យោងតាមរបាយការណ៍របស់កំពង់ផែស្វយ័តក្រុងព្រះសីហនុបានឲ្យដឹងថា នៅក្នុងរយៈពេល៣ខែឆ្នាំ២០២១នេះកំពង់ផែស្វយ័តក្រុងព្រះសីហនុ ទទួលបានប្រាក់ចំណេញសរុបចំនួន ៣៦,៨០ ៥,២០៦,០០០រៀលស្មើនឹងប្រមាណជាង៩លានដុល្លារអាមេរិក កើនឡើង៩៧ភាគរយ បើធៀបនឹងឆ្នាំ២០២០ ដែលទទួលបានប្រាក់ចំណេញបចំនួន ៨២០,៣៩៥,០០០រៀលស្មើនឹងប្រមាណ ២០ម៉ឺនដុល្លារអាមេរិកប៉ុណ្ណោះ។ ដោយ ៖ សំអឿន
លោកឧកញ៉ា ហេង សៀ កាលពីរសៀលថ្ងៃទី ១៣ឧសភា ឆ្នាំ ២០២១នេះ បានដាក់ពាក្យមកអយ្យការអមសាលាដំបូង និងសាលាដំបូងរាជធានីភ្នំពេញ សុំពន្យារការចូលខ្លួនដើម្បីឆ្លើយបំភ្លឺទៅលើសំណុំរឿងដែលកញ្ញា មាន ពេជ្ររីតា បានប្ដឹងរូបលោក ក្រោមហេតុផល កំពុងសម្រាកព្យាបាលសង្គ្រោះបន្ទាន់ក្នុងមន្ទីរពេទ្យ។ នេះបើយោងតាមប្រភពព័ត៌មានច្បាស់ការ ពីសាលាដំបូងរាជធានីភ្នំពេញ៕ អត្ថបទ៖ Kang Tola
ភ្នំពេញ ៖ សម្រាប់ថ្ងៃទី១៣ ឧសភានេះ អាជ្ញាធររាជធានីភ្នំពេញ បន្តចែកជូនស្បៀងអាហារ ជូនប្រជាពលរដ្ឋនៅតំបន់បិទខ្ទប់ បានចំនួន៥០០០គ្រួសារបន្ថែមទៀត។ ក្នុងនោះខណ្ឌមានជ័យចំនួន៨០០គ្រួសារ ខណ្ឌកំបូលចំនួន១០០គ្រួសារ ខណ្ឌ៧មករាចំនួន៥០០គ្រួសារ ខណ្ឌច្បារអំពៅ៨០០គ្រួសារ ខណ្ឌដូនពេញ ២០០គ្រួសារ ខណ្ឌទួលគោកចំនួន៥០០គ្រួសារ ខណ្ឌចំការមន ៥០០គ្រួសារ ខណ្ឌបឹងកេងកង ២០០គ្រួសារនិង ខណ្ឌព្រែកព្នៅ ៥០០គ្រួសារ។ បើគិតមកដល់ថ្ងៃនេះ ប្រជាពលរដ្ឋរស់នៅក្នុងតំបន់បិទខ្ទប់ ដោយជម្ងឺកូវីដ-១៩ ចំនួន ប្រមាណ៤០ម៉ឺនគ្រួសារហើយ...
នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ នេះ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យផ្ទេរ និងតែងតាំងមុខតំណែងប្រធាន អនុប្រធាន និងចៅក្រម ចំនួន៨៩រូប។ ក្នុងចំណោមប្រធាន អនុប្រធាន និងចៅក្រម ទាំងនោះរួមមាន លោក យូ ប៊ុនឡេង ត្រូវបានតែងតាំងជាអនុប្រធានតុលាការកំពូល, លោក សេង...
សេចក្ដីជូនដំណឹងរដ្ឋបាលខេត្តស្វាយរៀង បានបញ្ជាក់ថា អ្នកជំងឺកូវីដ១៩ម្នាក់ ឈ្មោះ ណេ ពិសី អាយុ៤០ឆ្នាំ រស់នៅភូមិស្រម៉ ឃុំបុសមន ស្រុករំដួល មានមុខរបរជាកម្មកររោងចក្រ មួយកន្លែងស្ថិតនៅតំបន់ SEZ មេនហាធេន ក្រុងបាវិត។ ទន្ទឹមគ្នានោះ ក៏មានអ្នកប៉ះពាល់ជាមួយ អ្នកជំងឺកូវីដនេះ រហូតដល់ជាង២០០នាក់ ឯណោះ។ រដ្ឋបាលខេត្តស្វាយរៀង អំពាវនាវដល់អ្នកដែលបានប៉ះពាល់ផ្ទាល់ ឬប្រយោល ជាមួយអ្នកកូវីដ-១៩ ខាងលើ គិតចាប់ពីថ្ងៃទី២៩...
មន្ត្រីកងរាជអាវុធហត្ថចំនួន១០នាក់រស់នៅសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ត្រូវបានរកឃើញថា មានឆ្លងជំងឺកូវីដ-១៩ ក្នុងចំណោមអ្នកឆ្លងសរុបចំនួន១៥៤នាក់ ដែលសាលារាជធានីភ្នំពេញបានប្រកាសនៅថ្ងៃនេះ។ នេះបើតាមរបាយការណ៍របស់សាលារាជធានីភ្នំពេញ។ ក្រៅពីនេះក៏មានកម្មកររោងចក្រ និងកម្មករសំណង់ បុគ្គលិកក្រុមហ៊ុន អ្នកលក់ផ្លែឈើ បុគ្គលិកផ្សារទំនើបជនជាតិចិន និងអ្នករត់កង់បីបានឆ្លងជំងឺកូវីដ១៩។ គិតត្រឹមព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ១៩សរុបចំនួន២១១៤១នាក់ អ្នកជាសះស្បើយចំនួន៩៥១៩នាក់ និងអ្នកស្លាប់កើនឡើងដល់១៤២នាក់៕ អត្ថបទ ៖ សំអឿន
រដ្ឋបាលស្រុក Funing ដែលស្ថិតនៅភាគនិរតីប្រទេសចិន បានចេញវិធានការរដ្ឋបាលថ្មីមួយ គឺហាមឃាត់ការរៀបចំពិធីជប់លៀងខួបកំណើត និងការប្រារព្ធពិធីផ្សេងៗទៀត បន្ទាប់ពីមានការអំពាវនាវពីរដ្ឋាភិបាលកណ្តាលឱ្យពលរដ្ឋ ងាកមកសន្សំសំចៃលុយជាងមុន។ រដ្ឋបាលប្រចាំស្រុកមួយនេះ ក៏បានដាក់ចេញនូវច្បាប់ថ្មីៗ ដូចជាការកំណត់ចំនួនភ្ញៀវ និងចំនួនតុ ក្នុងពិធីរៀបមង្គលការ និងពិធីបុណ្យសព រួមទាំងការហាមឃាត់ផ្តល់អំណោយជាសាច់ប្រាក់ច្រើនជាង ២០០ យ័ន ស្មើនឹង៣១ដុល្លារផងដែរ។ យោងតាមសារាចរណែនាំថ្មីដែលដាក់ចេញកាលពីសប្តាហ៍មុនបានអះអាងថា ពិធីជប់លៀងថ្ងៃកំណើត ការដំឡើងឋានៈការងារឬឡើងគេហដ្ឋានថ្មី នឹងត្រូវហាមឃាត់ចាប់ពីខែនេះតទៅ៕ ប្រែសម្រួល៖ Vann Vann ប្រភព៖ BBC