ជំនឿលេខ ៩ នាំសំណាងឆ្ពោះទៅរកភាពរីកចម្រើន និងតំណាងឲ្យនិរន្តរភាពក្នុងជីវិត
Connect with us
Helistar Cambodia - Helicopter Charter Services

ជំនឿ

ជំនឿលេខ ៩ នាំសំណាងឆ្ពោះទៅរកភាពរីកចម្រើន និងតំណាងឲ្យនិរន្តរភាពក្នុងជីវិត

បានផុស

នៅ

លេខ ៩ នៅពេលអានឬស្តាប់ ក៏ធ្វើឲ្យមានអារម្មណ៍ល្អមកជាមួយដែរ។ យោងទៅតាមជំនឿនៃជនជាតិអាស៊ី លេខ ៩ តំណាងឲ្យនិរន្តរភាពក្នុងជីវិត និងសុភមង្គលពេញលេញ បើបុគ្គលណារើសយកលេខនោះ មកធ្វើការងារអ្វីមួយ ឬពិធីផ្សេងៗ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លេខ ៩ យោង​ទៅ​តាម​ជំនឿ​របស់​ប្រជាជន​ថៃ

នៅ​ប្រទេស​ថៃ ​លេខ ៩ ត្រូវ​បាន​ចាត់ទុក​ថាជាលេខសំណាង ព្រោះមានអត្ថន័យ​ដែល​មានន័យ​ដូចពាក្យដែល​ល្អ​ វឌ្ឍភាព​ភាពរីកចម្រើន ឬឆ្ពោះ​ទៅមុខរហូត។ បន្ថែមពីនេះ វា​ក៏​ជា​លេខ​ដែល​ត្រូវ​បាន​គេនិយម​ប្រើ​សម្រាប់​ឱកាស​ផ្សេងៗ នៅក្នុង​ព្រឹត្តិការណ៍​នាំ​សំណាង​ផ្សេងៗ ដែល​មានន័យថា​ពេលវេលាល្អ ឬ​​​ពេល​ត្រឹមត្រូវ​ថ្ងៃ​​ផងដែរ។

លេខ ៩ យោង​ទៅ​តាម​ជំនឿ​របស់​ជនជាតិ​ចិន

ចំពោះលេខ ៩ តាមជំនឿរបស់ជនជាតិចិន វាក៏ត្រូវបានគេចាត់ទុក​ថាជា​លេខ​ដែល​មាន​អត្ថន័យ​ល្អផងដែរ​ ​ពីព្រោះ​លេខ ៩ នៅពេលដែល​បញ្ចេញ​សំឡេង​ត្រូវ​នឹង​ពាក្យ 久 ដែល​មានន័យថា​វែង​ តំណាង​ឲ្យ​និរន្តរភាព។ វា​ក៏​ជា​លេខ​ល្អ​ ដែល​ពេញ​និយម​ប្រើក្នុង​ពិធី​មង្គលការ​ផង​ដែរ។

លេខ៩ល្អ ចុះ​បើ​ផ្គុំ​ចូល​គ្នា​បាន​ជា​លេខ ៩៩

៩៩ គឺជាលេខ​មួយ​ទៀត​នៅ​ក្នុងន័យ​ល្អ​ ពីព្រោះ ៩៩ តំណាង​ឲ្យ​អំណាច​នៃ​ការ​យល់ដឹង​ ថាមពល​ពិសេស​ និង​ការ​មើល​ឃើញ​ជា​មុន​ ដោយ​ភាព​ជាក់លាក់។ ជាពិសេស​លេខ​នេះ ​នឹង​ធ្វើ​ឲ្យ​មនុស្ស​មាន​ប្រាជ្ញា​ពិសេស​ មាន​អំណាច​ខាង​វិញ្ញាណ​ ធ្វើអ្វីៗ​តែង​​មាន​ព្រះ​ការពារ​ពីក្រោយ ​មាន​ភាព​រុងរឿង​ និង​មាន​សុភមង្គល ​មាន​ទ្រព្យសម្បត្តិ​ហូរហៀរ​ជានិច្ច៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖លេខ ៤៩ ក្នុងជំនឿអាស៊ីផ្សារភ្ជាប់ជាមួយភាពអពមង្គល និងពពួកអមនុស្ស

ចុចអាន៖ជំនឿបុរាណដែលចាស់ៗតែងផ្ដាំ និងហាមមិនឲ្យធ្វើ សុទ្ធតែបញ្ជាក់អត្ថន័យ ខាងក្រោមនេះទាំងអស់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services