ក្រុមការងារនៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ តំណាងលោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានប្រគល់ថវិកាមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថ ចំនួន ៤៦.៣៣០.៥០០រៀល ជូនដល់គ្រួសារសពលោកវរសេនីយ៍ត្រី ឱម ម៉េង អឿង មេបញ្ជាការរងអាវុធហត្ថខណ្ឌបឹងកេងកង ចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ។ មន្ត្រីអាវុធហត្ថរាជធានីបានឲ្យដឹងថា ថវិកាទាំងអស់នេះ គឺបានមកពីការបរិច្ចាគដោយស្ម័គ្រចិត្ត ប្រកបដោយទឹកចិត្តសប្បុរសធម៌ របស់លោកនាយឧត្តមសេនីយ៍ លោក លោកស្រី ដែលជានាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថទូទាំងប្រទេស ក្នុងការចូលរួមចែករំលែកទុក្ខលំបាកគ្នាទៅវិញទៅមក៕...
អង្គការមូលនិធិកុមារកម្ពុជា (CCF) បានឧបត្ថម្ភថវិកាចំនួន១៥០០០ដុល្លា ជូនដល់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ដើម្បីចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ និងជាការលើកទឹកចិត្តចំពោះកិច្ចខិតខំ ប្រឹងប្រែងចូលរួមកន្លងមក។
នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១ នេះ រដ្ឋបាលខេត្ដកំពង់ធំបានចេញសេចក្ដីជូនដំណឹង ស្ដីពីករណីរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មីចំនួន៩នាក់បន្ថែម ដែល៨នាក់ មកពីរាជធានីភ្នំពេញ និងម្នាក់ទៀតមកពីខេត្តព្រះសីហនុ។ មកទល់ពេលនេះ ខេត្តកំពង់ធំបានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ សរុបចំនួន១០៧នាក់ ស្រី៥៥ នាក់ ជាសះស្បើយ២៤នាក់ (ស្រី១៥នាក់) និងកំពុងសម្រាកព្យាបាលចំនួន៨៣នាក់ (ស្រី៤០នាក់)៕ អត្ថបទ ៖ សុខុម
លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងសុខាភិបាលបានណែនាំដល់ប្រជាពលរដ្ឋត្រូវពាក់ម៉ាសឲ្យបានគ្រប់ៗគ្នាដើម្បីការពារពីការចម្លងជំងឺកូវីដ ១៩ដ៏កាចសាហានេះវាប្រសើរជាងពាក់ម៉ាស៊ីនដកដង្ហើមនៅកន្លែងសង្គ្រោះ បន្ទាន់ដែរ។ លោកស្រី បានក្រើនរំលឹកថា«ឃើញធ្លាក់ចុះបន្តិចហើយ តែកុំអាលអរ ត្រូវតែខិតខំជំរុញការងារការពាររបស់យើងនេះឱ្យកាន់តែខ្លាំងថែមទៀត ដើម្បីឱ្យការធ្លាក់ចុះនេះវាធ្លាក់ចុះពិតប្រាកដ ឱ្យវាធ្លាក់អស់តែម្តង។ ហើយមិនត្រឹមតែធ្លាក់អស់ទេ គឺការពារវាកុំឱ្យងើបមកវិញ អាហ្នឹងគឺសំខាន់ណាស់ ទី១ ឱ្យធ្លាក់ហើយ ទី២ កុំឱ្យវាហក់ឡើងមកវិញ»។ គួរបញ្ជាក់ថា គិតត្រឹមព្រឹក ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ ១៩សរុបចំនួន២១៨៣៤នាក់អ្នកជាសះស្បើយចំនួន១០៧៤០នាក់និងអ្នកស្លាប់ចំនួន១៤៧នាក់៕ អត្ថបទ៖...
សមត្ថកិច្ចចាប់ខ្លួនលោក ឃន ឈុនដារ៉ា ជាកូនប្រសារឧកញ៉ា ហេង សៀ ដែលបានជួលមនុស្សប្រុស-ស្រីថតរូបអាសអាភាសដើម្បីបំភាន់សាធារណជន និងបំផ្លាញកិត្តិយស យ៉ាងធ្ងន់ធ្ងរបំផុតលើកញ្ញា មាន ពេជ្ររីតា។ នេះបើតាមមន្ដ្រីជាន់ខ្ពស់ នៃអគ្គស្នងការនគរបាលជាតិ បានឲ្យដឹងនៅរសៀលថ្ងៃទី១៥ ខែឧសភា នេះ។ លោក ឃន ឈុនដារ៉ា គឺជាម្ចាស់កាហ្វេល្បីមួយឈ្មោះ The KOI និង Tube Cafe ដែលជួលមនុស្សប្រុស-ស្រីថតរូបអាសអាភាសដើម្បីបំភាន់...
រដ្ឋបាលខេត្តកំពតប្រកាសរកឃើញវិជ្ជមានជំងឺកូវីដ១៩ថ្មីចំនួន២នាក់ បន្ថែមទៀត នៅថ្ងៃទី១៥ខែឧសភា ឆ្នាំ២០២១នេះ ដែលជាអ្នកដំណើរមកពីភ្នំពេញ។ ជំងឺកូវីដ ១៩ថ្មីចំនួន២នាក់នោះទី១មានឈ្មោះឯក រុំ ភេទប្រុស អាយុ៥៧ឆ្នាំ រស់នៅភូមិអង្គរជ័យក្រោមឃុំអង្គរជ័យស្រុកអង្គរជ័យខេត្តកំពតមុខរបរជាអ្នករត់ម៉ូតូឌុបនៅម្ដុំបឹងកក់១ខណ្ឌទួលគោកបច្ចុប្បន្នត្រូវបានសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកអង្គរជ័យដោយមានមានអ្នកប៉ះពាល់ផ្ទាល់និងប្រយោលសរុបចំនួន៧នាក់។ ទី២. ឈ្មោះតី កុសល់ ភាគ ភេទប្រុស អាយុ៤៧ឆ្នាំ រស់នៅភូមិដំណាក់កន្ទួតឃុំដំណាក់កន្ទួតខាងត្បូងស្រុកកំពង់ត្រាច ខេត្តកំពត មានមុខរបរកម្មករសំណង់ជាងផ្សារដែក នៅក្រុមហ៊ុនប៊ូយ៉ុងសែនសុខជិតផ្សារទំនើបអ៊ីអន២ រាជធានីភ្នំពេញ ដោយមានអ្នកប៉ះពាល់ចំនួនផ្ទាល់១៨នាក់និងប៉ះពាល់ប្រយោជន៍ចំនួន២០នាក់សរុប៣៨ នាក់។ ដោយ ៖...
ក្រោយពីទទួលការព្យាបាលយ៉ាងយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ ក្រុមគ្រូពេទ្យសម្តេចតេជោ ប្រឆាំងជំងឺកូវីដ១៩ អ្នកជំងឺកូវីដ-១៩ ចំនួន៣១៩នាក់ បន្ថែមទៀត នៅមណ្ឌលព្យាបាល កោះពេជ្រ បានជាសះស្បើយពីជំងឺ និងត្រូវបានក្រុមគ្រូពេទ្យអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញ នៅរសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១នេះ។ បន្ទាប់ពីវិលត្រឡប់ទៅគេហដ្ឋានវិញ ពួកគាត់នឹងត្រូវធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃបន្តទៀត ដើម្បីតាមដានសុខភាព៕ អត្ថបទ៖ Sokhom Khon