វប្បធម៌ ជំនឿ
លោកយាយ Baba Vanga ទាយត្រូវមួយរឿងទៀតហើយ សម្រាប់ឆ្នាំនេះ
បន្ទាប់ពីប្រទេសជប៉ុនជួបគ្រោះរញ្ជួយដី ពិតដូចទំនាយរបស់លោកយាយ Baba Vanga មែននោះ ពេលនេះគេដឹងថា ទំនាយរបស់លោកយាយពិការភ្នែកសញ្ជាតិប៊ុលហ្គារី សម្រាប់ឆ្នាំ២០២៤ បានក្លាយជាការពិតមួយទៀតហើយ។

នោះគឺជាទំនាយអំពីដំណោះស្រាយចំពោះជំងឺមហារីក ពោលគឺកាលពីពេលថ្មីៗ ប្រទេសឥណ្ឌា បានប្រកាសពីភាគជោគជ័យផលិតបានថ្នាំព្យាបាលជំងឺមហារីកក្នុងតម្លៃថោក មួយគ្រាប់ត្រឹម១ដុល្លារប៉ុណ្ណោះ ហើយថ្នាំនេះទៀតសោត នឹងដាក់លក់លើទីផ្សារក្នុងរង្វង់ខែកក្កដា ឬមិថុនាខាងមុខ ប្រសិនបើទទួលបានការអនុញ្ញាតពេញសិទ្ធិ។
វិទ្យាស្ថាន TATA នៅទីក្រុង បុមបៃ បានខិតខំស្រាវជ្រាវអស់រយៈពេលមួយទសវត្សរ៍ ទើបផលិតបានថ្នាំគ្រាប់ឈ្មោះ R+Cu បាន។ ថ្នាំនេះ មានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្មដូចជា រ៉េសវេរ៉ាត្រុលនិងទង់ដែង ដែលអាចបង្កើត “រ៉ាឌីកាល់អុកស៊ីសែន” ប្រឆាំងមហារីក។

លើសពីនេះ ថ្នាំ R+Cu មានសមត្ថភាពការពារកោសិកាងាប់ក្នុងខ្លួនមនុស្ស មិនឲ្យប្រែក្លាយមនុស្សមានសុខភាពល្អ ទៅជាអ្នកកើតមហារីក ហើយរារាំងចលនានៃកោសិកាមហារីក មិនឲ្យរាលដាលពីផ្នែកមួយទៅផ្នែកមួយទៀតនៃរាងកាយ ដែលគេស្គាល់ថា “Metastasis”។
ក្រុមអ្នកស្រាវជ្រាវបញ្ជាក់ថា ថ្នាំនេះអាចមានប្រសិទ្ធភាពក្នុងការព្យាបាលមហារីកលំពែង សួត និងមាត់ ហើយវាកំពុងរង់ចាំការយល់ព្រមពីអាជ្ញាធរសុវត្ថិភាពចំណីអាហារ និងស្តង់ដារឥណ្ឌា (FSSAI) មុនដាក់លក់លើទីផ្សារ។

សូមបញ្ជាក់ជាថ្មី លោកយាយ Baba Vanga បានបន្សល់ទុកទំនាយចំនួន៦ចំណុច សម្រាប់ឆ្នាំ២០២៤នេះ ដូចជាការអភិវឌ្ឍកំព្យូទ័រកង់ទិច វិបត្តិសេដ្ឋកិច្ច លោកដូណាល់ត្រាំឆ្លងជំងឺអាថ៌កំបាំង ដំណោះស្រាយចំពោះជំងឺមហារីក គ្រោះធម្មជាតិនៅតំបន់ប៉ាស៊ីហ្វិក និងយុគសម័យប្រេងឈានដល់ទីបញ្ចប់។
លោកយាយដែលមានឈ្មោះពិត Vangelia Gushterova បានបង្កភាពល្បីល្បាញដោយទាយត្រូវក្នុងអត្រាជាង៨០% ជាពិសេសគាត់ទាយឆុតអំពីការវាយប្រហារភេរវកម្មថ្ងៃ១១ខែកញ្ញានៅសហរដ្ឋអាមេរិក, ការចាកចេញរបស់អង់គ្លេសពីសហភាពអឺរ៉ុប, ការសោយទិវង្គតរបស់ម្ចាស់ក្សត្រី Diana និងតំណែងជាប្រធានាធិបតីរបស់លោក Barack Obama៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


