នៅទីបំផុត ប្រទេសឥណ្ឌា បានចាប់ផ្តើមចែកចាយថ្នាំព្យាបាលជំងឺកូវីដ-១៩ ដែលត្រូវបានអភិវឌ្ឍនៅក្នុងស្រុកហើយ។ អាជ្ញាធរបានអនុម័តថ្នាំគ្រាប់ 2-DG ហើយវាត្រូវបានប្រើជាលើកដំបូងនៅក្នុងមន្ទីរពេទ្យ ទូទាំងរដ្ឋធានីដែលី។ រដ្ឋាភិបាលបាននិយាយថា “លទ្ធផលនៃការសាកល្បងបានបង្ហាញថា ម៉ូលេគុលនេះ អាចជួយឲ្យអ្នកជំងឺជាសះស្បើយពីវីរុសកូវីដ-១៩កាន់តែលឿន និងកាត់បន្ថយការពឹងផ្អែកលើអុកស៊ីសែន”។ ប៉ុន្តែអ្នកជំនាញផ្នែកសុខភាពនិយាយថា កង្វះទិន្នន័យអំពីប្រសិទ្ធភាពរបស់ថ្នាំក្នុងការសាកល្បងលើមនុស្ស បានបង្កឲ្យមានសំណួរអំពីប្រសិទ្ធភាពរបស់វា។ ជាមួយករណីឆ្លងជាង២៤លានករណី និងមនុស្សស្លាប់ ២៧០,០០០នាក់ ពេលនេះ ឥណ្ឌាគឺជាប្រទេសរងគ្រោះខ្លាំងជាងគេបំផុតដោយសារជំងឺកូវីដ-១៩នៅលើពិភពលោក៕ ប្រែសម្រួលដោយ៖ Vann Vann ប្រភព៖ BBC
លោក សេង ហៀង ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ នៅវរលាម៉ោង១៣និង៣០នាទី ថ្ងៃទី ១៧ឧសភា ឆ្នាំ២០២១ បានធ្វើការដោះលែងលោក ឃន ឈុនដារ៉ា កូនប្រសារលោកឧកញ៉ា ហេង សៀ ឱ្យមានសេរីភាពវិញហើយ ។ ការដោះលែងនេះក្រោយពីតុលាការបានសាកសួរជនសង្ស័យហើយ ពុំមានបទល្មើសពាក់ព័ន្ធ ទើបតំណាងអយ្យការបានសម្រេចដោះលែងឱ្យមានសេរីភាពវិញ ៕ អត្ថបទ៖ មករា
នៅថ្ងៃ១៩ ឧសភា ខាងមុខនេះ អាជ្ញាធររាជធានីភ្នំពេញ គ្រោងនឹងបង្រួមតំបន់ក្រហម ដែលជាតំបន់មានហានិភ័យខ្ពស់នៃការរីករាលដាលជំងឺកូវីដ-១៩ មកនៅទំហំតូចជាងមុនជាអតិបរមា រហូតអាចនឹងមកនៅត្រឹមតាមខ្នងផ្ទះ អគារ ឬនៅតាមខុនដូរជាដើម។ នេះបើតាមប្រសាសន៍របស់ឯកឧត្ដម ឃួង ស្រេង ក្នុងវីដេអូប្រជុំជាមួយអភិបាលខណ្ឌទាំង ១៤ នាព្រឹកថ្ងៃទី១៧ ឧសភានេះ ។ លោក ឃួង ស្រេង បានសង្កត់ធ្ងន់ទៀតថា៖ «ចំពោះទីតាំងដែលបិទខ្ទប់ អាជ្ញាធរខណ្ឌត្រូវមើលការខុសត្រូវឲ្យបានម៉ត់ចត់បំផុត ទាំងបញ្ហាសុខភាពប្រជាពលរដ្ឋ និងស្បៀងអាហារ...
ក្នុងសន្និសីទកាសែតមួយ កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១ លោកជំទាវ ខុង លីស៊ីអាណា ភរិយាឧកញ៉ា ឌួង ងៀប ទម្លាយអាថ៌កំបាំង និងដាក់បន្ទុកថា អតីតកូនប្រសារលោកជំទាវ គឺអ្នកស្រី ដេត ម៉ាលីណា និងឪពុកក្មេក ឌួង ងៀប ជាអ្នកចូលដៃចូលជើងគ្នា ដើម្បីរៀបចំគម្រោងការជាន់ឈ្លីកេរ្តិ៍ ឈ្មោះព្រះតេជគុណ លោក ឌួង ឆាយ។ កាមេរ៉ានៅក្នុងផ្ទះជាច្រើនកន្លែង...
គិតត្រឹមម៉ោង៦ និង៣០នាទីព្រឹក ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១នេះ ចំនួនឆ្លងជំងឺ កូវីដ-១៩ នៅទូទាំងពិភពលោក បានកើនឡើងដល់ ១៦៣,៦៩៦,៧១៦ករណី ហើយក្នុងនោះមនុស្សសរុប ៣,៣៩២,៦៤៦នាក់ស្លាប់ និងជាង ១៤២លាននាក់ បានជាសះស្បើយ។ នេះបើយោងតាមគេហទំព័រអន្តរជាតិ Worldometer ។ តួលេខរបស់ Worldometer ក៏បានបញ្ជាក់ផងដែរថា ត្រឹមតែរយៈពេល២៤ម៉ោង ដោយគិតពីព្រឹកម្សិលមិញ រហូតមកដល់ពេលនេះ ពិភពលោកទាំងមូលរកឃើញអ្នកឆ្លងថ្មីសរុប ៥២៥,៨០៣ករណី និងមានមនុស្សជាង ៩ពាន់នាក់បានស្លាប់។...
ក្រុមអ្នកស្រាវជ្រាវថ្មីៗនេះ បានរកឃើញថា មានទីផ្សារលក់វ៉ាក់សាំង និងប័ណ្ណកូវីដ-១៩ក្លែងក្លាយ កំពុងកើតមានឡើងដោយដាក់លក់តាមវិបសាយ និងបណ្ដាញសង្គម ដូចជា WhatsApp, Telegram និង Jabber ដែលជាទីផ្សារងងឹតកំពុងលក់លើអនឡាញជាង ១២០០កន្លែង នៅចក្រភពអង់គ្លេស និងទូទាំងពិភពលោក។ មានវិបសាយលក់វ៉ាក់សាំង និងប័ណ្ណកូវីដខុសច្បាប់ ប្រហែលជា២០ប៉ុណ្ណោះ ត្រូវបានគេរកឃើញ កាលពីខែវិច្ឆិកា ឆ្នាំមុន ប៉ុន្តែចំនួននេះបានបន្ត កើនឡើងរហូតដល់៦០០ នៅខែមករា ឆ្នាំ២០២១ ហើយបន្តកើតមានរហូតដល់១២០០ត្រឹម...
សេចក្តីថ្លែងការណ៍ផ្លូវការ មួយបាននិយាយថា ប្រទេសអ៊ីស្រាអែល នៅតែបន្តការវាយតាមអាកាសរបស់ខ្លួន ដោយបានទម្លាក់មីស៊ីល ២ គ្រាប់ទៀត ទៅលើមណ្ឌលសុខភាពមួយកន្លែង នៅតំបន់ហ្គាហ្សា។ ការវាយប្រហារតាមអាកាសនេះ បានបណ្ដាលឱ្យខូចខាតយ៉ាងធ្ងន់ធ្ងរ ដល់ហេដ្ឋារចនាសម្ព័ន ស្ទើរតែទាំងស្រុង នៅមណ្ឌលសុខភាព Al-Daraj Martyrs ប៉ុន្តែមិនទាន់មានសេចក្ដីរាយការណ៍ពីការស្លាប់ និងរងរបួសឡើយ ។ កាលពីចុងសប្តាហ៍កន្លងទៅនេះ គ្រាប់រ៉ុកែត និងមីស៊ីល របស់អ៊ីស្រាអែលក៏បានបំផ្លាញអគារខ្ពស់ត្រដែតមួយ ដែលត្រូវបានគេដឹងថា ជាការិយាល័យទីភ្នាក់ងារសារព័ត៌មានអន្តរជាតិ AP...