គិតត្រឹមថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ជូនមន្ត្រីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបជិត២លាននាក់ (១,៩៣៩,៧៧៣)។ នេះបើយោងតាមរបាយការណ៍របស់ ក្រសួងការពារជាតិ និងក្រសួងសុខាភិបាល ចេញផ្សាយនៅថ្ងៃទី១៣ ខែឧសភា ៕ អត្ថបទ៖ ឡេង ដេត
តួលេខការឆ្លងនៅរាជធានីភ្នំពេញនៅព្រឹកនេះ ក្រសួងសុខាភិបាលមិនទាន់ចេញរបាយការណ៍ផ្លូវការនៅឡើយទេ។ តែយោងតាមប្រភពចំនួនពីរបង្ហាញស្ថានភាពការរាលដាលនៅរាជធានីភ្នំពេញមានសញ្ញាញល្អ ពីការធ្លាក់ចុះចំនួនអ្នកឆ្លងថ្មី។ ប្រភពពីអនុគណៈកម្មការស្រាវជ្រាវកូវីដ ១៩ បានឲ្យដឹងថា តួលេខអ្នកឆ្លងកូវីដនៅរាជធានីភ្នំពេញបានបន្តធ្លាក់ចុះក្នុងរយៈពេល ២៤ ម៉ោង។ បន្ថែមពីប្រភពខាងលើ លោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញបញ្ជាក់ដោយប្រាប់ពីតួលេខអ្នកឆ្លងទៀតផង។បើតាមមន្រ្តីជាន់ខ្ពស់នៅសាលាក្រុងភ្នំពេញរូបនេះ គិតត្រឹមម៉ោង ៩:០០នាទីយប់ ថ្ងៃទី ១២ ខែឧសភា រាជធានីភ្នំពេញរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួនត្រឹមតែ ១៦៨នាក់ ដែលតួលេខធ្លាក់ចុះយ៉ាងគំហុក។ ទិន្នន័យជាក់លាក់យ៉ាងណា រង់ចាំរបាយការណ៍របស់ក្រសួងសុខាភិបាលដែលនឹងចេញផ្សាយនៅពេលបន្តិចទៀតនេះ៕ អត្ថបទ៖ Dy...
វ៉ាក់សាំង CoronaVac ដែលត្រូវបានបង្កើតឡើង ដោយក្រុមហ៊ុន Sinovac Biotech របស់ប្រទេសចិន បានធ្វើឲ្យទីក្រុងមួយ របស់ប្រទេសប្រេស៊ីល ជួបជុំគ្នាដោយមិនចាំបាច់ពាក់ម៉ាស និងបង្កើតជាទីកន្លែង ដោយមិនភ័យខ្លាច សម្រាប់រោគរាតត្បាត។ នេះបើយោងតាម សារព័ត៌មានជប៉ុន បានរាយការណ៍ ។ សារព័ត៌មាន Nikkei Asia បានរាយការណ៍ថា នៅក្នុងទីក្រុង Serrana ដែលធ្វើដំណើរ ចម្ងាយប្រហែល ៤...
ព្រះភិក្ខុ វជិរប្បញ្ញោ គូ សុភាព បានផ្ដល់បទសម្ភាសដល់ កម្ពុជាថ្មី អំពីការថែទាំសុខភាពកំឡុងពេលសាកលលោកកំពុងជួបវិបត្តិកូវីដ-១៩ ដោយព្រះភិក្ខុ បានផ្ដល់ឱវាទ៥ចំណុចដើម្បីថែទាំសុខភាពផ្លូវចិត្តកំឡុងពេលយើងកំពុងរស់នៅក្នុងវិបត្តិកូវីដ-១៩ដែលបន្តអូនបន្លាយ។ ១, បង្ការការពារខ្លួនវិញ ចេះបត់បែនផ្លាស់ប្ដូរឥរិយាបថរស់នៅ ប្រកាន់អនាម័យ រក្សាគម្លាត មិនចេញក្រៅច្រើនជាដើម គោរពតាមវិធានសុខាភិបាល ៣កុំ៣ការពារ។ ២, កាត់បន្ថយចំណាយ ដោយមិនគួរចាយវាយច្រើនដូចមុនទៀតទេ គឺត្រូវមានសមតុល្យរវាងចំណូល និងចំណាយ និងមិនត្រូវចំណាយលើអ្វីដែលមិនចាំបាច់។ ៣, កំណត់ខ្លួនឯង កុំរវល់តែចំណាយពេលតាមដានព័ត៌មានមិនពិតដែលធ្វើឱ្យខ្លួនភ័យព្រួយបារម្ភកាន់តែច្រើន។...
បន្ទាប់ពីទទួលបានដំណឹងនៃការធ្លាក់ខ្លួនរបស់តារាកំប្លែងមាឌល្អិតកម្សត់ស្នេហ៍នាយ ក្រិន ធ្លាក់ខ្លួនឈឺចូលសង្គ្រោះនៅមន្ទីរពេទ្យនោះពេល នេះសមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គមបានឧបត្ថម្ភថវិកាមួយចំនួន ដើម្បីជួយសម្រួលការលំបាកផងដែរ។ លោក ហេង ឡុង បានបញ្ជាក់ឲ្យដឹងថាសមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម បានឧបត្ថម្ភថវិកា “មូលនិធិសិល្បករចាស់ជរា”ជូនតារាកប្លែងនាយ ក្រិន ដែលមានជំងឺពោះវៀនធ្លាក់ចូលពង។ ដំណឹងនៃការធ្លាក់ខ្លួនឈឺរបស់តារាកំប្លែងនាយក្រិននេះ បានធ្វើឲ្យមហាជននិងអ្នករួមអាជីពសិល្ប: ជាច្រើនបានបង្ហាញការអាណិតអាសូរខ្លាំង ខណៈដែលនាយជាតារាម្នាក់ដែលកម្សត់ទាំងស្នេហ៍បរាជ័យមុខជំនួញរកស៊ីក្រោយបែកបាក់ស្នេហ៍លើកទីពីរ ដោយបន្សល់កូនកំព្រា៣នាក់ ក្នុងបន្ទុក៕ ដោយ ៖ ចាន់រ៉ា
អាជ្ញាធរខេត្តកំពង់ធំបានរាយការណ៍ករណីរកឃើញអ្នកវិជ្ជមានកូវីដចំនួន ០៧ នាក់ទៀត ក្នុងនោះមាន ០៤ នាក់ ជាអ្នកដំណើរមកពីរាជធានីភ្នំពេញ។ ការធ្វើតេស្តវិភាគពីវិទ្យាស្ថានជាតិសុខភាពសាធារណៈ និងការធ្វើតេស្តរហ័ស (Rapid test) បង្ហាញលទ្ធផលវិជ្ជមានលើមនុស្សទាំង ០៧ នាក់នេះ។ យ៉ាងណាមិញ អ្នកវិជ្ជមានសុទ្ធតែស្នាក់នៅនៅក្នុងមណ្ឌលចត្តាឡីស័ក ដែលគ្រប់គ្រងដោយអាជ្ញាធរ។ អត្តសញ្ញាណអ្នកឆ្លងថ្មីនៅខេត្តកំពង់ធំ មាន ៤ នាក់ មកពីរាជធានីភ្នំពេញ ០២ នាក់ មកពីក្រុងប៉ោយប៉ែត និង...
រដ្ឋបាលខេត្តតាកែវ បានបង្ហាញលទ្ធផលនៃការវិភាគវត្ថុសំណាករកមេរោគកូវីដ១៩នៅថ្ងៃទី១២ខែឧសភា ដោយបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន៧នាក់ ជាអាជីវករនិងកម្មការិនីរោងចក្រនៅស្រុកបាទី ស្រុកព្រៃកប្បាស ស្រុកគិរីវង់ ស្រុកអង្គរបូរី និងស្រុកត្រាំកក់ ខេត្តតាកែវ។ ក្នុងចំណោមអាជីវករ និងកម្មការិនីរោងចក្រទាំង៧នាក់មានស្ត្រីវ័យ ៦៧ឆ្នាំម្នាក់ រស់នៅភូមិកណ្តាល ឃុំលំពង់ ស្រុកបាទី បានស្លាប់បាត់បង់ជីវិតនៅមន្ទីរពេទ្យបង្អែកស្រុកបាទី។ រដ្ឋបាលខេត្តតាកែវ ក៏អំពាវនាវឱ្យបងប្អូនអាជីវករ ប្រជាពលរដ្ឋ និងក្រុមគ្រួសារដែលធ្លាប់ទាក់ទងដោយផ្ទាល់ និងដោយប្រយោលជាមួយអ្នកវិជ្ជមានកូវីដ១៩ទាំង៧នាក់ ត្រូវរាយការណ៍ជូនអាជ្ញាធរជាបន្ទាន់ និងប្រញាប់រួសរាន់ទៅផ្តល់សំណាកដើម្បីវិភាគរកវិរុសកូវីដ១៩ នៅតាមមណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែកដែលនៅជិតផ្ទះរៀងរាល់ម៉ោងធ្វើការ៕ អត្ថបទ៖...