Connect with us

វប្បធម៌ ជំនឿ

ត្រណម ៣យ៉ាង គេចៀសធ្វើនៅថ្ងៃពុធ ព្រោះអាចនាំគ្រោះថ្នាក់ ឬស៊យដល់ជីវិត

បានផុស

នៅ

ទោះបីសម័យកាលនេះ ជាសម័យកាលទំនើបជឿនលឿនក្ដី ប៉ុន្តែប្រជាជននៅតែជឿលើអប្បិយជំនឿដែលមានតាំងពីបុរាណកាលមក។ មនុស្សនិងជំនឿពិតជាមិនអាចកាត់ផ្ដាច់ពីគ្នាឡើយ។ រហូតមកដល់បច្ចុប្បន្នជំនឿទៅលើអរូបិយ នៅតែស័ក្តិសិទ្ធិ និងមានអ្នកគោរពប្រតិបត្តិមកជារឿយៗ។ ​ក្នុងនោះថ្ងៃពុធ ជាថ្ងៃមួយ ដែលចាស់ពីដើម មានរឿងត្រូវត្រណម ព្រោះខ្លាចជួបរឿងស៊យដល់ជីវិត។

១. ការរៀបអាពាហ៍ពិពាហ៍

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្ងៃ​ពុធ​ជា​ថ្ងៃ​ដែល​ពិធី​រៀប​អាពាហ៍​ពិពាហ៍​ត្រូវ​បាន​ហាម​ឃាត់ ​ព្រោះភពពុធ ឬ Mercury​ ជាទេវតំណាងឱ្យភាព​ប្រែប្រួល។ ហេតុនេះ ថ្ងៃពុធ មិនអាចផ្ដល់ភាពប្រាកដប្រជា ឬចំណងស្នេហ៍យូរអង្វែងដល់គូស្វាមីភរិយាថ្មោងថ្មីបានទេ។ អាពាហ៍ពិពាហ៍​គួរតែ​ជា​ពិធី​មួយ​ដែល​ផ្ដល់នូវភាព​ចម្រុងចម្រើន និងសិរីសួស្ដី​ ដូចនេះប្រសិនបើដេញវេលារៀបការ គួរចៀសថ្ងៃពុធឱ្យបាន។

ទោះជាយ៉ាងនេះក្ដី កូនកំលោះ ក្រមុំខ្លះ មិនឆុងជាមួយថ្ងៃពុធទេ ដូច្នេះពួកគេអាចរៀបការបាន តាមការគុណគូរនៃគ្រូហោរ។

២. សង់គេហដ្ឋានថ្មី

បើអ្នកជាមនុស្សចូលចិត្តរាប់ញាតិផៅ ឬភឿនសម្លាញ់ ការចាប់ផ្ដើមសង់ផ្ទះថ្មី គួរកុំធ្វើនៅថ្ងៃពុធ ព្រោះការសេពគប់​មិ​ត្ដ​ភក្ដិ ច្រើន​មិនសូវ​សមប្រកប មាន​គេ​ច្រណែន​និន្ទាឈ្នានីសមិនឈប់។ មិនតែប៉ុណ្ណោះ ទំនាក់ទំនងជាមួយសាច់ញាតិបងប្អូន នឹងជួបភាពប្រេះឆា រកពឹងពុំនាក់គ្នាមិនបាន។

យ៉ាងណាមិញ ចំពោះហុងស៊ុយលុយកាក់ ថ្ងៃពុធជាថ្ងៃនៃការបន្សល់​ទ្រព្យសម្បត្ដិ​ច្រើននៅក្នុងផ្ទះ និងរកស៊ីធូរផងដែរ។

៣. ការកាត់សក់

បើតាមជំនឿជនជាតិថៃ គេហាមកូនចៅគេមិនឱ្យកាត់សក់នៅផ្ងៃពុធឡើយ ព្រោះការកាត់សក់នៅថ្ងៃពុធ ប្រៀបបាននឹងនាំសំណាងអាក្រក់ឱ្យខ្លួនឯងអ៊ីចឹងដែរ ថែមទាំងជាថ្ងៃដែលនាំតែរឿងទឹកភ្នែកជូតក្បាលជង្គង់។ ដូច្នេះជាងកាត់សក់ភាគច្រើន មិនបើកហាង ឬតូបនៅថ្ងៃពុធទេ។

ផ្ទុយមកវិញ ប្រជាជនខ្មែរ ប្រកាន់ជំនឿ មិនកាត់សក់នៅថ្ងៃអង្គារ ព្រោះជាថ្ងៃស៊យ ឬអាចនាំគ្រោះដល់ជីវិត៕

អត្ថបទ៖ សន្យា

ចុចអាន៖ ដុតវត្ថុ ៤ យ៉ាងនេះចោល ប្រៀបបានដុតសំណាងខ្លួនឯង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥៧ នាទី មុន

ក្រសួងការងារ និងGIZ ចុះអនុស្សរណៈលើការអនុវត្តគម្រោងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ អាស៊ាន ស្វីស

សេចក្ដីជូនដំណឹង២ ម៉ោង មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

សេចក្ដីជូនដំណឹង២ ម៉ោង មុន

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមដេញថ្លៃគម្រោងទិញឧបករណ៍បញ្ជូនស៊ីញ៉ាល់ប្រចាំឆ្នាំ២០២៤

ព័ត៌មានជាតិ៣ ម៉ោង មុន

សារមន្ទីរព្រះស្រីឦសានវរ្ម័ន ចាប់ដៃគ្នាជាមួយសមាគមធនាគារនៅកម្ពុជា ដើម្បីលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុយុវជន

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

Breaking News! ប្រធានាធិបតី វៀតណាម ប្រកាសលាលែងពីតំណែង

Sokha Hotels

ព័ត៌មានពេញនិយម