ព័ត៌មានជាតិ
អាជីវករ និងកម្មការិនីរោងចក្រ ខេត្តតាកែវ ៧ នាក់ រកឃើញវិជ្ជមានកូវីដ-១៩
រដ្ឋបាលខេត្តតាកែវ បានបង្ហាញលទ្ធផលនៃការវិភាគវត្ថុសំណាករកមេរោគកូវីដ១៩នៅថ្ងៃទី១២ខែឧសភា ដោយបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន៧នាក់ ជាអាជីវករនិងកម្មការិនីរោងចក្រនៅស្រុកបាទី ស្រុកព្រៃកប្បាស ស្រុកគិរីវង់ ស្រុកអង្គរបូរី និងស្រុកត្រាំកក់ ខេត្តតាកែវ។ ក្នុងចំណោមអាជីវករ និងកម្មការិនីរោងចក្រទាំង៧នាក់មានស្ត្រីវ័យ ៦៧ឆ្នាំម្នាក់ រស់នៅភូមិកណ្តាល ឃុំលំពង់ ស្រុកបាទី បានស្លាប់បាត់បង់ជីវិតនៅមន្ទីរពេទ្យបង្អែកស្រុកបាទី។
រដ្ឋបាលខេត្តតាកែវ ក៏អំពាវនាវឱ្យបងប្អូនអាជីវករ ប្រជាពលរដ្ឋ និងក្រុមគ្រួសារដែលធ្លាប់ទាក់ទងដោយផ្ទាល់ និងដោយប្រយោលជាមួយអ្នកវិជ្ជមានកូវីដ១៩ទាំង៧នាក់ ត្រូវរាយការណ៍ជូនអាជ្ញាធរជាបន្ទាន់ និងប្រញាប់រួសរាន់ទៅផ្តល់សំណាកដើម្បីវិភាគរកវិរុសកូវីដ១៩ នៅតាមមណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែកដែលនៅជិតផ្ទះរៀងរាល់ម៉ោងធ្វើការ៕
អត្ថបទ៖ ឡេង ដេត
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១៩ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


