ត្រឹមតែមួយថ្ងៃពោលគឺនៅថ្ងៃអាទិត្យ ទី១៦ ខែឧសភា ម្សិលមិញនេះ ជនជាតិប៉ាឡេស្ទីន៤២នាក់ត្រូវបានអ៉ីស្រាអែលសម្លាប់តាមរយៈការបាញ់រ៉ុក្កែត និងមីស៊ីលលើអគារបីកន្លែងនៅតំបន់ហ្គាហ្សា។ តាមប្រភពសារព័ត៌មានផ្សាយថា ការវាយប្រហារតាមផ្លូវអាកាសរបស់អ៉ីស្រាអែលទៅលើទីតំបន់ហ្គាហ្សាបានបំផ្លាញអគារ៣កន្លែង និងហោចណាស់សម្លាប់មនុស្ស៤២នាក់ដែលបានក្លាយជាថ្ងៃថ្លុកឈាមបំផុតនាថ្ងៃអាទិត្យកន្លងទៅនេះ ចាប់តាំងពីការប្រយុទ្ធគ្នារវាង អ៉ីស្រាអែល និងសកម្មប្រយុទ្ធហាម៉ាសបានផ្ទុះឡើងកាលពីដើមសប្តាហ៍មុន។ ចាប់តាំងពីការប្រយុទ្ធគ្នាជាងមួយសប្តាហ៍កន្លងទៅនេះ យ៉ាងហោចណាស់ ជនជាតិប៉ាឡេស្ទីន១៨៨នាក់ត្រូវបានសម្លាប់នៅតំបន់ហ្គាហ្សា ក្នុងនោះមានកុមារ៥៥នាក់ និងស្រី៣៣នាក់ ហើយរបួស១២៣០នាក់។ ជាមួយគ្នាមានមនុស្ស៨នាក់នៅអ៉ីស្រាអែលត្រូវបានសម្លាប់ មានទាំងកុមារអាយុ៥ឆ្នាំម្នាក់ និងទាហានម្នាក់៕ ប្រែសម្រួល៖ វីរបុត្រប្រភព៖ AP
គិតត្រឹមរសៀលថ្ងៃទី១៦ ខែឧសភា នេះ ខេត្តតាកែវមានអ្នកឆ្លងជំងឺកូវីដ១៩ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ សរុបចំនួន៣៩០នាក់ ស្រី២៥១នាក់ ក្នុងនោះស្លាប់បាត់បង់ជីវិតចំនួន៤នាក់ ដែលមានប្រហែល៩០ភាគរយជាកម្មកររោងចក្រ។ នេះបើតាមការបញ្ជាក់របស់ លោកវេជ្ជបណ្ឌិត នុត ស៊ីណាត ប្រធានមន្ទីរសុខាភិបាលខេត្តតាកែវ។ លោកវេជ្ជបណ្ឌិតបានបន្តថា ក្នុងចំណោមអ្នកឆ្លង៣៩០នាក់នោះ តេស្តឃើញវិជ្ជមានករណីថ្មីចំនួន ៧០នាក់ ស្រី៤៨នាក់ ក្នុងនោះមាននៅស្រុក ព្រៃកប្បាស ១៩នាក់ ស្រី១៣នាក់ ស្រុកបាទី៤១ នាក់ ស្រី២៧ ស្រុកសំរោង៥នាក់...
អាជ្ញាធររាជធានីភ្នំពេញ នៅថ្ងៃអាទិត្យ ទី១៦ ខែឧសភានេះ បានបន្តចែកជូនស្បៀងអាហារ ជូនប្រជាពលរដ្ឋនៅតំបន់បិទខ្ទប់ចំនួន ៨១០០គ្រួសារ បន្ថែមទៀត ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។ ក្នុងនោះប្រជាពលរដ្ឋ រស់នៅខណ្ឌមានជ័យចែកបានចំនួន ២,០០០គ្រួសារ ខណ្ឌសែនសុខ ៣០០គ្រួសារ ខណ្ឌព្រែកព្នៅ ៥០០គ្រួសារ ខណ្ឌឬស្សីកែវចំនួន ១,៥០០គ្រួសារ ខណ្ឌជ្រោយចង្វា...
កើតនៅឆ្នាំ១៩៨៩ ក្នុងសង្កាត់បឹងព្រលិត ខណ្ឌ៧ មករា រាជធានីភ្នំពេញ លោក ឃន ឈុនដារ៉ា ជានិស្សិតបញ្ចប់ការសិក្សាបរិញ្ញាបត្រផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្មនៅសាកលវិទ្យាល័យកាលីហ្វ័រនីញ៉ានៃសហរដ្ឋអាមេរិក និងថ្នាក់អនុបណ្ឌិតផ្នែកគ្រប់គ្រងពីសាកលវិទ្យាល័យប្រ៊ីស្ដូល (Bristol) ប្រទេសអង់គ្លេស។ ក្រោយត្រឡប់មកកម្ពុជាវិញលោកបានបើកហាងតែគជ់មួយនៅទល់មុខវិទ្យាស្ថានភាសាបរទេស( IFL) ដែលមានឈ្មោះថា KOI អំឡុងឆ្នាំ២០១៤ ។ KOI គឺជាស្លាកយីហោរបស់តៃវ៉ាន់ និងមានក្រុមហ៊ុនបុត្រសម្ព័ន្ធជាច្រើនទៀត ក្រោមការគ្រប់គ្រងរបស់លោកក្នុងតួនាទីជានាយកប្រតិបត្តិ មានដូចជាក្រុមហ៊ុន៖ Koi The...
មូលនិធិវិនិយោគផ្ទាល់រុស្ស៊ី (RDIF) បាននិយាយថា ប្រទេសវ៉េណេស៊ុយអេឡា កាលពីថ្ងៃសៅរ៍បានអនុម័តប្រើប្រាស់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ដោយចាក់តែមួយដូស Sputnik Light របស់រុស្ស៊ី ។យោងទៅតាម RDFI បានឲ្យដឹងថា វ៉ាក់សាំង Sputnik Light គឺជាប្រភេទវ៉ាក់សាំង Sputnik V ដែលមានកម្រិតស្រាលជាងមុនដែលមានសមាសធាតុផ្សំតែមួយ (rAd26) ហើយតម្រូវឲ្យមានការចាក់វ៉ាក់សាំងតែមួយដូសប៉ុណ្ណោះ ។ វ៉ាក់សាំង Sputnik Light...
នៅព្រឹកថ្ងៃអាទិត្យ ទី១៦ខែឧសភា ឆ្នាំ២០២១នេះ វ៉ាក់សាំងកូវីដ១៩ របស់ក្រុមហ៊ុន ស៊ីណូវ៉ាក់(Sinovac) ចំនួន៥០ម៉ឺនដូស ដែលរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាទិញពីរដ្ឋាភិបាលចិននោះ បានដឹកមកដល់ប្រទេសកម្ពុជាហើយ។ គួរបញ្ជាក់ថា គិតមកទល់ពេលនេះ កម្ពុជាទទួលបានវ៉ាក់សាំងជាង ៤លានដូសរួចមកហើយ រួមមាន៖ ស៊ីណូហ្វាម(Sinopharm) ដែលជាជំនួយរបស់រដ្ឋាភិបាលចិន ១.៧លានដូស, វ៉ាក់សាំងស៊ីណូវ៉ាក់(Sinovac) ទិញពីចិន ២លានដូស និងវ៉ាក់សាំងអាស្ត្រាហ្សេនីកា( AstraZeneca ) ៣២៤,០០០ដូស ជាជំនួយរបស់ខូវ៉ាក់...
នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu បាននិយាយកាលពីថ្ងៃសៅរ៍ថា វាមិនទាន់ចប់នៅឡើយទេ ខណៈដែលលោកបានប្តេជ្ញាថា ប្រទេសរបស់លោកនឹងបន្តវាយប្រហារលើតំបន់ហ្គាហ្សាស្ទ្រីប ហើយមេដឹកនាំក្រុមហាម៉ាសគ្មានផ្លូវគេចរួចឡើយ។ ភាពតានតឹងបានកើនឡើងខ្ពស់ ចាប់តាំងពីតុលាការអ៊ីស្រាអែលបានបញ្ជាឲ្យបណ្តេញគ្រួសារប៉ាឡេស្ទីនចេញពីសង្កាត់ Sheikh Jarrah នៃទីក្រុងក្រុង East Jerusalem ។ ក្រោយមកប្រជាជនប៉ាឡេស្ទីនបានធ្វើបាតុកម្មដោយសាមគ្គីភាពជាមួយអ្នកស្រុកនៅក្បែរនោះ ប៉ុន្តែក៏ត្រូវបានវាយប្រហារដោយកម្លាំងអ៊ីស្រាអែល ។ ការកើនឡើងភាពតានតឹងជាបន្តបន្ទាប់នេះ បណ្តាលឲ្យមានការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សាជិត ៣០ ដងដែលបានសម្លាប់ប្រជាជនប៉ាឡេស្ទីនយ៉ាងហោចណាស់ ១៤៥ នាក់ ។...