លោកក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាបបានឲ្យដឹងនៅព្រឹកថ្ងៃទី ១៤ ខែឧសភាឆ្នាំ២០២១នេះថា មានបុរសម្នាក់អាយុ៣៦ឆ្នាំ មានជំងឺទឹកនោមប្រៃរ៉ាំរ៉ៃយូរឆ្នាំ បណ្តាលឲ្យហើមខ្លួន ខូចតម្រោងនោម និងមានវិជ្ជមានកូវីដ១៩ បានទទួលមរណៈភាព នៅក្នុងមន្ទីរពេទ្យខេត្តសៀមរាប។ ជនរងគ្រោះដែលស្លាប់មានឈ្មោះ ម៉ាក ភា ភេទប្រុស អាយុ ៣៦ ឆ្នាំ ជាប្រជាពលរដ្ឋនៅភូមិប្រឡាយ ឃុំខ្នាត ស្រុកពួក ខេត្តសៀមរាប។ អ្នកជំងឺបានចូលសម្រាកពេទ្យនៅថ្ងៃទី២៦ ខែមេសា ឆ្នាំ...
«ថ្ងៃនេះ១៤ ខែ ឧសភា ២០២១ យើងរកឃើញមនុស្សទី២លាន ដែលបានទៅក្មួយស្រី ទិត ចិន្តា អាយុ ២៣ឆ្នាំ ជាកម្មការរិនីរោងចក្រ ដែលនឹងទទួលបានរង្វាន់លើកទឹកចិត្តចំនួនទឹកប្រាក់១០លានរៀលទៀត»។ នេះបើតាមការបង្ហោះលើផេកហ្វេសប៊ុកផ្លូវការរបស់ សម្ដេចតេជោ ហ៊ុន សែន នៅមុននេះបន្តិច។ គួរបញ្ជាក់ថា កាលពីថ្ងៃទី១០ ខែ កុម្ភៈ ២០២១ ឯកឧត្ដម ហ៊ុន ម៉ាណែត គឺជាបុគ្គលទី១...
រដ្ឋបាលខេត្តរតនគិរី បានសម្រេចបិទទីតាំងចំនួន១០កន្លែង ស្ថិតនៅក្នុង ឃុំលំជ័រ និងឃុំប៉ាតេ នៃស្រុកអូរយ៉ាដាវ ខេត្តរតនគិរីជាបណ្តោះអាសន្ន ចាប់ពីថ្ងៃទី១៣ រហូតដល់មានការជូនដំណឹងជាថ្មី។ ការប្រកាសបិទខ្ទប់ជាបន្ទាន់នេះ គឺបន្ទាប់ពីអាជ្ញាធរ រកឃើញបុរសម្នាក់ឈ្មោះ បឿន យុក អាយុ ៣៧ឆ្នាំ មានវិជ្ជមានកូវីដ ហើយបានពាក់ព័ន្ធផ្ទាល់នឹងទីតាំងទាំងនោះ។ អត្ថបទ៖វុទ្ធឦសាន
រដ្ឋបាលខេត្តកណ្ដាលបានបន្តអនុវត្តវិធានការរដ្ឋបាលដាក់ភូមិមួយចំនួនក្នុងស្រុកអង្គស្នួលជាតំបន់ក្រហម តំបន់លឿងទុំ និងតំបន់លឿង។ តំបន់ក្រហមមានផ្នែកខ្លះនៃភូមិស្វាយជ្រុំ និងផ្នែកខ្លះនៃភូមិអណ្តូង(លើកលែងផ្នែកខ្លះដែលកំណត់ជាតំបន់លឿងទុំ) នៃឃុំបែកចាន។ ចំណែកឯតំបន់លឿងទុំមានភូមិពងទឹក ភូមិត្នោតម្ដើម ផ្នែកខ្លះនៃភូមិស្វាយជ្រុំ (ស្ថិតនៅប៉ែកខាងជើងចាប់ពីផ្លូវចូលភូមិផ្នែកខាងកើតជាប់ផ្លូវជាតិលេខ៤) និងផ្នែកខ្លះនៃភូមិអណ្តូង នៃឃុំបែកចាន។ រីឯតំបន់លឿង មានភូមិកម្ពោតស្បូវ ភូមិព្រៃបឹង ភូមិចក នៃឃុំបែកចាន និងភូមិព្រៃពពេលនៃឃុំពើក៕ អត្ថបទ៖ សំអឿន
នៅព្រឹកនេះ ស្នងការដ្ឋាននគរបាលខេត្តតាកែវ បានចេញសេចក្ដីប្រកាសថ្មីមួយ ស្ដីពីចំនួនអ្នកឆ្លងកូវីដថ្មី ត្រូវបានរកឃើញរហូតដល់ទៅ ៤៥នាក់ (ស្រី ៣៨នាក់) នៅមណ្ឌលចត្តាឡីស័កឃុំបាកាម ឃុំពោធិ៍រំចាក និងឃុំស្នោ ស្រុកព្រៃកប្បាស។ អ្នកវិជ្ជមានទាំង ៤៥នាក់នោះ សុទ្ធតែជាបុគ្គលិកធ្វើការនៅរោងចក្រ សាន់ បូ។ នេះបើយោងតាមការជូនដំណឹងរបស់ស្នងការដ្ឋាននគរបាលខេត្តតាកែវ នៅថ្ងៃទី១៣ ឧសភា ២០២១។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចេញសារលិខិតថ្វាយព្រះពរព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាស នៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុ គម្រប់៦៨ព្រះវស្សា យាងចូល ៦៩ព្រះវស្សា។
ក្រសួងធនធានទឹក និង ឧតុនិយម បានចេញសេចក្តីជូនដំណឹងបន្ថែមស្តីពីធាតុអាកាស បណ្តុំសម្ពាធទាប រួមជាមួយនឹងខ្យល់និរតីដែលបក់ពីឈូងសមុទ្រថៃ នឹងមានឥទ្ធិពលខ្លាំងមកលើកម្ពុជាចាប់ពីថ្ងៃទី១៤-១៦ ឧសភា ឆ្នាំ២០២១នេះ។ អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋ មានការប្រុងប្រយ័ត្នឱ្យបានខ្ពស់៕ កែសម្រួលដោយ ៖ នាគព័ន្ធ