Connect with us

វប្បធម៌ ជំនឿ

ជំនឿផ្លូវ​ងងឹត ​៥​យ៉ាង គេហាមប្រាមមិនឱ្យធ្វើនៅថ្ងៃអង្គារ

បានផុស

នៅ

តាំងពីបុរាណកាលមក​ជំនឿពាក់ព័ន្ធជាមួយនឹងថ្ងៃអង្គារ នៅតែមានមនុស្សជឿតាម និងប្រណិប័តមកតៗគ្នា​ ទោះបីជាវិទ្យាសាស្ត្រជឿនលឿនយ៉ាងណាក្ដី។ ថ្ងៃអង្គារ ត្រូវបានមនុស្សជំនាន់មុន ប្រកាន់ត្រណមមួយចំនួន ព្រោះតែជឿជាក់ថា បើល្មើសកាលណា នោះអាចនាំរឿងក្ដៅក្រហាយដល់ជីវិតភ្លាមៗ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កន្លងមក យើងតែងតែបានឮជារឿយៗថា ថ្ងៃអង្គារ​ ជាថ្ងៃរឹង និងអពមង្គលជាងថ្ងៃណាៗទាំងអស់ ដែលក្នុងនោះចាស់ៗតែងហាមប្រាមកូនចៅមិនឱ្យធ្វើរឿងមួយចំនួនដូចជា៖

១. កុំប្រើរបស់ថ្មី ឬស្លៀកពាក់សម្លៀកបំពាក់ថ្មី នៅថ្ងៃអង្គារ ព្រោះនឹងមានជម្លោះពាក្យសម្តីជាមួយសង្សា។

២. មិនត្រូវកាត់សក់នៅថ្ងៃអង្គារនោះទេ ព្រោះនឹងមានតែរឿងទុក្ខព្រួយ និងរឿងទឹកភ្នែក។

៣. ហាម​ទិញ​កន្សែងដៃ ​ឬ​វត្ថុណា​ស្រដៀង​នឹងវត្ថុ​ជូត​ទឹកភ្នែកជូនបុគ្គល​កើត​នៅ​ថ្ងៃ​អង្គា​រ៍ ​ព្រោះ​របស់​ទាំងនោះ​តំណាង​ឲ្យ​អារម្មណ៍​ឈឺចាប់​គ្រប់​ពេលសម្រាប់អ្នកទទួល។

៤. បុគ្គល​ណាកើត​ថ្ងៃ​អង្គា​រ៍ មិនត្រូវប្រើលេខទូរសព្ទដែលមានលេខ ២ ឬផលបូកស្មើ ២ នោះទេ ព្រោះលេខនេះ ជាលេខឆុង ពុំផ្ដល់នូវភាពរីកចម្រើន។

៥. មិនគួរបូជាសពនៅថ្ងៃអង្គារទេ ព្រោះគេជឿថា ព្រលឹងអ្នកស្លាប់នៅតែវិលវល់ក្នុងឋានមនុស្សលោក ហើយវាក៏ជាថ្ងៃនាំគ្រោះ ឬជំងឺតម្កាត់ដល់សាច់ញាតិ និងអ្នកដែលចូលរួមហែរសព។

យ៉ាងណាមិញ បើយោងតាមសៀវភៅក្បួនតម្រាសាស្ត្រ មនុស្សកើតថ្ងៃអង្គារ ជាមនុស្សមានជោគវាសនាល្អ ចេះអភិវឌ្ឍខ្លួនឱ្យប្រពៃជានិច្ច និងអាចសាងទ្រព្យដោយដៃឯង ព្រមទាំងអាចជាទីពឹងពំនាក់នៃអ្នកដទៃបានផងដែរ។

ចំពោះអ្នកចង់ទិញម៉ូតូថ្មី ឬរថយន្តថ្មី នៅថ្ងៃអង្គារ តាមជំនឿជនជាតិចិន ជឿថា លាភសក្ការៈ​នឹងកើនច្រើន​ជានិច្ច ហើយក៏​រក្សាទ្រព្យ​សម្បត្ដិ​គ​ង់​វង្សបានល្អ។ វាក៏ជាថ្ងៃដែលសម្បូរ​អ្នកផង​រាប់រក គ្រាន់តែពឹងពាក់គេវិញពិបាកបន្តិច។

មួយវិញទៀតត្បិតតែពណ៌សម្លៀកបំពាក់ប្រពៃណីខ្មែរសម្រាប់ថ្ងៃទាំង៧ ដែលថ្ងៃអង្គារ​ត្រូវជាមួយនឹងពណ៌ស្វាយក៏ពិតមែន ប៉ុន្តែ​ចំពោះបុគ្គលដែលមានកំណើតចំថ្ងៃនេះ ត្រូវប្រើពណ៌ក្រហម និងពណ៌ក្រហមជាំ ទើបជាពណ៌ត្រូវធាតុសំណាងខ្លាំង ឬមានហុងស៊ុយខ្ពស់៕

អត្ថបទ៖ សន្យា

ចុចអាន៖ ត្រណម ៣យ៉ាង គេចៀសធ្វើនៅថ្ងៃពុធ ព្រោះអាចនាំគ្រោះថ្នាក់ ឬស៊យដល់ជីវិត

ចុចអាន៖ ធាតុ ឈើ ភ្លើង ដី មាស និង ទឹក គួរធ្វើដូច្នេះ សម្រាប់ឆ្នាំ ២០២២ ដើម្បីនាំសិរីសួស្ដីដល់ជីវិត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
KOICA
ព័ត៌មានជាតិ៩ នាទីutes មុន

អង្គការ KOICA ចូលរួមលើកកម្ពស់សុខភាពកុមារកម្ពុជាឱ្យកាន់តែប្រសើរចៀសផុតពីជំងឺឆ្លង និងមិនឆ្លងផ្សេងៗ

ព័ត៌មានអន្ដរជាតិ១១ នាទីutes មុន

ស៊ុយអែត ប្រកាស​កញ្ចប់​ជំនួយ​យោធា​ថ្មី​តម្លៃ ១,៦​ពាន់​លានដុល្លារ​ឲ្យ​អ៊ុយក្រែន

ព័ត៌មានជាតិ១៤ នាទីutes មុន

សម្ដេចធិបតី និងរដ្ឋមន្ត្រីការងារ និងសមាគម២ ចូលបច្ច័យជាង២ម៉ឺនដុល្លារ ដល់គ្រួសារសពពលករដែលស្លាប់ក្នុងគ្រោះរញ្ជួយដីនៅថៃ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

រុស្ស៊ី​​ចាប់ផ្តើម​ឲ្យកេណ្ឌទ័ពថ្មី​​​​ក្នុង​កាតព្វកិច្ច​យោធា ចំនួន​១៦ម៉ឺន​​នាក់​ចាប់ពីថ្ងៃ១មេសា​នេះ​

សេដ្ឋកិច្ច២ ម៉ោង មុន

តម្លៃសាំងលក់រាយកើនឡើងបន្តិច នៅដើមខែមេសា

Sokha Hotels

ព័ត៌មានពេញនិយម