នាយកប្រតិបត្តិ (CEO) របស់ក្រុមហ៊ុនពាណិជ្ជកម្មអនឡាញលំដាប់កំពូលនិយាយនៅថ្ងៃសុក្រ ថា វាដូចជាបេសកកម្មអត្តឃាតមួយសម្រាប់ប្រទេសជប៉ុនដែលធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្តៅនេះ។ លោក Mikitani លើកឡើងថា លោកបានកំពុងព្យាយាមបញ្ចុះបញ្ចូលរដ្ឋាភិបាលឲ្យលុបចោលគម្រោងព្រឹត្តិការណ៍កីឡានៅក្រុងតូក្យូដែលគ្រោងចាប់ផ្តើមនៅថ្ងៃទី២៣ ខែកក្កដា។ Mikitani មានប្រសាសន៍បន្ថែមថា ៖«វាគ្រោះថ្នាក់ដែលរៀបចំព្រឹត្តិការណ៍អន្តរជាតិពីជុំវិញពិភពលោក។ ដូច្នេះហានិភ័យធំណាស់។ វាមិនល្អទេ ហើយយើងឃើញប្រទេសជាច្រើនកំពុងតស៊ូដូចជាឥណ្ឌា និងប្រេស៊ីលជាដើម។ វាមិនមែនជាពេលដែលត្រូវរៀបចំទេ»។
ភរិយាឧកញ៉ា ឌួង ងៀប លោកជំទាវ ខុង លីស៊ីអាណា ដែលត្រូវជាម្ដាយបង្កើតរបស់ លោកឧកញ៉ា ឌួង ឆាយ កាលពីរសៀលថ្ងៃទី១៤ ខែឧសភា នេះ បានធ្វើសន្និសីទសារព័ត៌មានមួយ ស្ដីពីការស្នើសុំទៅខាងស្ថានប័នពាក់ព័ន្ធ បន្តស្វែងរកយុត្តិធម៌សម្រាប់លោក ជំទាវផ្ទាល់ រួមទាំងកូនប្រុសព្រះតេគុណ ឌួង ឆាយ។ ក្នុងសន្និសីទនារសៀលនេះដែរ លោកជំទាវ បានលាតត្រដាងរឿងរ៉ាវផ្ទៃក្នុង និងដំណើរដើមចម រួមទាំងភស្តុតាងជាច្រើន មុនអតីតកូនប្រសារស្រី...
ថវិការង្វាន់លើកទឹកចិត្ត របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាចំនួន១០លានរៀល បានផ្តល់ជូនអ្នកចាក់វ៉ាក់សាំងទី២ គឺប្អូនស្រី ទិត ចន្តា អាយុ ២៣ឆ្នាំ ជាកម្មការរិនីរោងចក្រ ដែលនឹងទទួលបានរង្វាន់លើកទឹកចិត្តចំនួនទឹកប្រាក់១០លានរៀល រួចរាល់ហើយ នៅរសៀលថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១នេះ។ លោកជំទាវ ឱ វណ្ណឌី ប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៨ ជាអ្នកនាំយកថវិកាសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ចំនួន១០លានរៀល...
ក្រសួងសង្គមកិច្ចនិងក្រសួងផែនការបានសហការគ្នាបណ្តុះបណ្តាលគ្រូបង្គោលបន្ថែមទៀត សម្រាប់រាជធានីភ្នំពេញ ខេត្តកណ្ដាល ខេត្តព្រះសីហនុនៃប្រទេសកម្ពុជា ដើម្បីពន្លឿននូវកិច្ចការចំពោះមុខពាក់ព័ន្ធនឹងនីតិវិធីបើកផ្តល់សាច់ដល់បងប្អូនប្រជាពលរដ្ឋងាយរងគ្រោះ ដែលកំពុងទទួលផលប៉ះពាល់ធ្ងន់ធ្ងរដោយជំងឺរាតត្បាតកូវីដ១៩។ នេះជាការលើកឡើងរបស់លោក សំហេង បុរស រដ្ឋលេខាធិការក្រសួងសង្គមកិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទា។ ក្រុមការងារចំពោះកិច្ចទទួលបន្ទុកការងារកំណត់ និងធ្វើអត្តសញ្ញាណកម្មក្រុមប្រជាពលរដ្ឋគោលដៅដើម្បីឈានទៅអនុវត្តកម្មវិធីជំនួយសង្គមជាសាច់ប្រាក់ ក្រោយពេលបិទខ្ទប់សម្រាប់គ្រួសារមានការលំបាកផ្នែកជីវភាពសម្រាប់គ្រួសារដែលមានអ្នកឆ្លងជំងឺកូវីដ-១៩ មានការលំបាកផ្នែកជីវភាព និងសម្រាប់គ្រួសារដែលមានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍២០កុម្ភៈ ២០២១។ លោក សំហេង បុរស បញ្ជាក់បន្ថែម៕ អត្ថបទ ៖ វិមាន
តារាកំប្លែងជើងចាស់លោកយាយ ណយ សំណាង មុននេះបន្តិចត្រូវបានប្រភពបញ្ជាក់ថាគាត់បានរកឃើញឆ្លងជំងឺកូវីដ-១៩ហើយត្រូវបានរថយន្តពេទ្យមកដឹកទៅព្យាបាល។ ជាមួយគ្នានៃដំណឹងដ៏ភ្ញាក់ផ្អើលនេះ គេឃើញមានការបង្ហោះវីដេអូខ្លីមួយបង្ហាញពីសកម្មភាព ដែលតារាកំប្លែងជើងចាស់រូបនេះ កំពុងអង្គុយក្នុងឡានពេទ្យទាំងក្តីព្រួយបារម្ភ ព្រោះលោកយាយ ណយ សំ ណាង ហាក់មានអាការ:ដកដង្ហើមហត់ខ្លាំងស្ទើរមិនដល់គ្នា៕ អត្ថបទ៖ ចាន់រ៉ា
កម្ពុជានៅថ្ងៃនេះបានប្រកាសរកឃើញអ្នកឆ្លងកូវិដ១៩ ចំនួន ៣៥៨នាក់ ករណីនាំចូលចំនួន ៨នាក់ ខណៈអ្នកជាសះស្បើយមានចំនួន៣៤៨នាក់។ អ្នកឆ្លងសរុបគិតត្រឹមថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១នេះមានចំនួន២១៤៩៩នាក់។
តាមរបាយការណ៍វាយតម្លៃលើស្ថានភាពការឆ្លងរាលដាលជំងឺកូវីដនៅរាជធានីភ្នំពេញ របស់អនុគណៈកម្មការស្រាវជ្រាវកូវីដ-១៩ លទ្ធផលបង្ហាញថា ក្នុងរយៈពេលមួយអាទិត្យចុងក្រោយនេះ ចាប់ពីថ្ងៃទី ៦ ដល់ ១២ ខែឧសភា តួលេខការឆ្លងច្រើនគឺនៅតំបន់លឿង មានរហូតដល់ ៥០ ភាគរយ។ ដោយឡែកតំបន់ក្រហមជាតំបន់មានហានិភ័យខ្ពស់ មានអត្រាឆ្លងត្រឹមជាង ៣២ ភាគរយ និងតំបន់លឿងទុំជាង ១៤ ភាគរយ។ ការវាយតម្លៃនេះផ្អែកតាមទិន្នន័យអ្នកឆ្លងប្រចាំថ្ងៃ នៅរាជធានីភ្នំពេញ។ រាជធានីភ្នំពេញ ដែលត្រូវបែងចែកជាតំបន់ក្រហម លឿងទុំ និងលឿង នៅតែប្រឈមខ្ពស់នៃការឆ្លងក្នុងសហគមន៍ហើយតួលេខអ្នកឆ្លងជាង...