Connect with us

វប្បធម៌ ជំនឿ

ខណៈ កម្ពុជា ​កំពុងប្រារព្ធបុណ្យភ្ជុំបិណ្ឌ ប្រទេសអាស៊ីណាខ្លះមានពិធីនេះស្រដៀងខ្មែរដែរ

បានផុស

នៅ

ប្រជាជនកម្ពុជាកំពុងប្រារព្ធពិធីបុណ្យភ្ជុំបុណ្យជាបណ្ដើរៗ ជាក់ស្ដែងនេះ ខណៈប្រជាជនខ្មែរកាន់ព្រះពុទ្ធសាសនា បានចាប់ផ្ដើមកាន់បិណ្ឌ ក៏មានបណ្ដាប្រទេសអាស៊ីមួយចំនួនទៀត មានវប្បធម៌ស្រដៀងជាមួយយើងដែរ។

ខាងក្រោម​នេះ ​គឺ​ជា​ប្រទេស​អាស៊ី​ជិត​ខាង​យើង​ខ្លះៗ មាន​ទំនៀមទម្លាប់​ធ្វើ​ចង្ហាន់​និង​បាយ​សម្ល​សែន​ដល់​ខ្មោច​អនាថា ​ឬ​ញាតិ​សន្ដាន​ដែល​បាន​ចែក​ឋាន​ទៅ​កាន់​បរលោក។

១ នៅ​វៀតណាមពិធី​​នេះ​គេ​ហៅ Tết Trung Nguyên ឬ​បុណ្យខ្មោច​ ដែល​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ខែ​តាម​ចន្ទគតិ ​(ខែ​កក្កដា ឬ​សីហា) ជាពិសេស​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ ជា​ពេលវេលា​សម្រាប់​ការ​លើកលែង​ទោស​ដល់​ព្រលឹង​ដែល​មាន​ទោស​ ហើយ​បាន​ដោះលែង​ពី​នរក។ ចំណែក​ជនអនាថា​ នឹង​ទទួល​បាន​អាហារ​ពី​អ្នក​មាន​ទឹកចិត្ត​សប្បុរស​ក្នុង​ថ្ងៃ​នោះ​ដែរ។ អំឡុង​ពិធី​នេះ​កើតឡើង ​ជនជាតិ​វៀតណាម​ក៏​បាន​ធ្វើ​បុណ្យ​ដោយ​ការ​ដោះលែង​សត្វស្លាប ​និង​ត្រី ​រួម​ទាំង​ការ​ធ្វើ​ចង្ហាន់​ទៅ​ប្រគេន​ព្រះសង្ឃ​ផង​ដែរ។

វៀតណាម
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

២ បុណ្យ Boun Ho Khao Padabdine នៅ​ប្រទេស​ឡាវ​​ គេ​ធ្វើឡើង​នៅ​ខែ​ កញ្ញា ​រៀងរាល់​ឆ្នាំ​ ​​​រយៈ​ពេល​ពីរ​សប្ដាហ៍។ ក្នុង​អំឡុង​ពេល​នេះ​ ​គេ​ជឿ​ថា​ ខ្មោច​ដែល​ស្រេក​ឃ្លាន​ត្រូវ​បាន​ដោះលែង​ពី​នរក ​ហើយ​ចូល​ក្នុង​ពិភព​របស់​មនុស្ស​ដើម្បី​តាម​រក​សាច់ញាតិ។

ប្រទេសឡាវ​​

យោង​តាម​សិក្ខាបទ​របស់​ព្រះពុទ្ធ​ ការ​ចូល​វស្សា​របស់ពុទ្ធសាសនិក​គឺជា​ពេលល្អ​ដើម្បី​ចៀសវាង​អំពើ​អាក្រក់។ ពុទ្ធសាសនិក​គួរ​អនុវត្ត​ព្រះធម៌៖ ការ​គោរព​តាម​បញ្ញត្តិ ៥ ប្រការ​របស់​ព្រះពុទ្ធ ការ​ធ្វើ​សមាធិ​និង​ការ​ធ្វើទាន។
បុណ្យ Boun Ho Khao Padabdine មានន័យថា ​ខ្ចប់​អាហារ​ ហើយ​ដាក់នៅលើដីទុកចោល​ឲ្យ​ខ្មោច ឬ​​ពូន​បាយ​បិណ្ឌ​ជា​រាង​មូល​ដូច​កម្ពុជា​យើង​ដែរ ដើម្បី​សែន​សម្រាប់​ខ្មោច​ដែល​ស្រេក​ឃ្លាន។

៣ បុណ្យ mataka dānēs ឬ matakadānaya នៅ​ស្រីលង្កា​ ធ្វើ​ឡើងក្រោយ ៧ថ្ងៃ ​បី​ខែ​និងខួប​មួយឆ្នាំ ​បន្ទាប់ពីថ្ងៃស្លាប់របស់មនុស្សម្នាក់ ហើយគេនឹងធ្វើ​ម្ហូប​អាហារ​​សែនចំពោះខ្មោច​ដែល​ស្រេកឃ្លានទាំងនោះ។ វាគឺជាពិធីមួយ​ដែលត្រូវបានធ្វើឡើង​បន្ទាប់​ពីការស្លាប់​ ជាផ្នែក​មួយ​នៃ​ពិធី​បូជា​សព​តាម​បែប​ព្រះពុទ្ធសាសនា​របស់​ស្រីលង្កា។ ជាទូទៅជនជាតិមួយនេះ នឹងធ្វើអាហារ នៅថ្ងៃទីប្រាំពីរ ដោយទុកនៅក្នុងសួនច្បារចោល ដើម្បីបានដល់ដល់វិញ្ញាណក្ខន្ធ​សាច់ញាតិ​ដែល​បាន​ស្លាប់ឬខ្មោចអនាថាផ្សេងទៀត។

​ស្រីលង្កា​

អ្នកស្លាប់ដែលមិនអាចទៅដល់ឋានសួគ៌​​ នឹងក្លាយជាខ្មោចស្រែកឃ្លាន ហើយត្រូវបានមនុស្សនៅជុំវិញភ័យខ្លាច ព្រោះគេជឿថា អាចបង្កឲ្យមានជំងឺនិងគ្រោះមហន្តរាយផ្សេងៗដល់អ្នករស់នៅ។ ព្រះសង្ឃនឹងនិមន្តទៅសូត្រធម៌ ដើម្បីបញ្ជៀសវិញ្ញាណកុំឲ្យមករញ៉េរញ៉ក្នុងពិភពមនុស្ស។ ពិធីនេះត្រូវបានអនុវត្តនៅប្រទេសថៃ និង មីយ៉ាន់ម៉ា ហើយត្រូវបានអនុវត្តផងដែរនៅក្នុងពិធីបុណ្យខ្មោច ដែលត្រូវបានគេសង្កេតឃើញនៅក្នុងប្រទេសអាស៊ីដទៃទៀត។

៤ នៅ​ប្រទេស​ថៃពិធី​បុណ្យ​នេះ​មាន​រយៈពេល ១៥ ថ្ងៃ​ ដែល​គេ​ស្គាល់​ថា​ជា​បុណ្យ Sat Thai ប្រារព្ធ​ធ្វើ​នៅ​ចន្លោះ​ខែ​កញ្ញា​និង​តុលា ​ជា​ពិសេស​នៅ​ភាគ​ខាងត្បូង​នៃ​ខេត្ត Nakhon Si Thammarat ។ ដូចជា​ពិធី​បុណ្យ​ប្រពៃណី​និង​ទំនៀមទម្លាប់​ដែល​ពាក់ព័ន្ធ​នៅ​ក្នុង​តំបន់​ផ្សេង​ទៀត​នៃ​អាស៊ី​ អ្នក​ស្លាប់​ត្រូវ​បាន​គេ​ជឿ​ថា​នឹង​ត្រលប់​មក​ពិភព​មនុស្ស​វិញរយៈពេល១៥ថ្ងៃ ​ហើយ​ញាតិ​សន្ដាន​របស់​ពួក​នឹង​ធ្វើ​អាហារ​យក​ទៅ​ប្រគេន​ព្រះសង្ឃ​ដូច​នៅ​កម្ពុជា​យើង​ដែរ។

​ប្រទេស​ថៃ

៥ បុណ្យ Obon ធ្វើ​ឡើង​ក្នុង​ប្រទេស​ជប៉ុន​ នៅ​រៀង​រាល់​ថ្ងៃ​ទី ១៥ នៃ​ខែ​ចន្ទគតិ​ទី ៧ (ខែ​កក្កដា ឬ​សីហា) ។ ពិធី​បុណ្យ​នេះ​ធ្វើ​ឡើង ​ដើម្បី​រំលឹក​គុណ​ដល់​ព្រលឹង​ដូន​តា​ដែល​បាន​ស្លាប់​ទៅ។ នៅ​ពេល​ប្រារព្ធ​ពិធី​បុណ្យ​ម្ដង​ៗ ប្រជាជន​ជប៉ុន​ជា​ច្រើន​បាន​ត្រលប់​ទៅ​ស្រុក​កំណើត​របស់​ខ្លួន ដើម្បី​ជួប​ជុំ​គ្រួសារ និង​មិត្តភ័ក្ដិ​ខ្លួន​។ ក្នុង​ពិធី​នេះ​ផង​ដែរ មាន​ការ​រាំ​បែប​ប្រពៃណី​ជប៉ុន ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា Bon-Odori ដើម្បី​ស្វាគមន៍​ព្រលឹង​ និង​បណ្ដែត​គោម​ដើម្បី​រំលឹក​គុណ​ដល់​ព្រលឹង​ទាំង​នោះ។

ប្រទេស​ជប៉ុន

៦ បុណ្យ Chuseok ធ្វើ​ឡើង​ក្នុង​ប្រទេស​កូរ៉េ​ទាំង​ពីរ ​នៅ​ខែ​ទី​៨ នៃ​ប្រតិទិន​ចន្ទគតិ​(ខែ​កញ្ញា ឬ​តុលា)។ ដូច​បណ្ដា​បុណ្យ​ខាង​លើ​ដែរ ពិធី​បុណ្យ​នេះ​ធ្វើ​ឡើង​ដើម្បី​គោរព​ព្រលឹង​ដូនតា​ដែល​បាន​ទទួល​អនិច្ចកម្ម​ទៅ។ ក្នុង​ពិធី​នេះ​ដែរ ប្រជាជន​កូរ៉េ បាន​ជួប​ជុំ​គ្នា​របស់​ខ្លួន​ដើម្បី​ហូប​អាហារ​ជុំ​គ្នា សម្អាត​ផ្នូរ​ដូន​តា​របស់​ខ្លួន និង​ធ្វើ​ការ​រាំ​របាំ​បុរាណ ព្រម​ទាំង​លេង​ល្បែង​ប្រជាប្រិយ​របស់​ខ្លួន​ផង​ដែរ។

​ប្រទេស​កូរ៉េខាងត្បូងនិងខាងជើង​

៧ បុណ្យ​សែន​ក្បាល​ទឹក ធ្វើ​ឡើង​ក្នុង​ប្រទេស​ចិន និង​បណ្ដា​ប្រទេស ឬ​ទី​ក្រុង​នានា ដែល​មាន​ជនជាតិ​នេះ​រស់​នៅ​ច្រើន នា​រៀងរាល់​ថ្ងៃ​ទី​១៥ នៃ​ខែ​ទី ៧ នៃ​ប្រតិទិន​ចន្ទគតិ (ខែ​កក្កដា ឬ​សីហា)។ ក្នុង​ពិធី​នេះ​ គេ​ឃើញ​មាន​ការ​អុជ​គោម ដុត​ក្រដាស​ប្រាក់​ក្លែង​ក្លាយ​និង​របស់​របរ​ប្រើ​ប្រាស់​ផ្សេងៗ ក៏​ដូច​ជា ការ​សែន​ម្ហូប​ចំណី ដើម្បី​រំលឹក​គុណ​ដល់​ដូនតា​ដែល​បាន​ចែក​ឋាន​ទៅ ហើយ​ការ​មាន​សែន​អាហារ​បន្តិច​បន្តួច​នៅ​ក្រៅ​ផ្ទះ​ដល់​ព្រលឹង​អនាថា​អត់​ឃ្លាន​មួយ​ចំនួន​ដើម្បី​ធ្វើ​ឲ្យ​ព្រលឹង​នេះ​សប្បាយ​ចិត្ត៕

​ប្រទេស​ចិន

ប្រែសម្រួល ៖ សាង ស្រីល័ក្ខ

ចុចអាន៖តាមជំនឿដូនតាខ្មែរ ការពូនភ្នំខ្សាច់ ពិតជាអាចផ្ដាច់កម្មពៀរចាស់ៗពីអតីតជាតិបានពិតមែន

ចុចអាន​៖អត្ថន័យ ៣ សំខាន់បំផុត ទាក់ទងនឹងការពូនភ្នំខ្សាច់ក្នុងរដូវដាក់បិណ្ឌ

ចុចអាន៖ហេតុអ្វីគេចាត់ទុកបិណ្ឌ ១ និងភ្ជុំធំ ជាថ្ងៃសំខាន់មិនអាចអាក់ខានបាន?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

កូវីដបំប្លែងខ្លួនឆ្លងលឿន កំពុងវាយលុកប្រទេសជិតខាងកម្ពុជា ដល់ថ្នាក់មានអ្នកស្លាប់

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

តើវិបត្តិនៅសមុទ្រក្រហម បង្កឱ្យមានផលប៉ះពាល់អ្វីខ្លះដល់សហភាពអ៊ឺរ៉ុប?

ព័ត៌មានជាតិ៩ ម៉ោង មុន

លោក ហេង សួរ ដឹកនាំ​កិច្ចប្រជុំ​អន្តរក្រសួង​ស្តីពី​វិធាន​ការរួម​ដើម្បី​ទប់ស្កាត់​អគ្គិភ័យ​ក្នុង​វិស័យ​កម្ម​មន្ត​សាល និង​ឧស្សាហកម្ម​ទេសចរណ៍

ចរាចរណ៍១០ ម៉ោង មុន

ឆ្នាំ២០២៣ ខេត្តកំពង់ចាម មានអ្នកស្លាប់ព្រោះគ្រោះថ្នាក់ចរាចរណ៍ជាង១រយនាក់ និងរបួសជាង២រយនាក់

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ជប៉ុន កាត់ទោសប្រហារជីវិតបុរសម្នាក់ ក្នុងករណីដុតស្ទូឌីយូគំនូរជីវចល KyoAni សម្លាប់មនុស្សជាង ៣០នាក់

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

ក្មេងស្រីហ្វីលីពីន-កូរ៉េ ដែលត្រូវសេដ្ឋីឌូបៃយកទៅចិញ្ចឹម ពេលនេះមានស្ថានភាពបែបណាហើយ?

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

លេចមុខតួឯកប្រុសក្នុងរឿង “កងដៃចាំស្នេហ៍” ស្នាងភ្នួស​ សុំឲ្យគ្រប់គ្នាអហោសិកម្ម

ចរាចរណ៍៥ ថ្ងៃ មុន

ករណី​បុករះ​ស្លាប់​៤នាក់​នៅ​ស្ពាន​អាកាស​ឫស្សី​កែវ​ មាន​ម្នាក់​ជា​និស្សិត​ពូកែ​ជំនាញ​ស្ថាបត្យកម្ម និង​នគរូបនីយវិទ្យា

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

យន្តហោះក្រុមហ៊ុនអាកាសចរណ៍ Jetstar មួយគ្រឿង បុកគ្នាជាមួយរថយន្តសន្តិសុខអាកាសយាដ្ឋាន

ព័ត៌មានជាតិ៦ ថ្ងៃ មុន

គម្រោង​ទឹកស្អាត​ធំបំផុត​ចាយ​ទុនជាង ១០០ លាន​​ដុល្លារ​នៅ​បាក់ខែង ​គ្រោង​​ចាប់ផ្តើម​សាងសង់​

Sokha Hotels

ព័ត៌មានពេញនិយម