ហេតុអ្វីគេចាត់ទុកបិណ្ឌ ១ និងភ្ជុំធំ ជាថ្ងៃសំខាន់មិនអាចអាក់ខានបាន?
Connect with us
Helistar Cambodia - Helicopter Charter Services

ជំនឿ

ហេតុអ្វីគេចាត់ទុកបិណ្ឌ ១ និងភ្ជុំធំ ជាថ្ងៃសំខាន់មិនអាចអាក់ខានបាន?

បានផុស

នៅ

ចំពោះ​អ្នក​កាន់​ព្រះពុទ្ធ​សាសនា​នៅ​ក្នុង​ប្រទេស​កម្ពុជា​​ ប្រាកដជា​បាន​ដឹង​ច្បាស់​ពី​ប្រពៃណី​ទំនៀមទម្លាប់​ និង​ការ​ប្រារព្ធ​ពិធី​ទៅ​តាម​ជំនឿ​​ពី​បរម​បុរាណ​រៀងមក។ ជាក់ស្ដែងថ្ងៃនេះ គឺជាថ្ងៃកាន់បិណ្ឌទី ១ តាមវត្តអារាមនីមួយៗ នឹងឮសូរសណ្ដាប់​ធម៌​ទេសនារបស់​ព្រះសង្ឃ​ និងការ​ឲ្យ​ពរ​ ពី​តាជី​ យាយជី​ មិនខាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
រូបភាពពី Google

បើ​តាម​ជំនឿ​ពី​ដូនតា​ខ្មែរ​មក ​បិណ្ឌ​១ គឺ​ថ្ងៃ​ពិសេស​មិន​អាច​អាក់ខាន​បាន​ឡើយ ​ជា​ពិសេស​នោះ​គឺ​ថ្ងៃ​ភ្ជុំ​ធំ​តែ​ម្ដង។ មូលហេតុ​ដែល​កូនខ្មែរ​គ្រប់រូប តែង​មាន​ជំនឿ​លើ​សាសនា​ព្រះពុទ្ធ​ មិនចោលបិណ្ឌ១ និង​ភ្ជុំ​ធំ​ គឺ​ដោយសារ​តែ​ពួកគេ​ខ្លាច​ថា​ដូនតា​ដែល​បាន​ចែកឋាន​ទៅ​កាន់បរលោក មិន​អាច​រកសាច់ញាតិ្តខ្លួនឃើញ។ ដោយ​គេ​ជឿ​ថា ​វិញ្ញាណ​ទាំង​ឡាយ​ណា​ដែល​គ្មាន​សាច់​ញត្តិ ​ត្រូវ​បាន​គេ​ដោះលែង​ពី​ឋាន​នរក​ឲ្យ​មក​កាន់​វត្តអារាម​ ដើម្បី​មក​ទទួល​យក​អាហារ​ពី​សាច់​ញត្តិ​របស់​ពួក​គេ ដែល​បាន​បង្សុកូល​ឧទិស​កុសល​ផលបុណ្យ​ទៅឲ្យ។ ពពួក​ប្រេត​នឹង​ទៅ​គ្រប់​ ៧ ​វត្ត​ ដើម្បី​រក​មើល​សាច់​ញត្តិ​ពួកគេ ​ប្រសិន​បើ​វិញ្ញាណ​ទាំងនោះ មិន​ឃើញ​កូនចៅ​ខ្លួន​មក​វត្ត​ទេ​ នោះនឹង​ដាក់​បណ្ដាសា​តាម​អារម្មណ៍​ដែល​ខឹងមិនខានឡើយ។ ​នេះ​ហើយ​ជា​មូលហេតុ​ដែល​សាច់​ញត្តិកូនចៅខ្មែរ​ គួរ​តែ​យក​ចង្ហាន់​ទៅ​វត្ត​ បើ​ទោះបី​ជាច្រើន​ឫ​ក៏​តិច​ក៏ដោយ ​ក្នុង​អំឡុង​ពេល​ដាក់​បិណ្ឌទី ១​ ឬ​​​ភ្ជុំ​​ធំ​នេះ​តែ​ម្ដង។

រូបភាពពី Google

បើ​ទោះបី​ជា​បិណ្ឌទី ១ សំខាន់​មិន​អាច​ខ្វះ​បាន​ ប៉ុន្តែ​ពុទ្ធសាសនិក​ខ្មែរ​គ្រប់រូប ​ចូរ​កុំ​ភ្លេច​មនុស្ស​ពីរ​នាក់​ដែល​បាន​ធ្វើ​ឲ្យ​អ្នក​មាន​ថ្ងៃ​នេះ​មក​បាន។ ពួកគាត់​ជា​ព្រះ​រស់​ ដែល​យើង​គ្រប់គ្នា​មិន​ត្រូវ​ភ្លេច​ធ្វើបុណ្យ​ជាមួយ​មុន​គេ​បង្អស់​ មុន​នឹង​អ្នក​រៀប​ចង្ហាន់​ទៅ​ប្រគេន​ព្រះសង្ឃ​ ដែល​គង់​នៅទី​វត្តអារាម៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖ម្ហូបមួយមុខទាក់ទងនឹងពពួកប្រេត កូនចៅខ្មែរចោលមិនបាន ក្នុងពិធីកាន់បិណ្ឌថ្ងៃទីមួយ

ចុចអាន៖អត្ថន័យនិងជំនឿនៃការបោះបាយបិណ្ឌ នាវេលាម៉ោង ៤ ទៀបភ្លឺ

ចុចអាន៖ការពិត ៥ យ៉ាង ទាក់ទងនឹងពិធីបុណ្យភ្ជុំបិណ្ឌ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services