Connect with us

វប្បធម៌ ជំនឿ

ត្រណមទាំង ១៨ ហាមធ្វើដាច់ខាត ក្នុងរដូវទ្វារនរកបើក ជាពិសេសថ្ងៃសែនក្បាលទឹក

បានផុស

នៅ

ខែ៧ (ចិន) ជាខែដែលទ្វារនរកត្រូវបានបើក ចាប់ពីថ្ងៃទី ២៩ ខែកក្កដា ដល់ថ្ងៃទី ២៧ ខែសីហា ខណៈថ្ងៃសែនក្បាលទឹក គឺចំថ្ងៃទី១២ ខែសីហា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាទូទៅ​បងប្អូន​ជនជាតិ​ចិន ឬបងប្អូន​ជនជាតិ​ខ្មែរ​ស្រឡែចិនទាជីវ បានហៅថា បងប្អូនល្អ ពួកគាត់ត្រូវបានដោះលែងពីឋាននរក មកកាន់ឋានកណ្ដាល ដើម្បីមករកចំណីអាហារ ឬរក​សាច់ញត្តិ​របស់ពួកគេ។ ពួកគេ​មួយ​ចំនួន​ត្រូវ​បាន​វិល​ត្រឡប់​ទៅ​កាន់​ផ្ទះ​របស់​ពួកគេ​វិញ ប្រសិនជាពួកគេមានបងប្អូន​សាច់ញត្តិ​ធ្វើ​បុណ្យ​ជូន​ត្រឹមត្រូវ​​ ភាគច្រើន​អ្នក​ទាំង​នោះ​គឺ​អាច​រក​ឃើញ​ផ្ទះខ្លួនឯង ហើយអាចចូលផ្ទះខ្លួនឯងបាន តែខ្មោច​ដែល​ស្លាប់​ដោយ​ការ​សម្លាប់​ខ្លួន គឺ​មិន​អាច​ចូល​ផ្ទះ ទទួលអាហារ​ដែល​កូនចៅ​សែន​ជូន​បាន​នោះ​ទេ។ ដូចនេះ មានខ្មោចខ្លះទទួល​បានអាហារត្រឹមត្រូវ ហើយក៏​មាន​ខ្មោច​ខ្លះ​ដើរ​រើស​អាហារ​ហូប​តាម​ដង​ផ្លូវ។

ថ្វីត្បិតតែមានខ្មោចខ្លះ​​ចិត្ត​ល្អ ខ្មោចខ្លះចិត្តអាក្រក់ ដោយពួកគេមានបំណង​ទាញ​យក​ជីវិត​អ្នក​ដទៃ​មក​ជំនួស​កន្លែងដែលខ្លួនកំពុងរងកម្ម។ ​ដូចនេះកូន​កាត់ចិន​ត្រូវ​មាន​រក្សា​តំណម ទាំង ១៨ ខាងក្រោម​នេះ ដើម្បីកុំឲ្យអ្នកដើរប៉ះរបស់ដែលអ្នកមើលមិនឃើញ ៖

១ ហាមដាច់យប់ មិនមែនមានន័យ​ថា ដាច់យប់ដោយការស៊ីផឹក ឬដើរលេងនោះទេ អ្នកធ្វើការងារ​ដាច់យប់​ក្នុង​អំឡុង​ខែ​នេះ​ ក៏​រាប់​ថា​ជាការដាច់យប់ដែរ ព្រោះរាសី​មនុស្ស​យើង​ធ្លាក់​ចុះ​ខ្លាំង​នៅ​ពេល​យប់ ហើយ​ពេល​យប់​ ​ជាដែលពួកអមនុស្ស​មាន​រាសីខ្លាំងជាងមនុស្សយើង ដូចនេះ​អ្នក​ឃើញ​អ្វី ឮ​អ្វីដែល​អ្នក​មិន​ចង់​ឮ។

២ ហាម​ធ្វើ​ដំណើរ​ចេញ​ខាងក្រៅដាច់​យប់ បើអ្នកដើរ​លេង ឬធ្វើដំណើរតាមផ្លូវពេលយប់ នោះ​អ្នកអាចបុក ឬប៉ះជាមួយអ្វីដែលអ្នកមើលមិនឃើញ បើ​អ្នក​បំពាន​ផ្លូវរបស់គេ នោះ​អ្នក​អាច​ទទួល​បាន​ភាព​ស៊យ​ត្រឡប់មក​វិញ​ជា​មិនខាន។

៣ ហាមស្រែក​ហៅ​ឈ្មោះ​ឮៗពេលយប់ ជាពិសេសពេលនៅខាងក្រៅផ្ទះ នៅតាមដងផ្លូវ ដើម្បីកុំឲ្យ​អមនុស្ស​ទាំងនោះចងចាំឈ្មោះរបស់អ្នក មួយវិញទៀត ឈ្មោះ​ដែល​អ្នក​កំពុង​ហៅ​មិនមែន​មាន​តែ​អ្នក​នោះទេ អមនុស្សខ្លះក៏មានឈ្មោះដូចអ្នកដែរ បើគេឮ គេគិតថា អ្នក​កំពុង​ស្រែក​ហៅ​គេ គេ​ប្រាកដ​ជា​រត់​តាម​អ្នក​ជាមិនខាន។

៤ ហាម​ដាក់​កណ្ដឹង ឬទូរស័ព្ទ​លើ​ក្បាល​ដំណេក អមនុស្សចូលចិត្ត​សំឡេង​កណ្ដឹង​ណាស់ ម្យ៉ាងទៀត ពេលមនុស្សយើងកំពុងដេក គឺជាពេល​ដែល​អមនុស្ស​ងាយស្រួល​បំពានណាស់។

៥ ហាមដាក់ស្បែងជើងក្បែរគ្រែគេង ព្រោះអមនុស្សគេអាច​សំគាល់​ស្បែក​ជើង​របស់​អ្នកបាន បើស្បែកជើងអ្នកនៅជិតគ្រែគេង អាចឲ្យអមនុស្សដឹង​ថា នៅលើគ្រែនោះមាន​មនុស្សកំពុង​រស់នៅ បើនិយាយឲ្យខ្លាចបន្តិច គឺគេអាចឡើងមកគេងជិតអ្នក ឬសង្កត់អ្នក​បាន​ដោយងាយ។

៦ ហាម​ផ្អែកជញ្ជាំងផ្ទះ ឬជញ្ជាំងរបងផ្ទះ ព្រោះអមនុស្សនានាចូលចិត្តពួនអង្គុយនៅកន្លែង​ត្រជាក់ៗ ជា​ពិសេស​នៅ​តាម​របងជញ្ជាំងផ្ទះតែម្ដង ពេលអ្នកផ្អែកអាចប៉ះពីលើអមនុស្ស។

៧ ហាមហួចលេងពេលយប់ អមនុស្សពេលឮសំលេងហួច ពួកគេគិតថាមានមនុស្សដាក់ចំណីជូនពួកគេ បើអ្នកហួចលេង អមនុស្ស​អាចមករកអ្នក ហើយបើពួកគេមិនឃើញចំណីអាហាររបស់ពួកគេទេ ពួកគេនិងតាមអ្នកជាមិនខាន។

៨ ហាមហែលទឹក ឬលេងទឹក អ្នកទាំងអស់គ្នាដែលឮខ្មោចទឹកទេ ព្រោះខ្មោចទឹកក៏គេប្រលែងមកដែរ ហើយគេនឹងរកមនុស្ស​មកជំនួសកន្លែងគេ។

៩ ហាមងាកក្រោយ ក្នុងរយៈពេល​នេះ មិនថាពេលយប់ ឬពេលថ្ងៃទេ ប្រសិនជាអ្នកឮសំលេង​មាន​មនុស្ស​ហៅ​ឈ្មោះ​អ្នក​ពី​ក្រោយ​ខ្នង នៅ​កន្លែង​ស្ងាត់ ឬជាសំលេងដែលអ្នកមិនស្គាល់ ដាច់ខាត​កុំងាក​ក្រោយ​រក​មើល​ប្រភព​សំឡេង​នោះ​ឲ្យ​សោះ ព្រោះ​អាចបងប្អូនល្អ​យើងហៅឈ្មោះ​យើង​លេង។

១០ ហាមលួចហូបចំណីអាហារ ដែលគេកំពុងសែន ចំណី​អាហារ​ដែលគេ ឬអ្នកកំពុងសែនឲ្យពួកអមនុស្ស ហើយយើងទៅយកហូបពេលកំពុងតែសែន នោះអមនុស្សខឹង និងប្រកាន់អ្នក ហើយតាមអ្នកដាក់​ទំនាយអ្នកជាមិនខាន។

១១ ហាមយកចង្កឹះចាក់ពីលើបាយ ព្រោះពេលអមនុស្សឃើញចង្កឹះចាក់ពីលើបាយបែបនេះ ពួកគាត់គិតថា ជាចំណីអាហារដែលអ្នកសែនជូនពួកគាត់ ហើយពេលគាត់មកយកចំណីអាហារនោះ ហើយក៏ក្ដៅដៃដោយយកមិនបាន ពួកគេគិតថាអ្នកបោកបញ្ជោតពួកគេ​ ហើយគេខឹង និងធ្វើបាបអ្នកជាមិនខាន។

១២ ហាមថតរូបពេលយប់ កាលដែលអ្នកថតរូបពេលយប់ ព្រោះអាចថតជាប់អមនុស្សដោយអចេតនា ទោះបីអ្នកមិនឃើញក្នុងរូបថតក៏ដោយ ក៏រូបថតនោះមាននិស្ស័យជាមួយអមនុស្សរួចហើយ។

១៣ ហាមបញ្ជាំងពិល ទៅលើដើមឈើ ឬទីងងឹត ព្រោះអមនុស្សខ្លាចពន្លឺពិលពេលយប់ ហើយដើមឈើ និងទីងងឹតជាកន្លែងដែលពួកគេចូលចិត្តនៅ​ ព្រោះបើអ្នកបញ្ជាំងពិលទៅនោះ គឺអ្នកកំពុងតែបំពានដល់ពួកគាត់ហើយ។

១៤ ហាមស្រែកពាក្យថា ខ្មោចៗ ក្នុងចេតនាបែបណាក៏ដោយ មិនថាថ្ងៃឬយប់ ព្រោះពួកគេគិតថា អ្នកកំពុងហៅគេ ដូចនេះអមនុស្សទាំងនោះនិងរត់មកនៅជិតៗខ្លួនអ្នកជាមិនខាន។

១៥ ហាម​ដេក​ទាំង​សក់​នៅ​រញ៉េរញ៉ៃ ជាពិសេសស្រីៗ ព្រោះអមនុស្សអាច​ច្រឡំ​ថា​ជា​ប្រភេទអមនុស្សដូចគ្នា ពួកគាត់ អាចហៅជាសំលេងប្លែកៗ​ ដើម្បីហៅអ្នកជជែកគ្នាលេង។

៦ ហាមហាលខោអាវពេលមេឃងងឹត ឬពេលយប់ ព្រោះអមនុស្សអាចខ្ចីខោអាវរបស់អ្នកមកពាក់ ហើយរាល់ខោអាវដែលពួកគាត់ពាក់ហើយ គឺក្លាយជាកម្មសិទ្ធិរបស់ពួកគាត់ហើយ ពេលយប់គាត់អាចមកទាញយកទៅពាក់វិញ។

១៧ ហាមពាក់អាវខ្មៅ ឬក្រហម អាវខ្មៅជាពណ៌ងងឹតៗ ដែលពួកអមនុស្សចូលចិត្តជាទីបំផុត បើអាវពណ៌ក្រហមវិញ គឺជាពណ៌ដែលគេងាយស្រួលចំណាំ ហើយដើរតាមអ្នក។

១៨ ហាមរើសអាហារដែលជ្រុះមកហូបវិញ កំពុងហូបសុខៗ ស្រាប់តែអាហារជ្រុះពីដៃធ្លាក់ដល់ដី ឬធ្លាក់លើតុ តែអ្នកកុំរើសយកមកហូបវិញឲ្យសោះ ​ព្រោះ​អាហារទាំងនោះ គឺអមនុស្សមាន​បំណង​ទះដៃ​អ្នក​ឲ្យជ្រុះ ដើម្បីពួកគេបានហូបដែរ ដូចនេះ​កុំរើស​មកហូបវិញ នាំតែពួកគាត់ខឹង​ជាមួយ​យើង​វិញ​ទេ៕

គ្រូ ណុប

ប្រភព៖ហុងស៊ុយ

ចុចអាន៖ត្រណមធំៗ គួរមិនគួរចំពោះវត្ថុ​សក្ដិសិទ្ធិ​ក្នុងផ្ទះ ចៀសវាងនាំគ្រោះ ដល់សមាជិកគ្រួសារ

ចុចអាន៖ខ្មែរសែស្រឡាយ ចិន ត្រូវដឹងពីត្រណមធំៗ ​កុំប្រព្រឹត្ត​នៅ​ថ្ងៃ​សែន ​ឆេងម៉េង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម