Connect with us

វប្បធម៌ ជំនឿ

ដើមកំណើតនៃពិធីបុណ្យ Halloween​ ដែលល្បីល្បាញពាសពេញពិភពលោក

បានផុស

នៅ

បុណ្យ Halloween ជាបុណ្យខ្មោចដ៏ល្បីល្បាញនៅប៉ែកអឺរ៉ុប និងត្រូវបានប្រជាជាតិនានាស្ទើរពាសពេញលើលោក ចូលរួមប្រារព្ធពិធីនេះនៅថ្ងៃទី ៣១ ខែតុលា ជារៀងរាល់ឆ្នាំ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពាក្យ​ Halloween ​មានប្រភពមកពីសាសនាគ្រឹស្ត ក្នុងកំលុងឆ្នាំ ១៩៧៥ វាមក​ពី​ពាក្យ​ថា Hallowe’en ដោយពាក្យ​ពេញហៅ​ថា Hallowed evening ឬ Holy envening ​មាន​ន័យ​ថា ពេល​ល្ងាច​ដ៏​អស្ចារ្យ ឬ​ល្ងាចបរិសុទ្ធ។

បុណ្យ Halloween ​ទទួលឥទ្ធិពលពីជនជាតិដើម Celtic ដែលត្រូវ​​បាន​​គេ​ប្រារព្ធ​ឡើងដំបូងបំផុត ​ដើម្បី​អបអរ​ពិធី​បញ្ចប់​ការ​ប្រមូល​ផល​របស់​ជនជាតិនេះ ដែល​ជា​ទឹក​ដី​​នៅ​អៀរឡង់ និង​ស្កុតឡែន​​បច្ចុប្បន្ន។

ជនជាតិដើម Celtic ចាត់ទុកបុណ្យនេះ ជាថ្ងៃឈប់សម្រាកដ៏ធំសម្រាប់ពួកគេ ព្រោះវាថ្ងៃដាច់ឆ្នាំចាស់ផ្លាស់ចូលឆ្នាំថ្មី ហើយគេជឿថា នៅយប់ថ្ងៃទី ៣១ តុលា គឺជាពេលវេលាមួយដែលមនុស្សរស់ និងមនុស្សស្លាប់ភ្ជាប់ទំនាក់ទំនងជាមួយគ្នា។

នៅក្នុងចំណោមគ្រឹស្តបរិស័ទ និកាយតូលិក ដើមឡើយបុណ្យនេះហៅថា All Saints Day ឬហៅថា All Hallows’ evening ដែលវាជាថ្ងៃបរិសុទ្ធពិសេសមួយដើម្បីគោរពដល់ពួកបរិសុទ្ធ និងមនុស្សផ្សេងទៀតដែលបានស្លាប់ក្នុងសាសនារបស់ពួកគេ។ ប្រហែល ១០០០ឆ្នាំមុន បុណ្យនេះត្រូវបានគ្រឹស្តសាសនិកប្រាព្ធនាថ្ងៃទី ១ ខែវិច្ឆិកា។ អំឡុងឆ្នាំ ១៥៥៦ បុណ្យ All Hallows ត្រូវបានហៅថា Hallows Eve ហើយក្រោយៗមកទៀតគេហៅកាត់ថា Halloween ដូចសព្វថ្ងៃនេះ។

ដោយឡែកជំនឿនៅប៉ែកអឺរ៉ុបវិញ គេជឿថា ថ្ងៃបុណ្យ Halloween នឹងមានវិញ្ញាណមនុស្សស្លាប់មកលេងនៅលើឋានមនុស្សរស់។ ដោយសារភ័យខ្លាចវិញ្ញាណអាក្រក់អាចនឹងបង្កឲ្យមានការឈឺចាប់ដល់ពួកគេ ទើបនៅយប់នៃពិធីបុណ្យ មនុស្សម្នាតុបតែងខ្លួន ព្រមទាំងស្លៀកពាក់ឱ្យមើលទៅដូចខ្មោច បិសាច ឬសត្វចម្លែកអាក្រក់ៗ ដើម្បីឱ្យវិញ្ញាណទាំងនោះគិតថាពួកអ្នកនៅរស់ជាគ្នាឯង។

បច្ចុប្បន្ន បុណ្យ Halloween មិនបានចាត់ទុកជាបុណ្យសាសនាទេ តែវាជាឈប់ថ្ងៃសម្រាកសម្រាប់កម្សាន្តសប្បាយជាមួយមិត្តភក្តិ និងបងប្អូន៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ Wikipedia

ចុចអាន៖ ជំនឿទាំង ៧ ប្រជាជនវៀតណាមធ្វើតាមតាំងពីបុរាណ រហូតដល់សព្វថ្ងៃ

ចុចអាន៖ មីយ៉ាន់ម៉ា តែងហាមកូនចៅធ្វើរឿងទាំងនេះ ពេលនៅផ្ទះ ព្រោះខ្លាចគ្រោះធ្ងន់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម