វប្បធម៌ ជំនឿ
ក្បួនហុងស៊ុយ ៤ចំណុចយ៉ាងសំខាន់ មុនទិញខុនដូថ្មី
មនុស្សសម័យទំនើប មិនសូវខ្វល់ខ្វាយនឹងអប្បិយជំនឿអ្វីឡើយ។ រាល់ការទិញសម្ភារថ្មី យានជំនិះថ្មី ឬទីលំនៅថ្មី ជាដើមសុទ្ធតែពុំបានគិតទៅលើតម្រាហុងស៊ុយនោះទេ។ ប៉ុន្តែអប្បិយជំនឿផ្សារភ្ជាប់នឹងជីវិតពិតយ៉ាងអាថ៌កំបាំង ដែលមិនគួរមើលរំលងឡើយ។ បើប្រហែស ហុងស៊ុយនឹងអន់ថយ រាសីស្រុតចុះ រស់នៅខ្វះសុភមង្គលជាក់ជាពុំខាន។ ដូចគ្នានេះ ការទិញខុនដូថ្មី គួរពិចារណា លើក្បួនហុងស៊ុយទាំង ៤ខាងក្រោម ទើបអាចនាំភាពសុខដុមដល់អ្នករស់នៅ។

១. ច្រកចូល
ច្រកចូលបន្ទប់ខុនដូគួរតែធំទូលាយ ខ្ពស់ និងមានពន្លឺភ្លឺច្បាស់ ដើម្បីបង្ហាញពីអំណាច ព្រោះទ្វារប្រៀបដូចជាមាត់យើងអ៊ីចឹង វាជាកន្លែងទទួលថាមពលពីខាងក្រៅចូលទៅខាងក្នុង។ បើខាងមុខទ្វារចូលមានធ្លាចង្អៀត ឬនៅចំពីមុខជណ្តើរយន្ត ឬជណ្តើរជើង វានាំឱ្យអ្នករស់នៅគ្មានស្ថិរភាពផ្នែកហិរញ្ញវត្ថុ រកប្រាក់មកបាន មិនអាចសល់។
២. ទីតាំងបន្ទប់
កុំយកបន្ទប់ជាប់ជណ្ដើរយន្ត ឬជណ្ដើរជើង ព្រោះនាំឱ្យបាត់ទ្រព្យ។ គួរជ្រើសរើសបន្ទប់នៅជាប់សួនច្បារ ប្រភពទឹក ឬអាងហែលទឹក ទើបអាចជួយអ្នកឱ្យរកស៊ីមានបាន និងមានសុខភាពល្អ។
៣. បន្ទប់គេង
បន្ទប់គេងមិនគួរមានជ្រុងស្រួច បែរចំនោះទេ។ ក្បាលគ្រែមិនគួរបែរមុខទៅមាត់ទ្វារ ហើយកុំឱ្យមានពន្លឺចាំងមកលើមនុស្សពេលអង្គុយ និងសម្រាក។ មិនឱ្យដាក់ម៉ាស៊ីនត្រជាក់នៅលើក្បាលដំណេកដាច់ខាត ព្រោះវានឹងបង្កជាជំងឺឈឺថ្កាត់មិនចេះស្រាកស្រាន្ត។
៤. យ៉រ
គួរជ្រើសរើសបន្ទប់ដែលមានយ៉រធំទូលាយ ដែលអាចមើលឃើញអគារផ្សេងទៀត។ យ៉រទូលាយ ស្រឡះល្អ នឹងជួយស្រូបថាមពលល្អៗ ចូលមកក្នុងបន្ទប់ ឱ្យកាន់តែមានសិរីសួស្ដី៕
អត្ថបទ៖ សន្យា
ចុចអាន៖ ក្បួនហុងស៊ុយមុនទិញគេហដ្ឋានថ្មី ដើម្បីនាំជោគលាភដល់ម្ចាស់ផ្ទះ
ចុចអាន៖ ហុងស៊ុយរៀបចំតុធ្វើការ ជួយបង្កើនភាពរីកចម្រើនខាងអាជីព
-
ព័ត៌មានជាតិ២៣ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


