Connect with us

វប្បធម៌ ជំនឿ

ក្បួនហុងស៊ុយ ៤ចំណុចយ៉ាងសំខាន់ មុនទិញខុនដូថ្មី

បានផុស

នៅ

មនុស្សសម័យទំនើប មិនសូវខ្វល់ខ្វាយនឹងអប្បិយជំនឿអ្វីឡើយ។ រាល់ការទិញសម្ភារថ្មី យានជំនិះថ្មី ឬទីលំនៅថ្មី ជាដើមសុទ្ធតែពុំបានគិតទៅលើតម្រាហុងស៊ុយនោះទេ។ ប៉ុន្តែអប្បិយជំនឿផ្សារភ្ជាប់នឹងជីវិតពិតយ៉ាងអាថ៌កំបាំង ដែលមិនគួរមើលរំលងឡើយ។ ​បើប្រហែស ហុងស៊ុយនឹងអន់ថយ រាសីស្រុតចុះ រស់នៅខ្វះសុភមង្គលជាក់ជាពុំខាន។ ដូចគ្នានេះ ការទិញខុនដូថ្មី គួរពិចារណា លើក្បួនហុងស៊ុយទាំង​ ៤ខាងក្រោម ​ទើបអាចនាំភាពសុខដុមដល់អ្នករស់នៅ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១. ច្រកចូល

ច្រកចូលបន្ទប់ខុនដូគួរតែធំទូលាយ ខ្ពស់ និងមានពន្លឺភ្លឺច្បាស់ ដើម្បីបង្ហាញពីអំណាច ព្រោះទ្វារប្រៀបដូចជាមាត់យើងអ៊ីចឹង វាជាកន្លែងទទួលថាមពលពីខាងក្រៅចូលទៅខាងក្នុង។ បើខាងមុខទ្វារចូលមានធ្លាចង្អៀត ឬនៅចំពីមុខជណ្តើរយន្ត ឬជណ្តើរជើង វានាំ​ឱ្យអ្នក​រស់នៅ​គ្មានស្ថិរភាព​ផ្នែក​ហិរញ្ញវត្ថុ រកប្រាក់មកបាន មិនអាចសល់។

២. ទីតាំងបន្ទប់

កុំយកបន្ទប់ជាប់ជណ្ដើរយន្ត ឬជណ្ដើរជើង ព្រោះនាំឱ្យបាត់ទ្រព្យ។ គួរជ្រើសរើសបន្ទប់នៅជាប់សួនច្បារ ប្រភពទឹក ឬអាងហែលទឹក ទើបអាចជួយអ្នកឱ្យរកស៊ីមានបាន និងមានសុខភាពល្អ។

៣. បន្ទប់គេង

បន្ទប់គេងមិនគួរមានជ្រុងស្រួច បែរចំនោះទេ។ ក្បាលគ្រែមិនគួរបែរមុខទៅមាត់ទ្វារ ហើយ​កុំឱ្យមាន​ពន្លឺ​ចាំង​មក​លើ​មនុស្ស​ពេល​អង្គុយ និង​សម្រាក។ មិនឱ្យដាក់ម៉ាស៊ីនត្រជាក់នៅលើក្បាលដំណេកដាច់ខាត ព្រោះ​វា​នឹង​បង្ក​ជា​ជំងឺ​ឈឺថ្កាត់មិនចេះស្រាកស្រាន្ត។

៤. យ៉រ

គួរជ្រើសរើសបន្ទប់ដែលមានយ៉រធំទូលាយ ដែលអាច​មើល​ឃើញអគារ​ផ្សេង​ទៀត។ យ៉រ​ទូលាយ ស្រឡះល្អ នឹង​ជួយ​ស្រូប​ថាមពល​ល្អៗ ចូលមកក្នុងបន្ទប់ ឱ្យកាន់តែមានសិរីសួស្ដី៕

អត្ថបទ៖ សន្យា

ចុចអាន៖ ក្បួនហុងស៊ុយមុនទិញគេហដ្ឋានថ្មី​ ដើម្បីនាំជោគលាភដល់ម្ចាស់ផ្ទះ

ចុចអាន៖ ហុងស៊ុយរៀបចំតុធ្វើការ​ ​ជួយបង្កើនភាពរីកចម្រើនខាងអាជីព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា២ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ២ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ៣ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច៣ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៤ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម