ជំនឿសង់ផ្ទះថ្មីតាម​ថ្ងៃ​ទាំង៧ ​ មួយណាមានរាសីល្អជាងគេ?
Connect with us
Helistar Cambodia - Helicopter Charter Services

ជំនឿ

​ជំនឿសង់ផ្ទះថ្មីតាម​ថ្ងៃ​ទាំង៧ ​ មួយណាមានរាសីល្អជាងគេ?

បានផុស

នៅ

ថ្ងៃអាទិត្យ​៖ ​សង់ផ្ទះថ្មីថ្ងៃនេះ ជោគរាសីទាយថា ទ្រព្យសម្បត្ដិហូរចូលមធ្យម តែអាចសល់ប្រាក់សន្សំច្រើន​ វាសនា​បុណ្យ​ស័ក្ដិ​កើតឡើង​ ​សម្បូរ​ទៅដោយ​មិ​ត្ដ​ភក្ដិ ​និងមានញាតិមិត្ត​ស្រឡាញ់​រាប់អានគ្រប់ទិសទី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Cambodia Traditional House - Shore Excursions Asia

ថ្ងៃ​ចន្ទ​៖ ​ ​ថ្ងៃ​ចន្ទដើមទ្រព្យ លាភសក្ការៈហូរចូលមិនខ្វះ ​រកបានមក​ទុកដាក់​គង់វង្ស។ ប៉ុន្តែ​អភ័ព្វ​ញាតិ​ជិតឆ្ងាយ បើ​សេពគប់​មិ​ត្ដ​ភក្ដិ ល្អ​តែ​ដំបូង លុះ​ចុងក្រោយ​ទៅ ​ច្រើន​សោះអង្គើយ​ដាក់​គ្នា។

ថ្ងៃ​អង្គារ​៖ ថ្ងៃអង្គារមិនចង្រៃដូចធ្លាប់ឮទេ។ សង់ផ្ទះថ្មីថ្ងៃនេះលាភសក្ការៈ​កើនច្រើន​ជានិច្ច ហើយក៏​រក្សាទ្រព្យ​សម្បត្ដិ​គ​ង់​វង្សបានល្អ។ វាក៏ជាថ្ងៃដែលសម្បូរ​អ្នកផង​រាប់រក ប៉ុន្តែពឹងពាក់គេវិញពិបាកបន្តិច។

Home khmer | 3D Warehouse

ថ្ងៃ​ពុធ​៖ ជាថ្ងៃនៃការបន្សល់​ទ្រព្យសម្បត្ដិ​ច្រើននៅក្នុងផ្ទះ គ្រួសាររកស៊ីធូរ។ យ៉ាងណាមិញ ការសេពគប់​មិ​ត្ដ​ភក្ដិ ច្រើន​មិនសូវ​សមប្រកប មាន​គេ​ច្រណែន​និន្ទាឈ្នានីស។

ថ្ងៃ​ព្រហស្បតិ៍​៖ ថ្ងៃនេះ រកលុយកាក់មិនសូវសល់ តែយីអ៊ុនក៏មិនដាក់ពេកដែរ បើសិនកុំបៀតជាមួយល្បែងស៊ីសង។ រីឯញាតិមិត្ត មានអ្នកផង​ទាំងពួង​ចោម​ស្រឡាញ់​រាប់អាន មានអ្នកតាមជួយទំនុកបម្រុងរាល់ពេលជួបការលំបាក។

Cambodia House 2017 | 3D Warehouse

ថ្ងៃ​សុក្រ​៖ សង់ផ្ទះថ្មីឬរើចូលនៅផ្ទះថ្មីថ្ងៃនេះ នឹងមាន​គេ​នាំ​លាភ​យកមក​ឱ្យ​ជារឿយៗ សម្បូរ​ទៅដោយ​ទ្រព្យសម្បត្ដិ​ថ្កុំថ្កើង​រុងរឿង។ ​ញាតិការខ្សត់បន្តិច ប៉ុន្តែអ្នកនឹងជួបតែមនុស្សល្អជុំវិញខ្លួន។

ថ្ងៃ​សៅរ៍​៖ វាជាថ្ងៃមិនល្អសម្រាប់សង់គេហដ្ឋានថ្មីឡើយ។ ទំនាយថា បើសិនសង់ផ្ទះថ្មីថ្ងៃនេះ ​អ្នកនឹងជួបបណ្ដាសារ រកស៊ីមិនឡើង រីឯមាសប្រាក់ហូរចេញមិនឈប់។ ចំណែកបងប្អូន ​និងការ​សេពគប់​មិ​ត្ដ​ភឿន​នឹង​នាំទុក្ខ​ភ័យ​ដល់​ខ្លួន៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ the spruce

ចុចអាន៖ មិន​ជឿ​កុំ​ប្រមាថ ចាស់ៗហាមមិនឲ្យឈ្លោះជាមួយជាងដាច់​ខាត​ ពេលសង់ផ្ទះ

ចុចអាន៖ ក្បួនហុងស៊ុយមុនទិញគេហដ្ឋានថ្មី​ ដើម្បីនាំជោគលាភដល់ម្ចាស់ផ្ទះ

ចុចអាន៖ ពណ៌សម្រាប់លាបគេហដ្ឋានឬការិយាល័យ ក៏ជាហុងស៊ុយ​ជួយ​លើករាសី​ដល់ម្ចាស់ដែរ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services