភាពរបស់ប្រទេសថៃ គឺជាការផ្ទុះឡើងបណ្ដោះអាសន្ន ដាច់ដោយឡែក និងមានកម្រិតក្នុងបរិបទជម្លោះរ៉ាំរ៉ៃរវាងប្រទេសទាំងពីរយ៉ាងណាក្តី វាអាចជាសកម្មភាពទៅរួចដែលបង្ហាញថាទំហំជម្លោះបន្តកើនឡើង មានឫសគល់ពីបញ្ហាដទៃ ដែលមិនមែនជាបញ្ហាតូចតាចខាងលើអស់នេះ។ នេះគឺជាការបន្ថែមរបស់លោក ឆាំង យុ។

ជុំវិញសកម្មភាពបង្កាត់ភ្លើងសង្គ្រាមដោយភាគីថៃឥតឈប់ឈរ អ្នកជំនាញឯកសារប្រវត្តិសាស្ត្ររូបនេះ បារម្ភថា កម្ពុជាកំពុងឈានចូលទៅក្នុងស្ថានការណ៍ថ្មី និងគ្រោះថ្នាក់ជាងមុន ដែលភាពសុទិដ្ឋិនិយមនៃផ្លូវឆ្ពោះទៅរកសន្តិភាពជាជំហានៗនឹងរលាយបាត់សូន្យ ហើយកម្ពុជានឹងប្រឈមមុខនឹងផ្លូវឆ្ពោះទៅរកជម្លោះជាបន្តបន្ទាប់ ដែលនឹងគ្មានអ្នកឈ្នះ ឬអ្នកចាញ់ គឺមានតែជនរងគ្រោះទាំងសងខាង និងផលវិបាកដែលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ មិនត្រឹមតែចំពោះប្រជាជនកម្ពុជានិងថៃតែប៉ុណ្ណោះទេ ប៉ុន្តែក៏ចំពោះបណ្តាប្រទេសទាំងអស់នៅក្នុងតំបន់ និងពិភពលោកថែមទៀតផង។

ក្រោយពីបទឈប់បាញ់បានចូលជាធរមាន ភាគីថៃ បានចាប់ផ្ដើមបង្កហេតុឥតឈប់ឈរ រំលោភបំពានបទឈប់បាញ់ តាមរយៈការសាងសង់លេណដ្ឋាន ការដាក់កង់ឡាន រាយបន្លាលួសព័ទ្ធផ្ទះពលរដ្ឋនៅភូមិព្រៃចាន់ និងភូមិជោគជ័យ ដែលស្ថិតក្នុងឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ប្រទេសកម្ពុជា ប្រើហិង្សាមកលើព្រះសង្ឃ ស្ត្រី ពលរដ្ឋ កងកម្លាំងកម្ពុជាដែលមិនប្រដាប់ដោយអាវុធនៅភូមិព្រៃចាន់ និងយកបញ្ហាព្រំដែនដែលមិនទាន់ដាច់ស្រេចទៅបង្កហេតុ បង្កើតព័ត៌មានក្លែងក្លាយជាដើម។

ជាមួយគ្នា នៅក្នុងថ្ងៃទី២៥ ខែកញ្ញា ចាប់ពីម៉ោង២៖៥៧នាទីរំលងអធ្រាត្រ  ដល់ម៉ោង៥ល្ងាច ភាគីថៃ​បំផ្ទុះអាវុធក្នុងរង្វង់ជិត៤០គ្រាប់ នៅក្នុងដីខ្លួន ដែលទល់មុខភូមិសាស្ត្រជប់តាប្រិ, ច្រកអានសេះ,​ព្រលានថ្ម បុស្សស្បូវ ជាំតែ ប៉ុន្តែថៃបែជាទម្លាក់កំហុសថាកម្ពុជាជាអ្នកបំផ្ទុះអាវុធ គ្រាប់បែក ទៅវិញ៕

ដោយ៖ ង៉ិល ណារ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម