Connect with us

វប្បធម៌ ជំនឿ

ក្បួនហុងស៊ុយមុនទិញគេហដ្ឋានថ្មី​ ដើម្បីនាំជោគលាភដល់ម្ចាស់ផ្ទះ

បានផុស

នៅ

ការមើលហុងស៊ុយមុនសម្រេចចិត្តទិញផ្ទះថ្មី ជារឿងសំខាន់ដែលត្រូវគិតគូរ ​ដោយចានមិនបាន។ ហុងស៊ុយល្អអាចទាក់ទាញថាមពលវិជ្ជមានមកចូលផ្ទះ នាំមកនូវក្ដីសុខសប្បាយ សុខុមាលភាព លុយកាក់ហូរចូល និងសុភមង្គលដល់ក្រុមគ្រួសារ។ 

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទីតាំង៖ ផ្ទះថ្មីមិនគួរជាទីតាំងនៅជិតទន្លេឬប្រភពទឹកធំៗទេ។ បើតាមជំនឿជនជាតិចិន គេចាត់ទុកជាហុងស៊ុយមិនល្អ ព្រោះថាមពលរបស់ទឹកមានលើសលប់ នឹងជះផលប៉ះពាល់ចំពោះសុខភាព ជោគលាភ រហូតដល់ឋានៈជីវភាពរស់នៅទៀតផង។

ទិស៖ ផ្ទះត្រូវតែបែរមុខទៅខាងកើត ពេលពន្លឺព្រះអាទិត្យរះមកចំ មានន័យថា មានហុងស៊ុយ ។ ផ្ទុយទៅវិញបើផ្ទះបែរទៅលិច ពេលព្រះអាទិត្យចាំងមក ដូចនាំរឿងក្តៅក្រហាយ។ វាក៏អាចបែរមុខទៅខាងត្បូង ឬខាងជើងអាស្រ័យលើជោគជតារាសីម្ចាស់ផ្ទះ។

បរិវេណ៖ កន្លែងណានៅជិតលូទឹក កន្លែងកប់សព ឬប៉ាឆា មិនគួរទិញមកឡើយ ដោយសារទីតាំងទាំងនោះ អាចនាំសំណាងអាក្រក់មកឲ្យម្ចាស់ផ្ទះ។ មួយវិញទៀត ហាម ​មាន​បង្គោល​ឬ​សសរ​នៅ​ឈរ​ចំ​ពី​មុខ​ផ្ទះ​​ឱ្យសោះ។​

ផ្លូវ៖ ទិញផ្ទះនៅទីណាក៏ដោយ ​មិនគួររើសទីតាំងមាន​​ខ្សែ​ផ្លូវ​បុក​ចំ​មក​ចូល​ផ្ទះ​ ​ជាដាច់ខាត ព្រោះជោគជតាអ្នកជាម្ចាស់នឹងជួបជំងឺតម្កាត់ ឫជួបគ្រោះភ័យ។

ទ្វារ៖ ​ ​កុំ​ទិញផ្ទះដែលមាន​ដើមឈើ​នៅ​ចំ​ពីមុខ​ខ្លោងទ្វារ​ធំ​ចូលផ្ទះ ព្រោះ​អ្នករស់នៅ​ក្នុង​ផ្ទះ​នឹងមិន​បាន​សុខ​សប្បាយឡើយ។​

ផ្ទះបាយ៖ យកល្អ មិនគួរទិញផ្ទះដែលមានផ្ទះបាយស្ថិតនៅទិសខាងលិចឆៀងខាងជើងទេ ព្រោះអាចនឹងផ្ដល់គ្រោះដល់អ្នកជាឪពុក។ ដូច្នេះ បើមានករណីនេះកើតឡើង គួរផ្លាស់ប្តូរទីតាំងផ្ទះបាយទាំងមូលតែម្តង៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ the spruce

ចុចអាន៖ ស្វែងយល់ ហុងស៊ុយយ័ន្ត ៨ ទិសតាមជំនឿតៃវ៉ាន់ ដើម្បីកាត់គ្រោះខ្លួនឯង

ចុចអាន៖ មិនចង់នាំគ្រោះចូលផ្ទះ ហាមដាំប្រទាលពស់ក្រាយនៅ​កន្លែង២នេះដាច់ខាត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ៦ ថ្ងៃ មុន

លេចមុខតួឯកប្រុសក្នុងរឿង “កងដៃចាំស្នេហ៍” ស្នាងភ្នួស​ សុំឲ្យគ្រប់គ្នាអហោសិកម្ម

ចរាចរណ៍៣ ថ្ងៃ មុន

ឆ្នាំ២០២៣ ខេត្តកំពង់ចាម មានអ្នកស្លាប់ព្រោះគ្រោះថ្នាក់ចរាចរណ៍ជាង១រយនាក់ និងរបួសជាង២រយនាក់

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

យន្តហោះក្រុមហ៊ុនអាកាសចរណ៍ Jetstar មួយគ្រឿង បុកគ្នាជាមួយរថយន្តសន្តិសុខអាកាសយាដ្ឋាន

ព័ត៌មានជាតិ៦ ម៉ោង មុន

សម្តេចតេជោ ហ៊ុន សែន សម្រេចជួយកសាងកុដិ-ទិញដីពង្រីកវត្តសម្រាប់ព្រះសង្ឃ និងកូននេនសីហា

ព័ត៌មានជាតិ៥ ថ្ងៃ មុន

មន្រ្តី​ក្រសួង​បកស្រាយវីដេអូរថភ្លើង​បើក​​​លើ​​ផ្លូវជាតិ ពលរដ្ឋ​សង្ស័យបើក​ខុស​បច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម