ទីស្តីការគណៈរដ្ឋមន្ត្រីនៅថ្ងៃទី១៣ ខែឧសភា បានប្រកាសថាលោកជំទាវ មាសសាឯម ដានី រដ្ឋលេខាធិការនៃទីស្តីការគណៈរដ្ឋមន្ត្រីមានវិជ្ជមានកូវីដ១៩។ លោកជំទាវ មានវ័យ៧១ឆ្នាំ បានទៅចាក់វ៉ាក់សាំងកូវីដ១៩ AstraZeneca (Covishield) ដូសទី២នៅមន្ទីរពេទ្យកាល់ម៉ែត។ ទីស្តីការគណៈរដ្ឋមន្ត្រីប្រាប់ថាលោកជំទាវ ចាប់ផ្តើមមិនស្រួលខ្លួននៅថ្ងៃទី៦-៧ ខែឧសភា និងបានធ្វើតេស្តនៅថ្ងៃទី១២ ខែឧសភា នៅគេហដ្ឋានរបស់ខ្លួន នៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ហើយរកឃើញលទ្ធផលវិជ្ជមាន។ ទីស្តីការគណៈរដ្ឋមន្ត្រីបញ្ជាក់ថាចាប់តាំងពីថ្ងៃទី១៤ខែមេសា លោកជំទាវ មាសសាឯម ដានី...
លោកវេជ្ជបណ្ឌិត Phaisan Dankhum អគ្គលេខាធិការរដ្ឋបាលចំណីអាហារ និងឱសថ (FDA) របស់ថៃ បាននិយាយថា វ៉ាក់សាំង Sinovac របស់ចិន មានសុវត្ថិភាពក្នុងការប្រើប្រាស់ ទោះបីជាមិនទាន់ត្រូវបាន ចុះបញ្ជីប្រើប្រាស់ជាបន្ទាន់ ពីអង្គការសុខភាពពិភពលោក (WHO) ក៏ដោយ ។ លោកបន្តថា “បើយោងតាមការសិក្សា ការព្យាបាលដំណាក់កាលទី ៣ នៅប្រេស៊ីល វ៉ាក់សាំងនេះ អាចការពារការឆ្លងវីរុស បានដល់ទៅ...
តួលេខផ្លូវការ រាជធានីភ្នំពេញមានអ្នកឆ្លងថ្មីត្រឹម ១៥៤ នាក់ ក្នុងរយៈពេល ២៤ ម៉ោង។ តំបន់ស្ទឹងមានជ័យ ក្នុងខណ្ឌមានជ័យ និងតំបន់ចោមចៅ ក្នុងខណ្ឌពោធិ៍សែនជាតំបន់ហានិភ័យខ្ពស់ ចំនួនការឆ្លងមានការថយចុះយ៉ាងគំហុក។ យ៉ាងណាមិញ តំបន់មួយចំនួនក្នុងខណ្ឌច្បារអំពៅ មានការផ្ទុះក្នុងស្ថានភាពគួរឲ្យប្រុងប្រយ័ត្ន ជាពិសេសនៅភូមិដើមចាន់ សង្កាត់ច្បារអំពៅ ២ ដែលរកឃើញជិត ៣០ ករណីជាការឆ្លងក្នុងសហគមន៍៕ អត្ថបទ៖ Dy Bunnara
ឧកញ៉ា ហេង សៀ បានចេញលិខិតសុំអភ័យទោសចំពោះថ្នាក់ដឹកនាំ ប្រជាពលរដ្ឋ ព្រមទាំងភរិយា និងក្រុមគ្រួសារ ដែលរូបលោកលួចមានស្នេហាជាមួយ កញ្ញា មាន ពេជ្ររីតា កន្លងមក។ ឧកញ៉ា ហេង សៀ បញ្ជាក់ទៀតថា៖ “នៅថ្ងៃកើតហេតុនេះបណ្ដាលមកពីកញ្ញ មាន ពេជ្ររីតា បានទាក់ទងឱ្យខ្ញុំមកជួប បន្ទាប់ពីគាត់បានទាមទារប្រាក់ផ្ដាច់ចំណងស្នេហាច្រើនលើសលប់ពេក ដែលបណ្ដាលឱ្យខ្ញុំបាទមិនអាចបំពេញបំណងនាងបាន ហើយក៏ខ្ញុំបាទមិននឹកស្មានថា នាងមានកាំបិតមកចាក់ខ្ញុំបាទភ្លាមៗទេ។ គួរបញ្ជាក់ផងដែរថា ថ្ងៃនេះចៅក្រមសាលាដំបូងបានចេញដីកាសម្រេចដោះលែងកញ្ញា...
រដ្ឋបាលខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ នេះបានចេញសេចក្តីប្រកាសព័ត៌មាន ស្តីអំពីការស្លាប់របស់អ្នកជំងឺកូវីដ-១៩ ជាលើកដំបូង នៅក្នុងខេត្តបាត់ដំបង។ សេចក្តីប្រកាសនោះបានបញ្ជាក់ថា អ្នកជំងឺដែលស្លាប់នោះ ឈ្មោះ THAPA RAM BAHADUR ភេទប្រុស អាយុ៦៧ឆ្នាំ ជាជនជាតិនេប៉ាល់ បានស្លាប់នៅម៉ោង ៧ និង៣០នាទីព្រឹកនេះ ដោយអ្នកជំងឺមានអាការៈខ្សោយតម្រងនោម មានជំងឺទឹកនោមផ្អែមរុំារៃ និងមានជំងឺកូវីដ-១៩។ រហូតមកដល់ពេលនេះ ខេត្តបាត់ដំបងបានរកឃើញអ្នកវិជ្ជមានកូវីដ១៩សរុបទាំងអស់ ៧១នាក់ ព្យាបាលជាសះស្បើយ ២៩នាក់ ស្លាប់១នាក់ និងកំពុងសម្រាកព្យាបាល ៤១នាក់៕ អត្ថបទ៖ សោ...
ក្រសួងសុខាភិបាល បានប្រកាសរកឃើញអ្នកឆ្លងថ្មីចំនួន ៤៤៦នាក់ទៀតនៅព្រឹកនេះ ដោយមានអ្នកជាសះស្បើយ ៩៨០ នាក់ និងស្លាប់ចំនួន ៦ នាក់។ បើផ្អែកលើតួលេខអ្នកឆ្លងប្រកាសនៅថ្ងៃនេះមានការថយចុះ ២៦ នាក់ ខណៈទិន្នន័យរបស់ក្រសួងសុខាភិបាលចេញម្សិលមិលនេះមានអ្នកឆ្លង ៤៧២ នាក់។ យ៉ាងណាមិញ អ្នកជំងឺជាសះស្បើយចេញពីមន្ទីរពេទ្យមានរហូតដល់ ៩៨០ នាក់ ជាចំនួនដ៏ច្រើនដែលជួយសម្រាលបន្ទុកការព្យាបាលនៅតាមមន្ទីរពេទ្យ។ គិតត្រឹមព្រឹក ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ ប្រទេសកម្ពុជាមានចំនួនអ្នកឆ្លងសរុប ២១...
ពលរដ្ឋនៅរដ្ឋ Ohio សហរដ្ឋអាមេរិកនឹងមានឱកាសឈ្នះរង្វាន់ជាទឹកប្រាក់១លានដុល្លារអាមេរិកដែលមានចំនួន៥រង្វាន់សម្រាប់អ្នកដែលបានទៅចាក់វ៉ាក់សាំងការពារកូវីដ-១៩ និងមានឈ្មោះផ្សងសំណាង។ ដំណឹងនេះត្រូវបានប្រកាសនៅថ្ងៃពុធដោយរដ្ឋ Ohio ដែលបានក្លាយជាវិធីទាក់ទាញមនុស្សឲ្យទៅចាក់វ៉ាក់សាំងគួរឲ្យចាប់អារម្មណ៍មួយ។ លោក Mike DeWine អភិបាលរដ្ឋបានឲ្យដឹងថា សម្រាប់គម្រោងផ្សងសំណាងនេះនឹងចាប់ផ្តើមពីថ្ងៃទី២៦ ខែឧសភា ដែលរដ្ឋនឹងធ្វើការចាប់រង្វាន់រាល់មួយសប្តាហ៍ម្តងសម្រាប់មនុស្សធំពេញវ័យដែលបានទៅចាក់វ៉ាក់សាំងការពារកូវីដ-១៩យ៉ាងហោចណាស់១ដូស។ ការចាប់ឆ្នោតផ្សងសំណាងនឹងធ្វើឡើយរយៈពេល៥ដង ដែលក្នុងមួយដង ចាប់មួយរង្វាន់៕ ប្រែសម្រួល៖ វីរបុត្រប្រភព៖ ABC