លោកស្រី ថាក់ ឡានី អតីតសមាជិកព្រឹទ្ធសភា នៃអតីតគណបក្សសមរង្ស៉ី ដែលបាននិរទេសខ្លួនទៅប្រទេសស៊ុយអែតនោះ បានត្រឡប់មកដល់ប្រទេសកម្ពុជាវិញហើយ កាលពីវេលាម៉ោង១២ ថ្ងៃត្រង់ ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១ ក្រោយទទួលបានការលើកលែងទោស ហើយលោកស្រីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះទឹកចិត្តសន្ដោសប្រោសប្រណីរបស់សម្តេចតេជោ ហ៊ុន សែន ។ លោកស្រីបន្តថា ចាប់តាំងពីលោកស្រីចេញពីប្រទេសកម្ពុជា ទៅនៅប្រទេសស៊ុយអែត តាមការបំភ័យឲ្យរត់គេចរបស់មេដឹកនាំបក្សប្រឆាំង លោកស្រីបានរស់នៅម្នាក់ឯង កណ្ដោចកណ្ដែង ដូចចកនៅកណ្ដាលលំហសមុទ្រ គ្មានកោះត្រើយ...
បុគ្គលិកទូរទស្សន៍អាស៊ីអាគ្នេយ៍ និងជាអ្នកសារព័ត៌មាន លោក អ៊ុក សំអាង បានស្លាប់នៅព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១នេះ បន្ទាប់ពីសម្រាកព្យាបាលជំងឺកូវីដ១៩។ ប្រភពពីបុគ្គលិកអាស៊ីអាគ្នេយ៍ សុំមិនបញ្ចេញឈ្មោះ បានឱ្យដឹងថា “គ្រូពេទ្យប្រាប់ប្រពន្ធគាត់ ( អ៊ុក សំអាង) លោក អ៊ុក សំអាង អស់កូវីដហើយ តែសួតមួយចំហៀងមានលក្ខណៈធ្ងន់ធ្ងរ កាលពី៣ថ្ងៃមុនគាត់ក្រោកបានធម្មតា បន្ទាប់ពីសន្លប់កាលពីខែមុន ក្រោយមកពេទ្យប្រាប់ថាឱ្យដូរថ្នាំដើម្បីព្យាបាលបានមួយថ្ងៃស្រាប់តែគាត់សន្លប់ម្តងទៀតរយៈពេល២ថ្ងៃទើបស្លាប់”។ ប្រភពពីអតីតបុគ្គលិកបម្រើការងារនៅទូរទស្សន៍អាស៊ីអាគ្នេយ៍ បានឱ្យដឹងថា...
ប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte បានច្រានចោលការអំពាវនាវពីប្រទេសចិន ដែលឲ្យលោកដកនាវាចេញពីតំបន់មានជម្លោះនៃសមុទ្រចិនខាងត្បូង ហើយលោកនិយាយថា លោកនឹងមិនឱនក្បាលឡើយ បើទោះបីជាវាធ្វើឲ្យប៉ះពាល់ដល់មិត្តភាពរបស់លោកជាមួយទីក្រុងប៉េកាំងក៏ដោយ។ លោក Duterte បន្តថា “ខ្ញុំមិនចង់មានជម្លោះទេ ខ្ញុំមិនចង់មានបញ្ហាឡើយ ខ្ញុំគោរពជំហររបស់អ្នក ហើយអ្នកត្រូវគោរពខ្ញុំវិញ។ ប៉ុន្តែយើងនឹងមិនធ្វើសង្គ្រាមទេ។ ខ្ញុំនឹងមិនដកថយឡើយ បើទោះបីជាអ្នកសម្លាប់ខ្ញុំក៏ដោយ មិត្តភាពរបស់យើងនឹងបញ្ចប់នៅទីនេះ”។ ជាការឆ្លើយតបទៅនឹងសមយុទ្ធសមុទ្រដ៏កម្រមួយដែលធ្វើឡើងដោយហ្វីលីពីន ប្រទេសចិនបាននិយាយកាលពីខែមុនថា ហ្វីលីពីនត្រូវតែបញ្ឈប់សកម្មភាពដែលធ្វើឲ្យស្មុគស្មាញដល់ស្ថានភាពនិងជម្លោះដែលកំពុងកើនឡើង៕ ប្រែសម្រួលដោយ៖ Vann Vann ប្រភព៖ CNN
ថ្ងៃទី១៥ ខែឧសភា ២០២១នេះ ក្រសួងសុខាភិបាល បានប្រកាសរកឃើញ ករណីឆ្លងកូវីដ-១៩ថ្មី ចំនួន៣៣៥នាក់ និងជាសះស្បើយចំនួន ៨៧៣នាក់។ ក្នុងចំណោមអ្នកឆ្លងទាំង ៣៣៥នាក់ នោះមាន ៣២៨នាក់ ឆ្លងក្នុងសហគមន៍ និងអ្នកដំណើរបរទេសចំនួន ៧នាក់៕
លោក វេជ្ជបណ្ឌិត អោ វណ្ណថេន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺបានឲ្យដឹងនៅព្រឹកថ្ងៃទី១៥ឧសភានេះថា គិតត្រឹមព្រឹកថ្ងៃទី១៥ឧសភាឆ្នាំ២០២១នេះ ខេត្តកំពង់ស្ពឺមានអ្នកឆ្លងជំងឺកូវីដ‑១៩ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈសរុប ចំនួន១៩១នាក់ និងស្លាប់បាត់បង់ជីវិតចំនួន៧នាក់។ បច្ចុប្បន្នរដ្ឋបាលខេត្តកំពង់ស្ពឺបានផ្អាក និងបិទខ្ទប់ទីតាំងមួយចំនួនជាបណ្តោះអាសន្នដូចជា ក្រុមហ៊ុន វ៉ា សាន់ (WAH SUN HK FACTORY Co.Ltd) ស្ថិតនៅក្នុងភូមិត្រាច ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ, បិទខ្ទប់ផ្នែកខ្លះនៃភូមិពង្រ និងផ្នែកខ្លះ នៃភូមិសំបូរ...
ថ្ងៃអាទិត្យ ទី១៦ខែឧសភា ឆ្នាំ២០២១ស្អែកនេះ វ៉ាក់សាំងកូវីដ១៩ របស់ក្រុមហ៊ុន ស៊ីណូវ៉ាក់(Sinovac) ចំនួន៥០ម៉ឺនដូសបន្ថែមទៀត ដែលរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាទិញពីរដ្ឋាភិបាលចិននោះ នឹងដឹកមកដល់ប្រទេសកម្ពុជា ។ គួរបញ្ជាក់ថា វ៉ាក់សាំងស៊ីណូវ៉ាក់ ៥០ម៉ឺនដូស ដែលដឹកមកដល់កម្ពុជានៅព្រឹកថ្ងៃស្អែកនេះ គឺជាវ៉ាក់សាំងលើកទី៤ហើយ ដែលរាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាទិញ។ លើកទី១ មានចំនួន ១.៥លានដូស បានដឹកមកដល់កម្ពុជា កាលពីថ្ងៃទី២៦ ខែមីនា លើកទី២ មានចំនួន ៥០ម៉ឺនដូស...
រដ្ឋបាលខេត្តតាកែវ បានប្រកាសរកឃើញ អាជីវករ និងកម្មកររោងចក្រ ព្រមទាំងប្រជាពលរដ្ឋចំនួន ៣០នាក់ ទៀតមានវិជ្ជមានជំងឺកូវីដ១៩ ត្រឹមរយៈពេល២៤ម៉ោងនៅថ្ងៃទី១៤ខែឧសភា ឆ្នាំ២០២១។ រដ្ឋបាលខេត្តតាកែវ ក៏អំពាវនាវឱ្យបងប្អូនអាជីវករ ប្រជាពលរដ្ឋ និងក្រុមគ្រួសារដែលធ្លាប់ទាក់ទងដោយផ្ទាល់ និងដោយប្រយោលជាមួយអ្នកវិជ្ជមានកូវីដ១៩ទាំង៣០នាក់ ត្រូវរាយការណ៍ជូនអាជ្ញាធរជាបន្ទាន់ និងប្រញាប់រួសរាន់ទៅផ្តល់សំណាកដើម្បីវិភាគរកវិរុសកូវីដ១៩ នៅតាមមណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែកដែលនៅជិតផ្ទះរៀងរាល់ម៉ោងធ្វើការ៕ អត្ថបទ៖ deth leng