អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ ទើបបានប្រកាសប៉ុន្មានម៉ោងមុននេះថា បុគ្គលិកធ្វើការនៅឱសថស្ថាន អរុណរស្មីថ្មី ដែលមានទីតាំងស្ថិតនៅផ្ទះលេខ 15BE0 ផ្លូវលេខ ២៨៤ សង្កាត់អូឡាំពិក ខណ្ឌចំការមន ពិនិត្យឃើញវិជ្ជមានកូវីដ-១៩។ អាស្រ័យហេតុនេះ សូមបងប្អូនដែលធ្លាប់បានចេញចូលទិញថ្នាំ និងជួបប្រាស្រ័យទាក់ទងផ្ទាល់ ឬប្រយោលជាមួយបុគ្គលិកក្នុងឱសថស្ថានខាងលើ ចាប់ពីថ្ងៃទី ៧ ដល់ថ្ងៃទី ១៥ ខែឧសភា ឆ្នាំ២០២១ សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤...
បន្ទាប់ពីសាងភ្នួសអស់រយៈពេល ជិត ២ខែ ដើម្បីស្វែងរកភាពស្ងប់ស្ងាត់ សងគុណអ្នកមានគុណ និងលាងបាបកម្ម នាពេលកន្លងមក ថ្ងៃនេះ ព្រះតេជគុណ ឌួង ឆាយ បានសម្រេចលាចាកសិក្ខាបទហើយនាថ្ងៃទី១៧ ខែឧសភា ២០២១នេះ។ «ព្រះករុណា ខ្ញុំបាទ ឌួង ឆាយ បានលាចាកសិក្ខាបទមកជាឃរាវាសវិញហើយទាំងក្តីអាឡោះអាល័យជាទីបំផុត។ សូមអរព្រះគុណ និងអរគុណចំពោះព្រះគុណម្ចាស់គ្រប់ព្រះអង្គ លោកយាយ លោកតា ពូមីង ពុកម៉ែ បងប្អូនទាំងឡាយ...
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីសម្រេច ស្តីពីការបង្កើតក្រុមការងារអន្តរក្រសួង ដើម្បីសិក្សា រៀបចំលិខិតបទដ្ឋានគតិយុត្ត សម្រាប់ការគ្រប់គ្រងឧកញ៉ា ការផ្តល់គោរមងារឧកញ៉ា និងការដកហូតគោរមងារឧកញ៉ា។
ជំនួយការចៅសង្កាត់ច្បារអំពៅ២ បានប្រាប់កម្ពុជាថ្មីនៅថ្ងៃទី១៧ ខែឧសភា នេះថា ក្រុមគ្រូពេទ្យបានចុះយកសំណាកសមាជិកគ្រួសារសពរបស់លោកតា អ៊ុក នៅ ដែលបានស្លាប់ដោយសារជំងឺកូវីដ១៩ កាលពីថ្ងៃទី ១៦ ខែឧសភាទាំង ៦នាក់ រកឃើញ ៣នាក់ វិជ្ជមានជំងឺកូវីដ១៩។ អ្នកឆ្លងទាំង ៣នាក់ នោះរួមមាន លោកយាយជាប្រពន្ធ កូនស្រីបង្កើតក្នុងវ័យជាង៣០ឆ្នាំ និងចៅប្រុសអាយុ ១១ឆ្នាំ។ លោកតា អ៊ុក នៅ អាយុ៩៨ឆ្នាំ...
រដ្ឋបាលរាជធានីភ្នំពេញ បានប្រកាសតួលេខអ្នកឆ្លងថ្មី ១៣០ នាក់ទៀត យោងតាមលទ្ធផលវិភាគដែលបានចេញផ្សាយនៅថ្ងៃនេះ ខណៈទូទាំងប្រទេសមានករណីឆ្លងសរុប ៣៦០នាក់។ អត្តសញ្ញាណអ្នកឆ្លងនៅរាជធានីភ្នំពេញដែលរកឃើញអ្នកឆ្លងច្រើន គឺនៅខណ្ឌមានជ័យនៅក្នុងសង្កាត់ស្ទឹងមានជ័យ ៣ និងនៅតំបន់ខណ្ឌពោធិ៍សែនជ័យ។ បើតាមតួលេខប្រកាសនៅថ្ងៃនេះ រាជធានីភ្នំពេញមានការថយចុះចំនួនអ្នកឆ្លងថ្មី។ នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១ រាជធានីភ្នំពេញ រកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ១៤៤នាក់ និងនៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១ រកឃើញករណីវិជ្ជមានចំនួន ២០១នាក់ ដែលជាករណីឆ្លងក្នុងសហគមន៍៕ អត្ថបទ៖ Dy Bunnara
នៅទីបំផុតទៅកូនប្រសារបស់លោកឧកញ៉ា ហេង សៀ ដែលត្រូវបាននាំខ្លួនទៅតុលាការនៅព្រឹកថ្ងៃទី១៧ ខែឧសភានេះ ពីបទសង្ស័យផលិតរូបភាពអាសអាភាសត្រូវបានតុលាការសម្រេចដោះលែងវិញ និងបន្តការស៊ើបអង្កេតស្រាវជ្រាវ រកប្រភពនៃការផលិតរូបភាពអាសអាភាសទាំងនោះ ដែលបានចែកចាយនៅលើបណ្ដាញសង្គម។ សាលាដំបូងរាជធានីភ្នំពេញ ឱ្យដឹងទៀតថា កូនប្រសារបស់ឧកញ៉ា ហេង សៀ លោកឃន ឈុនតារា បានឆ្លើយប្រាប់សមត្ថកិច្ចថា ខ្លួនបានទទួលរូបអាសអាភាសដែលមានប្រភពមិនច្បាស់លាស់តាមបណ្ដាញសង្គម និងបានចែករំលែករូបភាពទាំងនោះតាម WhatsApp និង Telegram ទៅកាន់មនុស្សចំនួ៧នាក់។ ចំពោះការផលិតវីដេអូវិញ លោក ឃន...
លោក ហេង ឡុង ប្រធានសមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម បានថ្លែងថាសមាគមបានឧបត្ថម្ភ« មូលនិធិសិល្បករចាស់ជរា» ដែលរួមមានថវិកា១០ម៉ឺនរៀល ,អង្ករ២៥គីឡូ ,ត្រីខ១យួរ ,មី១កេស,ម៉ាស១ដុំ(៥០ម៉ាស) និងទឹកស៊ីអ៊ីវ១យួរដល់សិល្បករ -សិល្បការិនីខ្វះខាតនៅតំបន់បិទខ្ទប់ចំនួន៣៣រូប ។ លោកបន្ថែមថា សមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គមសូមគោរពថ្លែងអំណរគុណដល់សប្បុរសជនទាំងអស់ ដែលបានជួយឧបត្ថម្ភដល់«មូលនិធិសិល្បករចាស់ជរា»ជាពិសេសសូមគោរពថ្លែងអំណរគុណដល់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ដែលបានឧបត្ថម្ភថវិកា៥ម៉ឺនដុល្លារក្នុង១ឆ្នាំក្នុងរយ:ពេល៥ឆ្នាំ៕ អត្ថបទ ៖ ចាន់រ៉ា