ព័ត៌មានជាតិ
រយៈពេល៣ថ្ងៃក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ខេត្តតាកែវទទួលបានភ្ញៀវទេសចរជិត៤ម៉ឺននាក់
រយ:ពេល៣ថ្ងៃនៃថ្ងៃឈប់សម្រាកក្នុងឱកាសនៃពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ ខេត្តតាកែវមានភ្ញៀវទេសចរចូលមកសម្រាកកម្សាន្ត និងស្នាក់នៅជិត ៤ម៉ឺននាក់ នៅតាមរមណីយដ្ឋានទាំង១៣កន្លែងទូទាំងខេត្ត។ នេះបើយោងតាមរបាយការណ៍របស់លោក ឈូក ប៊ុនថន ប្រធានមន្ទីរទេសចរណ៍ខេត្តតាកែវ បានផ្ដល់ឱ្យនាព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៤នេះ។

លោក ឈូក ប៊ុនថន ប្រធានមន្ទីរទេសចរណ៍បានបន្តថា ចំពោះស្ថានភាពទូទៅនៅរមណីយដ្ឋានទេសចរណ៍ សហគមន៍ទេសចរណ៍ និងទីតាំងផ្តល់សេវាស្នាក់នៅក្នុងខេត្តមានភាពល្អប្រសើ មិនមានភាពមិនប្រក្រតីណាមួយកើតឡើងគួរឱ្យកត់សម្គាល់នោះឡើយ។ ហើយចំពោះសេវាស្នាក់នៅ សេវាម្ហូបអាហារ ក្នុងឱ្យកាសនៃពិធីបុណ្យភ្ជុំបិណ្ឌរយៈពេលបីថ្ងៃកន្លងមកនេះ មិនមានការដំឡើងថ្លៃណាមួយមិនសមរម្យនោះឡើយ។

សូមជម្រាបជូនដែរថា នៅទូទាំងខេត្តតាកែវ មានរមណីយដ្ឋានប្រវត្តិសាស្រ្តធម្មជាតិ និងកែឆ្នៃ សរុបចំនួន ១៣កន្លែង បានទទួលភ្ញៀវទេសចរ ជាតិ ៣៧,០១៦នាក់ និងភ្ញៀវទេសចរអន្តរជាតិ ៣៥១នាក់ រយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៤នេះរួមមាន៖
១/ រមណីយដ្ឋាន ទន្លេបាទី មានភ្ញៀវទេសចរ ជាតិ ៣,៥៤៩នាក់ និងភ្ញៀវទេសចរ អន្តរជាតិ ៣៤នាក់។
២/ រមណីយដ្ឋានសួនសត្វភ្នំតាម៉ៅ មានភ្ញៀវទេសចរ ជាតិ ៥,៦៦៥នាក់ និងភ្ញៀវទេសចរ អន្តរជាតិ ១៨នាក់។
៣/ រមណីយដ្ឋានភ្នំជីសូរ្យ មានភ្ញៀវទេសចរ ជាតិ ៤,៤៨៤នាក់ និងភ្ញៀវទេសចរ អន្តរជាតិ ៣១នាក់។
៤/ រមណីយដ្ឋានភ្នំដា មានភ្ញៀវទេសចរ ជាតិ ៨១៦នាក់ និងភ្ញៀវទេសចរ អន្តរជាតិ ០ នាក់ ។
៥/ រមណីយដ្ឋានភ្នំបាយ៉ង់កោរ មានភ្ញៀវទេសចរ ជាតិ ១,០៦១នាក់ និងភ្ញៀវទេសចរ អន្តរជាតិ ៩នាក់។
៦/ រមណីយដ្ឋាន ជ្រោះផ្អោក មានភ្ញៀវទេសចរ ជាតិ ៨,៤៩៧នាក់ និងភ្ញៀវទេសចរ អន្តរជាតិ ០នាក់។
៧/ រមណីយដ្ឋាន ភ្នំជីតាពេជ្រ មានភ្ញៀវទេសចរ ជាតិ ៨៣៦នាក់ និងភ្ញៀវទេសចរ អន្តរជាតិ ០នាក់។
៨/ រមណីយដ្ឋានភ្នំខ្លែង មានភ្ញៀវទេសចរ ជាតិ ១,០៦៣នាក់ និងភ្ញៀវទេសចរ អន្តរជាតិ ០នាក់។
៩/ មណ្ឌលក្រាំងតាចាន់ មានភ្ញៀវទេសចរ ជាតិ ៣៣៤នាក់ និងភ្ញៀវទេសចរ អន្តរជាតិ ០នាក់។
១០/ រមណីយដ្ឋាន កំពូលពេជ្រ មានភ្ញៀវទេសចរ ជាតិ ២,៦៥៩នាក់ និងភ្ញៀវទេសចរ អន្តរជាតិ ០នាក់។
១១/ រមណីយដ្ឋានត្រីមាស មានភ្ញៀវទេសចរ ជាតិ ១,០៣០នាក់ និងភ្ញៀវទេសចរ អន្តរជាតិ ១៥នាក់។
១២/ វត្តពុទ្ធគិរីកម្ពុជា មានភ្ញៀវទេសចរ ជាតិ ៣,៣៩៤នាក់ និងភ្ញៀវទេសចរ អន្តរជាតិ ៨៧នាក់។
១៣/ មណ្ឌលកំសាន្តដូនកែវ មានភ្ញៀវទេសចរ ជាតិ ៣,៦២៨នាក់ និងភ្ញៀវទេសចរ អន្តរជាតិ ១៥៧នាក់៕
អត្ថបទ៖ វីរ:




-
កីឡា៩ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


