វប្បធម៌ ជំនឿ
ក្បួនហុងស៊ុយ រៀបចំផ្ទះឱ្យមានសិរីសួស្ដី នាំភាពសុខសប្បាយដល់គ្រួសារ
ជនជាតិចិនក្ដី ជនជាតិខ្មែរក្ដី ហុងស៊ុយ ជាជំនឿមួយដ៏រឹងមាំសម្រាប់ការស់នៅ និងការប្រកបការងារផ្សេងៗ។ តួយ៉ាង ហុងស៊ុយរៀបចំផ្ទះសម្បែង គេមិនអាចចេះតែតុបតែងតាមការនឹកឃើញ ហើយចូលទៅរស់នៅឆៅៗនោះទេ។ ដូច្នេះហើយ បានជាក្នុងក្បួនហុងស៊ុយ បានណែនាំម្ចាស់គេហដ្ឋានទាំងឡាយ រៀបចំទីលំនៅឱ្យត្រូវតាមក្បួននៃធាតុទាំង៤ ដើម្បីនាំសិរីសួស្ដី និងភាពរីកចម្រើនដល់សមាជិកទាំងអស់។
ធាតុទឹក
មិនថាគេហដ្ឋានសង់ពីអ្វីនោះ ឬវាជាខុនដូក្ដី ធាតុទឹកក្នុងទីលំនៅជាហុងស៊ុយសំខាន់ខ្លាំងណាស់។ ដូច្នេះនៅក្នុងផ្ទះគួរតែមានវត្ថុតាំងលម្អពណ៌ខៀវដែលតំណាងឱ្យធាតុទឹក ឬរៀបចំប្រភពទឹកតូចៗដូចជា ថូទឹក ឬអាងទឹកតូចមួយ ដើម្បីជួយបង្កើនហុងស៊ុយឱ្យគ្រួសាររស់នៅត្រជាក់ត្រជុំ។ ទឹកនៅក្នុងជំនឿ ជាប្រភពនៃជីវិត បើពុំមានទឹកនៅក្នុងផ្ទះនោះទេ សមាជិកគ្រួសារមុខតែជួបរឿងក្ដៅក្រហាយ មិនសូវស្រាកស្រាន្ត។
ធាតុភ្លើង
ធាតុភ្លើងជាធាតុសំខាន់ផងដែរ នៅក្នុងជំនឿនៃការកកើតភាវរស់ទាំងឡាយ។ រីឯពណ៌ទឹកក្រូច ក្រហម និងផ្កាឈូក គឺតំណាងឱ្យធាតុភ្លើងនេះឯង។ ហេតុនេះត្រូវប្រើខ្នើយ ចង្កៀង ឬវត្ថុផ្សេងទៀតដែលមានពណ៌ទាំង ៣នេះ មកតុបតែងលំនៅដ្ឋាន ព្រោះវានឹងទាក់ទាញហុងស៊ុយនៃភាពចម្រើនរុងរឿងចូលមកនៅក្នុងផ្ទះ។
ធាតុដី
តាំងបុរាណមក ដីជាធាតុសំខាន់នៃការបង្កើតជីវិតមនុស្ស។ ដីជួយបង្កើតភាពសុខសប្បាយ នាំឱ្យមនុស្សមានសុខភាពល្អ។ ដូច្នេះត្រូវជ្រើសរើសកម្រាលព្រំពណ៌ត្នោត ឬរូបភាពភ្នំ មកតុបតែងផ្ទះ កុំខានឱ្យសោះ។
ធាតុដែក
ធាតុនេះជាធាតុបង្កើនភាពរឹងមាំ ភាពយូរអង្វែង និងអាយុយឺនយូរ។ អ៊ីចឹងហើយ គេហដ្ឋានត្រូវតែប្រើឧបករណ៍ប្រើប្រាស់ជាអ៊ីណុកឱ្យបានច្រើន និងត្រូវលម្អជាមួយអំពូលភ្លឺៗ នោះហុងស៊ុយនាំឱ្យមានអាយុវែង នឹងកើតមានចំពោះសមាជិកគ្រួសារគ្រប់គ្នា៕
អត្ថបទ៖ សន្យា
ចុចអាន៖ ក្បួនហុងស៊ុយ ៤ចំណុចយ៉ាងសំខាន់ មុនទិញខុនដូថ្មី
ចុចអាន៖ ហុងស៊ុយរៀបចំតុធ្វើការ ជួយបង្កើនភាពរីកចម្រើនខាងអាជីព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា
-
សេដ្ឋកិច្ច៥ ថ្ងៃ ago
មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ដីជាង ៤៣ ហិកតា នៅភូមិសាស្ត្រភ្នំ ១៥០០ ត្រៀមដាំស្ដារព្រៃឈើឡើងវិញ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
លម្អិតហេតុការណ៍រន្ធត់ កប៉ាល់ដឹកកុងតឺន័រ បុកបាក់ស្ពាននៅទីក្រុង Baltimore
-
សន្តិសុខសង្គម៤ ថ្ងៃ ago
បឋម៖ អគ្គិភ័យកំពុងឆេះផ្ទះពលរដ្ឋក្នុងបុរីពិភពថ្មីកំបូល