Connect with us

វប្បធម៌ ជំនឿ

ទស្សន៍ទាយដៃគូស្នេហា តាមសន្លឹកបៀរ ​៥​ប្រភេទ

បានផុស

នៅ

នៅក្នុងជំនឿ អ៊ីតាលី ពីបុរាណកាល ក៏ដូចជាបណ្ដាប្រទេសមួយចំនួននៅអឺរ៉ុប សន្លឹកបៀរ ឬសន្លឹកកាត ​អាចទស្សន៍ទាយជោគវាសនា និងដៃគូរួមជីវិតរបស់នរណាម្នាក់បាន។ យោងតាមក្បួនហោរាសាស្រ្តលោកខាងលិច ការទស្សន៍ទាយសន្លឹកបៀរ មិនត្រឹមតែពេញនិយមប៉ុណ្ណោះទេ ថែមទាំងបង្កប់នូវជំនឿមុតមាំ តមកជាច្រើនជំនាន់ មិនខុសអីនឹងជំនឿអាស៊ី ដែលគេតែងចាប់សន្លឹកបៀរទាយឆាកជីវិតនោះទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដូច្នេះហើយ ​ប្រសិនបើអ្នក ចង់ដឹងពីអនាគតគូស្នេហ៍របស់អ្នកនាពេលអនាគតជានរណា អ្នកអាចសាកល្បងចាប់សន្លឹកបៀរ ឬសន្លឹកកាត និងមើលអត្ថន័យនីមួយៗរបស់វា នៅខាងក្រោមនេះបាន។

១. កាតមរណៈ(THE DEATH CARD)

Death: Tarot Card Journal: Tarot Card Journal 175-Page Tarot Card Notebook  (Tarot Card Gifts) : Nifty Notebooks: Amazon.in: Books

និមិត្តសញ្ញានៃភពប្លាតូ និងមានធាតុទឹកជាតំណាង។ ប្រសិនបើបើកបាន កាតមរណៈ មានន័យថា អ្នកនឹងជួបគូជាជនបរទេស។ ពួកគេមិនមែនជាកំលោះ ក្រមុំឡើយ អាចជាមនុស្សវ័យចំណាស់ ស្ត្រីមេម៉ាយ​ ឬពោះម៉ាយ។ ទោះយ៉ាងណា បើបានគេជា​ប្តីឬ​ប្រពន្ធ ​អ្នកនឹងសោយសុខជាមួយសេចក្ដីស្រឡាញ់ដ៏ហូរហៀរដែលគេផ្ដល់ឱ្យ ហើយពេលមានកូន កូននឹងក្លាយជាមនុស្សមានមុខមានមាត់នៅក្នុងសង្គម។

២. កាតព្រះអាទិត្យ (THE SUN CARD)

The Sun (Tarot card) - Wikipedia

តំណាងភពព្រះអាទិត្យ និងមានធាតុភ្លើង។ សន្លឹកកាតព្រះអាទិត្យ មានន័យថា អ្នកនឹងជួបគូជាមនុស្ស ស្រស់ស្អាត សង្ហា និងវ័យក្មេងផង។ គេអាចជាមនុស្សល្បីល្បាញណាម្នាក់ ឬមានឋានៈតួនាទីល្អនៅក្នុងសង្គម។ ចាប់បានកាតនេះ ក៏មានន័យថា ស្នេហារបស់អ្នក ជួបតែសុភមង្គលច្រើនជាងទុក្ខ។

៣. កាតរាជរថ (THE CHARIOT CARD)

The Chariot Tarot Card Print the Chariot Card Poster No | Etsy

និមិត្តសញ្ញានៃភពព្រះចន្ទ និងមានធាតុទឹក។ ចាប់បានកាតនេះ នោះមានន័យថា អ្នកនឹងជួបគូជាសាសន៍គេ ឬជាអាណិកជន ដែល​អាចពឹងពុំនាក់បានពេញមួយជីវិត ។ អ្នកអាចជួបគ្នាពេលចេញទៅក្រៅប្រទេស ឬនៅកន្លែងធ្វើការ ឬនៅព្រលានយន្តហោះ ពេលកំពុងរង់ចាំជើងហោះហើរ។ គេជាមនុស្សម្នាក់ដែលអ្នកអាចសាងគ្រួសារដ៏កក់ក្ដៅនាពេលអនាគត ក៏ប៉ុន្តែឱកាសរៀបការអាចកើតឡើងបាន លុះណាតែអ្នកជាអ្នកចាប់ផ្ដើមមុន។

៤. កាតអធិរាជ ​(THE EMPEROR CARD)

Emperor Tarot Card Visionary Journal: Mojo: 9781724696892: Amazon.com: Books

និមិត្តរូបនៃភពព្រះអង្គារ ដែលមានធាតុភ្លើង ជាតំណាង។ បើសិនចាប់បានកាតនេះ មានន័យថា​ អ្នកនឹងជួបគូជាអ្នកមុខអ្នកការ អាចជាមន្ត្រីរាជការ មេធាវី អ្នកធ្វើការក្នុងប្រព័ន្ធច្បាប់ ឬអ្នកដឹកនាំនៅក្នុងសង្គម។ ការរួមរស់ជាមួយគ្នា នាពេលអនាគត ជួនក្ដៅ ជួនត្រជាក់ ពោលគឺជីវិតគូឧស្សាហ៍ជួបភាពរកាំរកូស។

៥. កាតផែនដី (THE WORLD CARD)

The World One Card Draw Tarot Journal: Tracker Blank Notebook and Personal Tarot  Card Workbook, Learning Tarot, Tarot Beginners Gift and Helping with Card  Intuition: Life, Simply, Esoteric, All, Essentials, Tarot: 9781097231119:

តំណាងភពព្រះសោរ៍ និងមានធាតុដី។ កាតនេះ មានន័យថា គូជីវិតរបស់អ្នក ជាសាមញ្ញជនទូទៅ ឬជាអ្នកដែលមានអាជីពប្រហាក់ប្រហែលនឹងអ្នក។ ក្ដីសុខ សុភមង្គលក្នុងគ្រួសារ ក្រោយរៀបការរួច អាចកើតមានដោយសារចេះអធ្យាស្រ័យគ្នា។ រីឯប្រាក់ចំណូលល្អប្រសើរ ទ្រព្យសម្បត្តិរីកចម្រើនឡើងជានិច្ច៕

អត្ថបទ៖ សន្យា

ចុចអាន៖ ឆ្នាំ វក ម្សាញ់ កុរ ខាល នឹងទទួលសំណាងធំ បើធ្វើរឿងទាំងនេះ

ចុចអាន៖ ថ្ងៃ ពុធ សុក្រ សៅរ៍ បុរាណហាម​ធ្វើរឿងទាំង ៣នេះ ដាច់ខាត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៦ នាទី មុន

ថៃរំពឹងថា ចំនួនភ្ញៀវទេសចរណ៍ចិនអាចកើនឡើងខ្លាំង ក្នុងឱកាសពិធីបុណ្យចូលឆ្នាំចិន

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

មេដឹកនាំសហភាពអឺរ៉ុប ផ្ដល់ជំនួយហិរញ្ញវត្ថុ ជាង ៥ពាន់លានដុល្លារ ដល់អ៊ុយក្រែន

ព័ត៌មានជាតិ៤ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់អាស៊ាន ជួបប្រជុំសិក្ខាសាលា​លើក​ទី​២​ ស្តី​ពី​​បញ្ហា​គ្រឿងញៀន (ASOD)

ព័ត៌មានជាតិ៤ ម៉ោង មុន

អាជ្ញាធរ បូមទឹកទន្លេវ៉ៃកូកំពង់ចាមរយៈពេល១៦ថ្ងៃ ដើម្បីសង្គ្រោះស្រូវជិត១ម៉ឺនហិកតា ក្នុងខេត្តព្រៃវែង

ព័ត៌មានជាតិ៧ ម៉ោង មុន

អគ្គស្នងការដ្ឋាននគរបាលជាតិ ប្រារព្ធពិធីបំពាក់ឋានន្ដរស័ក្ដិ និងប្រកាសចូលកាន់តំណែង ដល់លោក ហែម សុវត្ថិ

Sokha Hotels

ព័ត៌មានពេញនិយម