ព័ត៌មានជាតិ
ទូតចិនផ្ដល់ជំនួយ១០ម៉ឺនដុល្លារដល់រដ្ឋបាលខេត្តព្រះវិហារ ដើម្បីជួយជនភៀសសឹករងគ្រោះព្រោះជម្លោះព្រំដែន
ស្ថានទូតចិនប្រចាំនៅកម្ពុជា បានផ្តល់ជំនួយ១០ម៉ឺនដុល្លារអាមេរិក ដល់រដ្ឋបាលខេត្តព្រះវិហារ នៅថ្ងៃទី២៧ ខែកញ្ញា នេះ ដើម្បីជួយដល់ប្រជាពលរដ្ឋស្លូតត្រង់ដែលជាជនភៀសសឹករងគ្រោះព្រោះជម្លោះព្រំដែនកម្ពុជា-ថៃ ជាមួយនឹងក្ដីសង្ឃឹមថាពលរដ្ឋភៀសសឹកអាចឆាប់បានត្រឡប់ទៅប្រកបរបរចិញ្ចឹមជីវិត នឹងរស់នៅក្នុងផ្ទះសម្បែងនៅតាមព្រំដែនឡើងវិញ។ ពិធីប្រគល់ និងទទួល បានធ្វើឡើងក្រោមវត្តមានឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា លោក វ៉ាង វិនពីន ជាមួយអភិបាលខេត្តព្រះវិហារលោក គីម រិទ្ធី ។

ឯកអគ្គរដ្ឋទូតចិន វ៉ាង វិនពីន សរសេរលើទំព័រហ្វេសប៊ុកនៅរសៀលថ្ងៃទី២៧ ខែកញ្ញា ដូច្នេះ៖«ថ្ងៃនេះ ស្ថានទូតចិនប្រចាំនៅកម្ពុជា បានផ្តល់ជំនួយសាច់ប្រាក់ចំនួន ១០ម៉ឺនដុល្លារអាមេរិក ដល់រដ្ឋបាលខេត្តព្រះវិហារ ដើម្បីលើកកម្ពស់ជីវភាពជនភៀសសឹកដែលរងគ្រោះដោយជម្លោះព្រំដែនកម្ពុជា-ថៃ។ យើងសង្ឃឹមយ៉ាងមុតមាំថា ជីវិតរបស់ប្រជាជននៅតំបន់ព្រំដែននឹងវិលមករកប្រក្រតីភាពវិញក្នុងពេលឆាប់ៗនេះ ហើយភាគីចិននឹងបន្តខិតខំប្រឹងប្រែងដើម្បីសម្រេចបាននូវគោលបំណងនេះ។ »។

គួររម្លឹកថា កាលពីដើមខែសីហា កន្លងទៅ បន្ទាប់ពីលោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិន បានចុះទៅពិនិត្យមើលទីតាំងរងការខូចខាត និងជំរុំភៀសសឹក ព្រោះតែជម្លោះព្រំដែនរយៈពេល៥ថ្ងៃ ស្ថានទូតចិនប្រចាំនៅកម្ពុជា បានផ្តល់ជំនួយចំនួន ១០ម៉ឺនដុល្លារជូនដល់ប្រជាពលរដ្ឋដែលស្នាក់នៅទីតាំងជំរុំជនភៀសឹក នៅវត្តភ្នំថ្មកំបោរ ភូមិពោធិ៍ចាស់ ឃុំបេង ស្រុកបន្ទាយឣំពិល ខេត្តឧត្តរមានជ័យ ដើម្បីជួយកែលំឣជីវភាពរស់នៅ។

នៅថ្ងៃទី៣០ ខែសីហា ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានប្រកាសផ្ដល់ជំនួយជាថវិកាប្រមាណ៣លានដុល្លារដល់កម្ពុជា ដើម្បីជួយដល់ពលរដ្ឋរងគ្រោះដោយសារបញ្ហាសង្គ្រាមនៅតំបន់ព្រំដែន ហើយកំពុងរស់នៅក្នុងជំរុំជនភៀសខ្លួន ពិសេសការស្ដារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធដែលរងផលប៉ះពាល់ដោយគ្រាប់ផ្លោងរបស់យោធាថៃ៕
ដោយ៖ ង៉ិល ណារ៉ាត់




-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


