នាព្រឹកថ្ងៃចន្ទ ទី ១៧ ខែឧសភា ឆ្នាំ ២០២១នេះ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភំ្នពេញបាននាំយកអំណោយជាគ្រឿងឧបភោគបរិភោគ និងអាហារបម្រុងចាំបាច់មួយចំនួន ប្រគល់ជូនបងប្អូនប្រជាពលរដ្ឋ បងប្អូនកម្មករ កម្មការិនី ចំនួន ៤២០គ្រួសារដែលរស់នៅក្នុងភូមិទួលគោក សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ អំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត...
នៅព្រឹកថ្ងៃទី ១៦ ខែឧសភា ២០២១ រដ្ឋបាលខេត្តកំពង់ចាម ប្រកាសរកឃើញអ្នកឆ្លងថ្មី ១០ នាក់ទៀត ក្នុងនោះស្រុកបាធាយមានចំនួនអ្នកឆ្លងច្រើនជាងគេ។ ក្នុងសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្ត បានបញ្ជាក់ថា ស្រុកបាធាយរកឃើញអ្នកឆ្លងចំនួន ០៦ នាក់ ស្រុកស្រីសន្ធរ ០១ នាក់ ស្រុកស្ទឹងត្រង់ ០១ នាក់ ស្រុកព្រៃឈរ ០១ នាក់ និងស្រុកកងមាស ០១ នាក់។...
អាជ្ញាធរសុខាភិបាលជាតិចិនបាននិយាយនៅថ្ងៃចន្ទទី១៧ខែឧសភានេះថា ប្រទេសចិនបានរាយការណ៍អំពីការឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន ២៥ករណី ពោលគឺកើនឡើងពី១៨ករណីដែលត្រូវបានកត់ត្រាកាលពីថ្ងៃអាទិត្យ។ នេះជា តួលេខឆ្លង កើនឡើងប្រចាំថ្ងៃខ្ពស់បំផុត ក្នុងរយៈពេលជាង៦សប្តាហ៍ ចុងក្រោយ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ គណៈកម្មាធិការសុខភាពជាតិបាននិយាយថា ៥ករណីក្នុងចំណោមករណីទាំងអស់ គឺជាការឆ្លងក្នុងសហគមន៍ ដែលក្នុងនោះមាន៣ករណី នៅខេត្ត Liaoning ភាគឦសាននិង ២ករណីនៅខេត្ត Anhui ភាគខាងកើត។ គួរបញ្ជាក់ថា ចំនួនសរុបនៃករណីជំងឺកូវីដ-១៩ នៅក្នុងប្រទេសចិនដីគោក គឺមាន ៩០,៨៨២ករណី ខណៈចំនួនអ្នកស្លាប់នៅតែមិនផ្លាស់ប្តូរ គឺ ៤,៦៣៦នាក់ ៕ ប្រែសម្រួលដោយ៖ Vann Vann ប្រភព៖ CNA
អ្នករស់នៅច្បារអំពៅបានសម្ដែងនូវក្តីអាណិតអាសូរដល់លោកតាម្នាក់មានវ័យរហូត៩៨ឆ្នាំហើយរស់នៅដោយសារការជួយលុយកាក់ពីប្រជាពលរដ្ឋដាក់ទានជូន បែជាស្លាប់ដោយសារកើតជំងឺកូវីដ១៩។ ហេតុការណ៍គួរឲ្យភ្ញាក់ផ្អើលនេះ បានកើតឡើងនៅវេលាម៉ោង៨យប់ ថ្ងៃទី១៦ ខែឧសភា ក្នុងខ្ទមកម្សត់របស់លោកតា ស្ថិតលើសួនជាប់គល់ស្ពានព្រះមុនីវង្សចាស់ ក្នុងភូមិដើមចាន់ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ តាមសេចក្តីរាយការណ៍ពីលោក ជូ ចាន់នី ជំនួយការសាលាសង្កាត់ច្បារអំពៅទី២បានឲ្យកម្ពុជាថ្មីដឹងថា លោកតាដែលបានមរណភាពដោយជំងឺកូវីដ១៩នេះ ត្រូវបានគេស្គាល់ឈ្មោះ អ៊ុក នៅ អាយុ៩៨ឆ្នាំ មុខរបរជាអ្នកសុំទាននៅផ្សារច្បារអំពៅ។ តាមការរៀបរាប់ពីក្រុមគ្រួសារលោកតាបានប្រាប់ លោក ជូ ចាន់នី...
១. ទឹកឃ្មុំ៖ លោកអ្នកអាចសម្រាលអាការៈក្អកបានដោយលាយទឹកឃ្មុំ២ស្លាបព្រាកាហ្វេជាមួយនឹងទឹកក្ដៅឧណ្ហៗ និងអាចថែមទឹកក្រូចឆ្មារក៏បាន។ ២. ខ្ញី៖ យើងអាចធ្វើទឹកខ្ញីបានដោយដាក់ខ្ញីស្រស់២០ទៅ៤០ក្រាមទៅក្នុងទឹកក្ដៅមួយពែង និងទុកចោលមួយសន្ទុះ។ យើងក៏អាចថែមទឹកឃ្មុំ ឬទឹកក្រូចឆ្មារដែរ។ ៣. រក្សាជាតិទឹកក្នុងខ្លួន៖ សម្រាប់ទឹកក្ដៅឧណ្ហៗវិញអាចជួយសម្រួលដល់អាការៈឈឺក គ្រុនរងា និងអស់កម្លាំងផងដែរ។ ក្រៅពីទឹក យើងអាចហុតស៊ុបក្ដៅៗ តែរុក្ខជាតិ (Herbal tea) និងតែខ្មៅដែលមិនមានជាតិកាហ្វេអ៊ីន។ ៤. ផ្លែម្នាស់៖ ផ្លែម្នាស់មានអង់ហ្សីម Bromelain ដែលអាចប្រឆាំងការរលាកបាន...
កាលពីយប់រំលងអធ្រាត្រឈានចូលដល់ ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ នេះ ក្រុមគ្រូពេទ្យសម្តេចតេជោ ប្រឆាំងកូវីដ-១៩ រួមសហការយ៉ាងសកម្មជាមួយវិទ្យាស្ថានជាតិ សុខភាពសាធារណ: និងក្រសួងសុខាភិបាល ក្នុងកិច្ចការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ បូករួមទាំងព្រឹត្តិការណ៍ ២០កុម្ភៈ បានចុះយកសំណាកអ្នកដែលសង្ស័យនៅទីតាំង នៅទីតាំងម្ដុំផ្សារឯករាជ្យ១ រកឃើញប្រជាពលរដ្ឋវិជ្ជមាន ៣៩នាក់ ក្នុងចំណោមប្រជាពលរដ្ឋ ធ្វើតេស្តសរុប ៧៤៤នាក់៕ ប្រភព៖ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ (TYDA)
សាលារាជធានីភ្នំពេញបានប្រកាសរកឃើញកម្មកររោងចក្រប្រមាណជាង៧០នាក់នៅរាជធានីភ្នំពេញឆ្លងជំងឺកូវីដ-១៩ក្នុងចំណោមអ្នកឆ្លងសរុបចំនួន១៤៤នាក់។ យោងតាមការបង្ហាញអត្ថសញ្ញាណរបស់សាលារាជធានីភ្នំពេញចេញផ្សាយនៅរសៀលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១នេះ បានឲ្យដឹងថា ក្នុងចំណោមកម្មកររោងចក្រជាង៧០នាក់នោះ បម្រើការងារនៅរោងចក្រ ឡាក់គីសាន់នី ដែលមានទីតាំងនៅខណ្ឌសែនសុខជាង២០នាក់ និងកម្មកររោងចក្រនៅភូមិដំណាក់ធំ២ និងដំណាក់ធំ៣ ខណ្ឌមានជ័យ ។ ក្រៅពីកម្មករជាង៧០នាក់នោះ ក៏មានអ្នកឆ្លងផ្សេងៗទៀតដូចជា អ្នកស្រី ណយ សំណាង អាយុ៧៤ឆ្នាំជាអ្នកសិល្បៈ បុគ្គលិកធនាគារ កម្មករសំណង់ អ្នករត់ម៉ូឌុប អ្នកដឹកជញ្ជូន អាជីវករ និងអ្នកលក់ឱសថជាដើម៕ អត្ថបទ...