ព័ត៌មានជាតិ
ពលរដ្ឋវិលចូលភ្នំពេញវិញ ក្រោយសម្រាកពីបុណ្យភ្ជុំ
បន្ទាប់ពីពិធីបុណ្យភ្ជុំបិណ្ឌ បញ្ចប់ទៅដោយរលូន ប្រជាពលរដ្ឋដែលបានសម្រាកពីការងារ បានវិលត្រឡប់ចូលមកកាន់រាជធានីភ្នំពេញវិញហើយ។

ជាក់ស្ដែងនៅវេលាម៉ោង ០៤ រសៀល ថ្ងៃទី ០៦ ខែតុលា ឆ្នាំ ២០២៤ នេះ ប្រជាពលរដ្ឋនាំគ្នាសម្រុកធ្វើដំណើរពីតាមបណ្ដាខេត្តផ្សេងៗ ចូលមកកាន់រាជធានីភ្នំពេញវិញ ដើម្បីត្រៀមចូលធ្វើការ ឬប្រកបអាជីវកម្មរបស់ពួកគាត់ ក្រោយពីឈប់សម្រាកក្នុងឱកាសបុណ្យភ្ជុំបិណ្ឌត្រូវបានបិទបញ្ចប់។
ក្នុងនោះប្រជាពលរដ្ឋបានវិលចូលរាជធានីភ្នំពេញគ្រប់ខេត្ត-ក្រុង ដើម្បីមកបំពេញការងារជាធម្មតាឡើងវិញ ដែលច្រកចូលរាជធានីភ្នំពេញសំខាន់ៗ អាចជួបនូវការកកស្ទះចរាចរណ៍នោះរួមមាន ៖ ផ្លូវជាតិលេខ ០១ , ផ្លូវជាតិលេខ ០២ , ផ្លូវជាតិលេខ ០៣ , ផ្លូវជាតិលេខ ០៤ , ផ្លូវជាតិលេខ ០៥ , ផ្លូវជាតិលេខ ០៦។

គួររំលឹកផងដែរថា ពិធីបុណ្យកាន់បិណ្ឌមានចំនួន ១៥ ថ្ងៃ គិតចាប់ពីថ្ងៃទី ១៨ ខែកញ្ញា រហូតដល់ថ្ងៃទី ០៣ ខែតុលា ដែលប្រជាពលរដ្ឋបានធ្វើតាមទំនៀមទម្លាប់ព្រះពុទ្ធសាសនា ដោយក្តីសប្បាយរីករាយជ្រះថ្លា ក្នុងពិធីបុណ្យកាន់បិណ្ឌជារៀងរាល់ឆ្នាំ ដែលកាន់ព្រះពុទ្ធសាសនា៕
អត្ថបទ ៖ រដ្ឋា




-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


