វប្បធម៌ ជំនឿ
ត្រណម ៣យ៉ាង គេចៀសធ្វើនៅថ្ងៃពុធ ព្រោះអាចនាំគ្រោះថ្នាក់ ឬស៊យដល់ជីវិត
ទោះបីសម័យកាលនេះ ជាសម័យកាលទំនើបជឿនលឿនក្ដី ប៉ុន្តែប្រជាជននៅតែជឿលើអប្បិយជំនឿដែលមានតាំងពីបុរាណកាលមក។ មនុស្សនិងជំនឿពិតជាមិនអាចកាត់ផ្ដាច់ពីគ្នាឡើយ។ រហូតមកដល់បច្ចុប្បន្នជំនឿទៅលើអរូបិយ នៅតែស័ក្តិសិទ្ធិ និងមានអ្នកគោរពប្រតិបត្តិមកជារឿយៗ។ ក្នុងនោះថ្ងៃពុធ ជាថ្ងៃមួយ ដែលចាស់ពីដើម មានរឿងត្រូវត្រណម ព្រោះខ្លាចជួបរឿងស៊យដល់ជីវិត។
១. ការរៀបអាពាហ៍ពិពាហ៍

ថ្ងៃពុធជាថ្ងៃដែលពិធីរៀបអាពាហ៍ពិពាហ៍ត្រូវបានហាមឃាត់ ព្រោះភពពុធ ឬ Mercury ជាទេវតំណាងឱ្យភាពប្រែប្រួល។ ហេតុនេះ ថ្ងៃពុធ មិនអាចផ្ដល់ភាពប្រាកដប្រជា ឬចំណងស្នេហ៍យូរអង្វែងដល់គូស្វាមីភរិយាថ្មោងថ្មីបានទេ។ អាពាហ៍ពិពាហ៍គួរតែជាពិធីមួយដែលផ្ដល់នូវភាពចម្រុងចម្រើន និងសិរីសួស្ដី ដូចនេះប្រសិនបើដេញវេលារៀបការ គួរចៀសថ្ងៃពុធឱ្យបាន។
ទោះជាយ៉ាងនេះក្ដី កូនកំលោះ ក្រមុំខ្លះ មិនឆុងជាមួយថ្ងៃពុធទេ ដូច្នេះពួកគេអាចរៀបការបាន តាមការគុណគូរនៃគ្រូហោរ។
២. សង់គេហដ្ឋានថ្មី
បើអ្នកជាមនុស្សចូលចិត្តរាប់ញាតិផៅ ឬភឿនសម្លាញ់ ការចាប់ផ្ដើមសង់ផ្ទះថ្មី គួរកុំធ្វើនៅថ្ងៃពុធ ព្រោះការសេពគប់មិត្ដភក្ដិ ច្រើនមិនសូវសមប្រកប មានគេច្រណែននិន្ទាឈ្នានីសមិនឈប់។ មិនតែប៉ុណ្ណោះ ទំនាក់ទំនងជាមួយសាច់ញាតិបងប្អូន នឹងជួបភាពប្រេះឆា រកពឹងពុំនាក់គ្នាមិនបាន។
យ៉ាងណាមិញ ចំពោះហុងស៊ុយលុយកាក់ ថ្ងៃពុធជាថ្ងៃនៃការបន្សល់ទ្រព្យសម្បត្ដិច្រើននៅក្នុងផ្ទះ និងរកស៊ីធូរផងដែរ។
៣. ការកាត់សក់

បើតាមជំនឿជនជាតិថៃ គេហាមកូនចៅគេមិនឱ្យកាត់សក់នៅផ្ងៃពុធឡើយ ព្រោះការកាត់សក់នៅថ្ងៃពុធ ប្រៀបបាននឹងនាំសំណាងអាក្រក់ឱ្យខ្លួនឯងអ៊ីចឹងដែរ ថែមទាំងជាថ្ងៃដែលនាំតែរឿងទឹកភ្នែកជូតក្បាលជង្គង់។ ដូច្នេះជាងកាត់សក់ភាគច្រើន មិនបើកហាង ឬតូបនៅថ្ងៃពុធទេ។
ផ្ទុយមកវិញ ប្រជាជនខ្មែរ ប្រកាន់ជំនឿ មិនកាត់សក់នៅថ្ងៃអង្គារ ព្រោះជាថ្ងៃស៊យ ឬអាចនាំគ្រោះដល់ជីវិត៕
អត្ថបទ៖ សន្យា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៤ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


