វប្បធម៌ ជំនឿ
ទំនាយឆ្នាំ២០២៥ របស់លោកយាយ Baba Vanga ព្រឺព្រួចជាងទំនាយមុនៗ
មនុស្សមួយចំនួនប្រហែលជាស្គាល់ឈ្មោះ Baba Vanga ហើយ! គាត់ជាលោកយាយពិការភ្នែកម្នាក់ ដែលមានសមត្ថភាពទស្សន៍ទាយអំពីហេតុការណ៍អនាគត ជាមួយអត្រាត្រឹមត្រូវ រហូតដល់ទៅ៨៥ភាគរយឯណោះ។

ជនជាតិប៊ុលហ្គារីរូបនេះ មានឈ្មោះពិត Vangelia Gushterova ត្រូវពិការភ្នែកនៅអាយុ១២ឆ្នាំហើយអះអាងនាពេលនោះថា គាត់ទទួលអំណោយដ៏កម្រពីព្រះ ដោយអាចមើលឃើញអនាគត ប៉ុន្តែគាត់បានទទួលមរណភាពទៅហើយនៅឆ្នាំ១៩៩៦ ក្នុងអាយុ៨៤ឆ្នាំ។
ហេតុការណ៍ធំៗជាច្រើន ដែលគាត់ទាយត្រូវមានដូចជាការរំលាយសហភាពសូវៀត, ការវាយប្រហារភេរវកម្មថ្ងៃទី១១ខែកញ្ញាឆ្នាំ២០០១, ការសោយទិវង្គតរបស់ព្រះនាង Diana, គ្រោះមហន្តរាយ Chernobyl, រលកយក្សស៊ូណាមិ រញ្ជួយដី និងដំណោះស្រាយចំពោះជំងឺមហារីកជាដើម។

នៅឆ្នាំ២០២៥ខាងមុខ លោកយាយក៏បានបន្សល់ទុកទំនាយផងដែរ ហើយទំនាយនោះទៀតសោត ត្រូវបានគេចាត់ទុកថាជាទំនាយដ៏ព្រឺព្រួចជាងពេលណាណាទាំងអស់។
ក្នុងទំនាយ, អវសានពិភពលោក គឺចាប់ផ្តើមពីឆ្នាំ២០២៥ទៅ ត្បិតមនុស្សលោកនឹងមិនទាន់ផុតរលត់ទាំងស្រុងរហូតដល់ឆ្នាំ៥០៧៩ក៏ដោយ។ មិនត្រឹមប៉ុណ្ណឹង លោកយាយទាយទៀតថា ជម្លោះនៅអឺរ៉ុបនឹងធ្វើឲ្យអន្តរាយដល់ប្រជាជនទ្វីបនេះតែម្តង។
ទំនាយនេះ ធ្វើឲ្យគេបារម្ភខ្លាំងព្រោះថា បច្ចុប្បន្នទ្វីបអឺរ៉ុប កំពុងមានជម្លោះនិងភាពតានតឹងភូមិសាស្ត្រនយោបាយ រួចទៅហើយ។
ទោះបីជាយ៉ាងណាក៏ដោយ ទាំងនេះគ្រាន់តែជាទំនាយប៉ុណ្ណោះ!
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ លោកយាយ Baba Vanga ទាយត្រូវមួយរឿងទៀតហើយ សម្រាប់ឆ្នាំនេះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


